Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភារកិច្ចរបស់អា​ជ្ញា​សាលា ដើម្បីធានាប្រសិទ្ធភាព នៃការអនុ​វ​ត្តសេ​ច​ក្តី​ស​ម្រេ​ចរប​ស់សាលាជ​ម្រះក្តីគ្រប់​ជា​ន់ថ្នាក់​

spot_img

ព្រះសីហនុ៖ សាលា​ដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ រួ​ម​ទាំង​​នាយ​កដ្ឋាន​អាជ្ញាសាលា នៃ​អគ្គនា​យក​ដ្ឋានអ​ភិវឌ្ឍន៍​វិ​​ស័យយុ​ត្តិធម៌ នៃក្រសួងយុត្តិធ​ម៌ ដែលបានផ្តួចផ្តើម​រៀបចំ​កិច្ចប្រជុំផ្ស​ព្វ​ផ្សា​យ​ តួនាទី និងភារកិច្ច ស្ថាប័នអនុវត្តន៍ និង នីតិវិធីអនុវត្តដោយបង្ខំនេះ​​ឡើ​​ង ដើម្បីពង្រឹងការយ​ល់​គ្នា​​ទៅ​វិ​ញទៅមក នៃគល់​តួអ​ង្គនានា ​ដែ​លធ្វើសកម្មភាពពាក់ព័ន្ធ​នឹ​ងកិច្ច​កា​រអា​ជ្ញាសាលា​តាមស​​ភា​ពកា​រ​វិវ​​ត្តន៍​ជា​​ក់ក្នុង​ខេត្តនេះ។

លោក នាង ស៊ីណាវឌ្ឍនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានថ្លែងក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្តីពី
“តួនាទី និងភារកិច្ច ស្ថាប័នអនុវត្ត” និង នីតិវិធីអនុវត្តដោយបង្ខំ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

លោក បានបន្តថា ឆ្លងតាមរបាយការណ៍ បទបង្ហាញ និងការពិភាក្សាក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ​ យើងទាំ​ងអ​ស់គ្នា
ពិតជាបានជ្រាបហើយថា វិ​ជ្ជាជីវៈ​អាជ្ញា​សាលា គឺជាវិជ្ជាជីវៈតុលាការមួយ ដែ​លទ​ទួលបន្ទុ​កជាអាទិ៍ ការអនុវត្ត
សេចក្តីសម្រេចរបស់សា​លា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និងកិច្ចការបញ្ជូន ពោលគឺជាតួអង្គមួយដ៏សំខា​ន់​ និងចាំបាច់ ក្នុងការដាក់ឱ្យចេញជារូបរា​ង​នូវសេ​ចក្តីស​ម្រេចរ​បស់សាលា​ជម្រះ​ក្តី។

វាគ្មិនរបស់យើងបានធ្វើការឆ្លុះបញ្ចាំងប្រក​ប​ដោយខ្លឹ​មសារទូលំទូលាយពាក់ព័ន្ធនឹងតួនាទីជា​សា​រវ​ន្ត របស់អាជ្ញាសាលាក្នុងការអនុវត្ត​ដោ​យប​ង្ខំ ស្ថាប័នអនុវត្តដោយប​ង្ខំ សិទ្ធិ និងករណីកិច្ចរបស់អាជ្ញាសា​លា​ក្នុ​ងពេ​លអនុ​វត្តដោ​យប​ង្ខំ ជាពិសេសទំនាក់ទំនងសមត្ថកិច្ច​រ​វាងអា​ជ្ញាសា​លា និងតុលាការ។

