Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ដៃ​ឆើត​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​លួច រ៉ូ​ត​កាបូប ពេល​ជនរងគ្រោះ​ចូល​រក​ទិញ​សំបុត្រ​ចូល​មើល​បាល់ទាត់​

spot_img

​ភ្នំពេញ ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មាន​ករណី​អំពើ​លួច (​រ៉ូ​ត​កាបូប​លួច​មិនបាន​សម្រេច​) នៅ​ចំណុច​មុខ​ស្តា​ត​អូរ​ឡាំ​ពិ​ក​ផ្លូវ​២១៧​ភូមិ​០៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ហើយ​ស្រី​ដៃ​ឆើត​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។​

​នគរបាល​ខណ្ឌ​៧​មករា បានបញ្ជាក់​បន្ថែមថា នៅវេលា​ម៉ោង​១៦​និង​៤០​នាទី ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ឪពុក មក​មើល​បាល់ទាត់ រួចហើយ​ក៏បាន​យក​ម៉ូតូ​មក​ផ្ញើ ពេល​ផ្ញើ​រួច បាន​ដើរមក​ច្រកចូល​ស្តា​ត​អូឡាំពិក កន្លែង​លក់​សំបុត្រ រក​ទិញ​សំបុត្រ​ចូល​មើល​បាល់ទាត់ ដោយ​ជនរងគ្រោះ​ស្ពាយ​កាបូប​ដាក់​ពីក្រោយ​ខ្នង ស្រាប់​តែមាន​ជនសង្ស័យ បានធ្វើ​សកម្មភាព​រ៉ូ​ត​កាបូប​ស្តាយ​នៅ​ខ្នង ភ្លាមនោះ​ឪពុក​ជនរងគ្រោះ​ឃើញ​ទាន់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់ នាំមក​កាន់​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​វាលវង់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។​

​បង្កឡើង​ដោយ​ជនសង្ស័យ​១​នាក់​ឈ្មោះ ចាន់ លាភ ភេទ ស្រី​អាយុ ២៧ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ ជួយ​លក់​ចាប់ហួយ​បង ទីលំនៅ​ផ្ទះជួល​មិន​ចាំ​លេខ​ក្រោយ​ផ្សារ​ទួលគោក សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ (​ពិនិត្យ​ទឹកនោម​ពុំមាន​សារធាតុ​ញៀន )

​វត្ថុតាង​ដកហូត​រួមមាន កាបូបស្ពាយ​ចំនួន​១ ប្រាក់​ចំនួន ១០០០០០​រៀល​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុំ គឹម​ឡេង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១១៥EO ផ្លូវជាតិ​លេខ​០២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×