Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​កម្ពុជា ចាញ់​ក្រុម​អុីរ៉ាក់ លើ​ទឹកដី​ខ្លួនឯង ក្នុង​លទ្ធផល ០ ទល់ ៤

spot_img

​ភ្នំពេញ ​៖​ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ប្រទេស​អ៊ីរ៉ាក់ លើ​ទឹកដី​របស់ខ្លួន ០​ទល់​៤ ក្នុង​ព្រឹត្តិការណ៍​​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ២០២២ ( 2022 FIFA World Cup qualification-AFC )​ក្នុងការ​ប្រកួត​នាយ​ប់​ថ្ងៃទី​១៥​តុលា នា​ពហុ​កីឡដ្ឋាន​ជាតិ ។​

នេះ​ជាការ​ចាញ់​លើក​ទី​៣​ហើយ ក្នុងចំណោម​ការប្រកួត​ចំនួន​៤ នៅក្នុង​ព្រឹត្តិការណ៍​នេះ​​ដែល​ក្នុងនោះ​កម្ពុជា​លេង​ស្មើ ក្រុម​ហុងកុង​១​ទល់​១​លើទឹក​ដី ។​លេង​ចាញ់​បា​រ៉ែ​ន​០​ទល់​១​លើ​ទឹកដី លេង​ចាញ់​អ៊ីរ៉ង់​០​ទល់​១៤​ក្រៅ​ទឹកដី និង​លេង​ចាញ់​អ៊ីរ៉ាក់ ០​ទល់​៤​លើទឹក​ដី ។​

ជ័យជម្នះ ៤​ទល់​០ របស់​ក្រុម​អ៊ីរ៉ាក់​មក លើ​ក្រុម​កម្ពុជា គឺ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Ibrahim Bayesh នៅ​នាទី​២២ និង​កីឡាករ Mohanad Ali នៅ​នាទី​៤១ នៃ​តង់​ទី​១​។ គ្រាប់​ទី​៣ ទី​៤ រកបាន​នៅ​តង់ ទី​២​ដោយ​កីឡាករ Amjad Attwan នៅ​នាទី​៥៧ និង​កីឡាករ Al-Qafaje នៅ​នាទី​៦២ ។​

លោក Srečko Katanec គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​​មាន​ក្រោយ​ចប់​ការប្រកួត លោក​បាន​លើកឡើងថា “​ខ្ញុំ​សម្ដែង​ការអបអរ ដល់​កីឡាករ​របស់ខ្ញុំ ដែល​ធ្វើបាន​យ៉ាង​ល្អ លេង​បាន​យ៉ាង​ល្អ ក្នុង​បាល់ទាត់​យើង​ត្រូវការ​ការរក​គ្រាប់​បាល់​ច្រើន​គ្រាប់ តែ​ទោះជា​យ៉ាងណាក៏ដោយ រកបាន ៣​ពិន្ទុ​”​។​

លោក​បន្តថា “​ខ្ញុំ​យល់ស្រប​ដែលថា កម្ពុជា​ខ្សោយ​បាល់ទាត់ ព្រោះ​កម្ពុ​ជាមាន​មាឌ តូច​បន្តិច​មែន ប៉ុន្តែ​យើង​បាន​បង្កើត​ឱកាស​ជាច្រើន ដើម្បី​បង្កើត​ស្ថានភាព​លើក​បញ្ចូល​ដូចគ្នា យើង​បាន​កៀប​សង្ក​ត​យ៉ាងខ្លាំង ទៅលើ​តំបន់​ប៉េ​ណា​ល់​ទី​របស់​កម្ពុជា ហើយ​យើង​បាន​បង្កើត​ឱកាស​ទាត់​បញ្ចូល​ទី ហើយ​ខ្ញុំ​គិតថា​យើង​គួរតែ​អាច​ទាត់​បញ្ចូល​ទី បាន​ច្រើន​ជាងនេះទៅទៀត តាម​ការ​ទាត់​ពីក្រោម​ទៅវិញ​”៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×