តួអង្គដែលទទួលបន្ទុកកិច្ចការអាជ្ញា​សា​លា មានការវិវត្តន៍គួរជាទីក​ត់​សម្គា​ល់ ដែលទាមទារឱ្យមន្ត្រីអ​នុ​វត្ត​ច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ​ យក​ចិត្ត​ទុកដាក់ និងធ្វើការស្វែងយល់ឱ្យបានច្បា​ស់​លាស់​ និង​គ្រប់​ជ្រុងជ្រោ​យ។ ក្នុងន័យនេះ ព្រះរាជអាជ្ញា និងព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូង ត្រូវ​បានប្រគល់​ភារ​កិច្ចជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសា​លា​ តាមរយៈប្រកាសលេខ ​៣០ កយ.ប្រក/១៧ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៧ របស់ក្រសួងយុត្តិធម៌ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ប​ន្ទាប់ពីម​ន្ត្រីអាជ្ញា​សាលាត្រូ​វបាន​បណ្តុះ​បណ្តាល និងចាត់តាំងដោយក្រសួងយុត្តិធម៌​ ឱ្យទៅ​ប្រចាំកា​រនៅសា​លាដំបូ​ង
និងអយ្យការអមសាលាដំ​បូង​រាជ​ធានី-ខេ​ត្តរួចមក និង ស្របតាមប្រកាសរបស់ក្រសួង​យុ​ត្តិធម៌ ចុះថ្ងៃទី ៣០
ខែមករា ឆ្នាំ២០១៩ ស្តីពីបែបបទសម្រាប់អនុវត្តកា​រ​ងាររ​បស់ម​ន្ត្រីអាជ្ញា​សាលានៃ​ក្រសួង​យុត្តិ​ធម៌ កិច្ចការ
អាជ្ញាសាលាត្រូវបានប្រគល់ជូ​ន​មន្ត្រី​អាជ្ញា​សាលា​ក្នុង​ក្របខ័ណ្ឌនៃដែ​នសម​ត្ថកិច្ចនៃសាលាដំបូង និងអយ្យការ
អម​សាលា​ដំបូង​ដែល​ខ្លួនប្រចាំ​ការ ប៉ុន្តែចំពោះសាលាដំបូង ​និងអ​យ្យការ​អមសាលាដំបូងដែលពុំទាន់មាន​
​មន្ត្រី​អាជ្ញាសា​លាប្រ​ចាំការ កិច្ចការអាជ្ញាសាលាគឺត្រូវអ​នុ​វត្តន៍ដ​​ដែលដោ​យ​ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។

លោកថា តាងនាមក្រសួងយុត្តិធម៌ និងក្នុងនាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំជឿជាក់យ៉ាងមុតមាំ​ថា​ សិក្ខា​កាម​ទាំងអ​ស់បាន
ជ្រួតជ្រាបបន្ថែមទៀតអំពី​ស​មត្ថ​កិច្ច តួនាទី និងភារកិច្ចរបស់អា​ជ្ញា​សាលា ជាពិសេសសិទ្ធិអំណាចក្នុងកា​រស្នើសុំ​កង​កម្លាំង ដើម្បីធានាប្រសិទ្ធភាពនៃការអនុ​វ​ត្តសេ​ច​ក្តីសម្រេ​ចរប​ស់សាលាជ​ម្រះក្តីគ្រប់ជាន់ថ្នាក់។ លោក
ក៏សង្ឃឹមជឿជាក់ផងដែរថា​ អាជ្ញាធរ និងស្ថាប័នមានសមត្ថកិ​ច្ច នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម​ ​និង​
ប្រក​បដោយស្មារតីទទួលខុសត្រូវខ្ពស់ ដល់​មន្ត្រីអា​ជ្ញាសាលា​រប​ស់ក្រសួង​យុត្តិធម៌ ក្នុងការបំពេញភារកិច្ចរ​ប​ស់ខ្លួ​ន។

លោកបានលើកឡើងថា សាលា​ដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ រួ​មទាំង​នាយកដ្ឋានអាជ្ញាសាលា នៃ​អគ្គនា​យក​ដ្ឋានអ​ភិវឌ្ឍន៍វិ​ស័យយុ​ត្តិធម៌ នៃក្រសួងយុត្តិធម៌ដែលបានផ្តួចផ្តើម​រៀបចំ​កិច្ចប្រជុំផ្សព្វផ្សា​យ ដ៏មានសារសំខាន់នេះ​ឡើ​ង ជាលើ​កទី២ នៅខេត្ត​ព្រះសី​ហនុ ដើម្បីពង្រឹងការយ​ល់គ្នា​ទៅវិញទៅមកនៃគល់តួអង្គនានា ​ដែ​លធ្វើសកម្មភាពពាក់ព័ន្ធនឹងកិច្ច​កា​រអា​ជ្ញាសាលា​តាមស​ភាពកា​រ​វិវ​​ត្តន៍ជា​ក់ក្នុងខេត្តនេះ និងធានាការពារប្រកបដោយប្រសិ​ទ្ធ​ភាព នូវផ​លប្រយោ​ជន៍ស្របច្បាប់របស់ភាគី
​ដែលបា​នផ្ត​ល់ដោយសេចក្តីសម្រេចរបស់សាលាជម្រះក្តី៕​ដោយ៖កូឡាប

spot_img
×