Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ត្រូវអ្នកភូ​មិប្រទះឃើញដេកស្លាប់ កណ្តាលផ្លូវលំ ក្នុងករណីប្លន់យកម៉ូតូ

spot_img

ភ្នំពេញ៖បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ កណ្តាលផ្លូវលំមួយកន្លែង ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៩ ។

សពមានឈ្មោះ មែក ភីន អាយុ ២៨ឆ្នាំ មុខរបរជាងឈើ និងជាងកញ្ចក់ ស្នាក់នៅម្តុំផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ អ្នកភូមិនៅទីនោះ បានប្រាប់ឲ្យដឹងថា មានឮសំឡេងជនរងគ្រោះស្រែកជួយផងៗ ជាច្រើនដង តែដោយសាយប់ស្ងាត់ពេក និងជាតំបន់នេះដាច់ស្រយាល ពីផ្ទះអ្នកភូមិផងនោះ ទើបគ្មាននរណាចេញម​កជួយ ធ្វើឲ្យជនសង្ស័យមានឱកាសវាយសម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ប្រភពពីក្រុមសាច់ញាតិជនរងគ្រោះ បានរៀបរាប់ថា ជនរងគ្រោះនិងប្រពន្ធ ចេញពីស្រុកកំណើតមកប្រកប​មុខរបរ ជាជាងឈើ និងជាងកញ្ចក់ ចំណែកប្រពន្ធធ្វើជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលនៅម្តុំផ្សារស៊ិនជូរី ដោយប្រពន្ធមានផ្ទៃពោះ៧ខែ ទើបជនរងគ្រោះឆ្លៀតពេលទំនេរ រត់ម៉ូតូឌុប ដើម្បីសន្សំលុយទុកសម្រាប់ឲ្យប្រព​ន្ធស​ម្រាលកូន មិននឹកស្មានថា ជនរងគ្រោះជួបរឿងអកុសល បែបនេះសោះ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកសមត្ថកិច្ចកំពុងស្រាវជ្រាវ រកចាប់ជនល្មើស មកផ្តន្ទាទោសទណ្ឌ តាមច្បាប់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×