Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុបបំបាត់​ការរើសអើង​ស្ត្រី តាមរយៈ​ការបញ្ជ្រាប​យេនឌ័រ នៅ​គ្រប់​វិស័យ

spot_img

​ទីក្រុង​ប៊ែ​ល​ក្រា​ដ​៖ ក្នុងឱកាស​នៃ​ការចូលរួម​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា IPU លោកស្រី បាន ស្រីមុំ បាន​ចូលរួម​មតិ​ក្នុង​វេទិកា​សមាជិកសភា​ជា​ស្ត្រី​ដោយ​លើក​ពី​សមិទ្ធផល​របស់​កម្ពុ​ជា ជាពិសេស​ការសម្រេចបាន​កំណើនសេដ្ឋកិច្ច ៧%​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ និង​ការកាត់បន្ថយ​ភាពក្រីក្រ ១%​ក្នុង​មួយឆ្នាំ ដែលជា​គោលដៅ​របស់​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ជាតិ​។​

​ក្នុងនាម​គណៈប្រតិភូ​កម្ពុជា លោកស្រី បាន​ចែករំលែក​សមាជិកសភា នៅ​ពិភពលោក ដែលមាន​វត្តមាន នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ដ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ថា កម្ពុជា​បានផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់ រាល់​គ្រប់​ទម្រង់​លើ​ការរើសអើង​ប្រឆាំង​ស្ត្រី​(CEDAW)​។ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​ពង្រឹង​តួនាទី​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ជាពិសេស​បានបង្ហាញ​អំពី​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ ជូន​ស្ត្រី​នៅ​គ្រប់​កម្រិត និង​ការឧបត្ថម្ភ​គាំពា​ស្ត្រី​ចាប់តាំងពី​មាន​ផ្ទៃពោះ​រហូត ព្រមទាំង​បាន​ដាក់ចេញ​យន្តការ​នា​នា ដើម្បី​លុបបំបាត់​ការរើសអើង​ស្ត្រី តាមរយៈ​ការបញ្ជ្រាប​យេនឌ័រ នៅ​គ្រប់​វិស័យ ពង្រីក​សហគ្រិនភាពរ​បស់​ស្ត្រី កាត់បន្ថយ​អំពើហិង្សា និង​ការរំលោភបំពាន​ផ្លូវភេទ និង​ការពង្រឹង​កិច្ចការពារ​ផ្លូវច្បាប់​ដល់​ស្ត្រី​។​

​គណៈប្រតិភូ​កម្ពុជា បាន​គូសបញ្ជាក់ថា ឥឡូវនេះ​ជា​ពេលវេលា ដែល​យើង​ត្រូវ​ប្រើប្រាស់​សក្ដានុពល​របស់​ស្ត្រី​។ យើង​ត្រូវធ្វើ​គំរូ​សម្រាប់​ក្មេងស្រី ដូច្នេះ​ពួកគេ​អាច​ចាត់ទុក​ខ្លួនឯង​ជា​អ្នកដឹកនាំ ដែល​ពួកគេ​អាចធ្វើ​ទៅបាន​។ ត្រូវ​បន្ត​លើកទឹកចិត្ត​ដល់​បុរស ឪពុក និង​ក្មេងប្រុស​ឱ្យ​គាំទ្រ​ដល់​ក្មេងស្រី​។ យើង​ត្រូវ​ការចូលរួម​ពី​អ្នក​ទាំងអស់គ្នា ទាំង​ឧស្សាហកម្ម សង្គម​ស៊ីវិល ត្រូវ​រួមគ្នា ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ស្ត្រី​សម្រាប់​ការដឹកនាំ និង​ការសម្រេចចិត្ត​។ ឥឡូវនេះ​ជា​ពេលវេលា​សម្រាប់​ស្ត្រី​ត្រូវ​ធ្វើដំណើរ​ឆ្ពោះទៅមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×