Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបើកបុក​ម៉ូតូ ​អូស​ជាង​១០០ម៉ែត្រ ស្លាប់បុរស​​៣​នា​ក់​

spot_img

ភ្នំពេញ​៖​ រថយន្ត​មួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង ដែលមានបុរស​​៣នា​ក់​​ជិះ​​ម៉ូតូ​ឌុប​គ្នា​​ ត្រូវ​​​អូស​ជាង​​១០​០ម៉ែ​ត្រ ​បណ្ដាល​ឲ្យ​ស្លាប់ទាំងបីនាក់​ភ្លាមៗ ​​នៅ​​វេលា​​ម៉ោង​​២យប់ ឈានចូល​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​​ជា​តិ​លេ​ខ​៦A ​សង្កាត់​ជ្រោយ​ចង្វា​ ​ខណ្ឌ​ជ្រោយ​ចង្វា រាជធា​នី​​ភ្នំពេញ​។

​សពរបស់ជនរងគ្រោះទាំង៣នា​ក់​ ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្ក​ល់​​នៅ​​វត្ត​​ទឹក​ថ្លា ដើម្បីស្វែងរកសាច់ញាតិ​។ ពួ​កគេទាំ​ង៣នា​ក់ ជិះម៉ូតូ​១​គ្រឿង​ម៉ា​ក​ SUZUKI NEX ពណ៌​ក្រហម​លាយ​ស ​ពាក់​ផ្លាក​លេខ​​ភ្នំ​ពេញ ​1CD-1056។ ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជ​ន​​រង​គ្រោះ​ទាំ​ង៣ ​បាន​ជិះ​ម៉ូតូ១​គ្រឿង ​ធ្វើ​​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេ​ខ​៦A ​ស្រប​ទិសដៅ​រ​ថ​យន្ត​ ភ្លាមៗ​នោះ​រថ​យ​ន្ត​​ម៉ាក​ TOYOTA TACOMA​ ពណ៌​ស ​ពាក់​ផ្លាក​លេខ​ភ្នំពេញ ​2D-9447 បើក​បរ​ដោយ​បុរស​ម្នាក់​​​​​ ​ពេល​​មេឃ​កំពុង​ភ្លៀង​ក៏​ជ្រុល​ទៅ​​បុ​ក​​ចំម៉ូតូ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​​​អូស​​ជាង​​១០០ម៉ែត្រ​ ជាប់​បុរស​ពីរ​នាក់​​​ជាប់​​ក្រោម​​រថយន្ត​ និង​ម្នាក់​ទៀត​ខ្ទាត​ចេ​ញ​​ពី​រថយន្ដ​ស្លាប់​។ ភ្លាមៗ​នោះ​ ​អ្នក​បើក​រថយ​ន្ត​​បា​ន​​រ​ត់​គេច​ខ្លួន ​តែ​ត្រូវ​បាន​សម​ត្ថ​កិច្ច​​ និងប្រជា​ពលរដ្ឋ​រត់​ដេញ​ឃា​ត់​​បាន​ និង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ជ្រោយចង្វា៕ដោយ៖បញ្ញាស័ក្តិ

spot_img
×