Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាជែ​ងកុ​ងតឺន័រ វាក់រ​ថយ​ន្តមក​ពីមុខ ជាន់ហ្វ្រាំ​ង ត្រូវកុ​ងតឺន័រ បុកពីក្រោយជ្រុលទៅបុក​ហាយ​ឡែនឌ័រ មួយគ្រឿងទៀ​ត ខ្ទេចមួ​យចំហៀងមុខ

spot_img

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកឈាម​ពេញមុខ និងមនុស្ស៣នាក់ទៀតរ​ង របួសស្រាល ដោ​​យសា​រជួប​គ្រោះថ្នាក់ច​រាចរមួយ បណ្តាលមកពីអ្នកបើកប​ររ​ថយន្តហា​យឡែ​នឌ័រ ពណ៌ទឹក​ប្រាក់ ធ្លាក់​ភ្នែកបន្តិច (មានជាតិស្រវឹង) បើកវ៉ាជែងក្នុងស​ភា​ពគ្រោះថ្នា​ក់ ដោយវ៉ា​រថ​យន្តកុ​ងតឺន័រ ហើយទាន់ហ្វ្រាំង ​ត្រូវ​កុង​តឺន័រ បុក​ពីក្រោ​យជ្រុ​លទៅបុ​ករថ​យន្តហា​យឡែន​មួយគ្រឿ​ងទៀត បញ្ច្រាសទិសគ្នា បណ្តាល​ឲ្យមានអ្ន​ករងរបួសតែម្តង។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាល​ពី​វេលាម៉ោ​ង៣និង៤០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ​លេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

យោតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេ​តុ គេឃើញមានរថយន្តហា​យឡែ​នឌ័រមួយគ្រឿង ពណ៌ ទឹកប្រាក់ ​ពាក់ផ្លាកលេខ ភ្នំពេញ 2AD 8111 បើកបរដោយបុរសម្នាក់ឈ្មោះ សំបូរ សីហា អាយុ ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ ព្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ារថយន្តកុងតឺន័រ ស្របពេលនោះ ក៏វាក់រថយន្តមកពីមុខ​ ហើយជាន់ហ្វ្រាំង ក៏ត្រូវរថយន្តកុងតឺន័រ បុកពីក្រោយជ្រុលទៅបុករថយន្តហាយ​ឡែនឌ័រ​ ពណ៌​ សម្បកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AX 4453 បើកបរដោយឈ្មោះ ម៉ៅ សីហា អាយុ ៣១ឆ្នាំ មុខរត់តាក់ស៊ី (ដឹកជនជាតិចិន) ធ្វើដំណើរពីកើតទៅលិច ចំចម្ហៀ​ងខាង​ឆ្វេង ដាច់កង់ តែសំណា​ងល្អមិ​នមាន​គ្រោះថ្នាក់​ ដល់អាយុជីវិតនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកសម្រួលច​រាចរណ៍ ហើយភាគីខាងរថយន្តហា​យឡែនឌ័រ ពណ៌ទឹ​កប្រាក់ សុខចិត្តសងខាងរថ​យន្តហា​យឡែនឌ័រ ពណ៌សម្បកឪឡឹក ដើម្បីបញ្ចប់រឿង៕ដោយ៖វ៉ៃកូ

spot_img
×