Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនដៃដល់ម្នាក់ ក្នុងករណីរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត ឯ២នាក់ទៀតកំពុងគេចខ្លួន

spot_img

កំពត៖ កម្លាំង​នគរ​បាលខេ​ត្តកំពត បានបើកប្រតិបត្តិការស្រាវជ្រាវ​ និងឈានដល់ការចាប់ខ្លួនបា​ន​ជនដៃ​ដល់ម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ដោយសហការជាមួយកម្លាំង​ន​គរបាលស្រុកព្រៃនប់ ខ​ណៈ ២នាក់ទៀត បានរត់គេច​ខ្លួន​ហើយស​មត្ថកិ​ច្ចកំពុ​ងតាម​ចាប់ខ្លួន ក្នុងករណីប្រព្រឹត្តបទល្មើសចាប់ស្ដ្រីជនជាតិបារាំងម្នាក់ញាត់ចូលរថយន្តយកទៅរំលោភសេពសន្ថវៈចំនួន៣នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័​ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា ដោយ​មានកា​រស​ហការពីជ​នរ​ងគ្រោះ និងប្រភពព័ត៌មានដែលកម្លាំង​ជំ​នាញប្រ​មូលបាននោះ ទើបឈានដល់ការចាប់ខ្លួនជន​ស​ង្ស័យម្នា​ក់ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ​ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរប​របើ​កឡាន​ឈ្នួល​។ ចំណែក​ជនដៃដល់២នាក់ទៀត​ ​ដែលបានធ្វើសកម្មភាពនេះ​ ​កំ​ពុង​រ​ត់​​គេចខ្លួន ដែលកម្លាំងសមត្ថកិច្ច​កំ​ពុងស្រាវជ្រា​វ​បន្ដ​ទៀត។

សូមជម្រាបថា កាលពីវេលាម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ ​អាយុ​៤៣​ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ​ចាប់ប​ង្ខំរុ​ញចូលរថយន្តយកទៅចាប់រំលោភបូក ​ក្នុងឡាន នៅតាមផ្លូវចាក់បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួ​យ​កន្លែ​ង នៅម្តុំឆ្នេរមាត់​ព្រែ​កកំពត ក្រុងកំពត។ ក្រោយមកក្រុមជនដៃដល់​ បានទម្លាក់ចុះរងគ្រោះចុះក្រោយ​ ​រួចគេចខ្លួនបាត់។ ជនរងគ្រោះ ក៏បានមកដាក់ពាក្យប្តឹងនៅស្នងការនគរបាលខេត្តកំពតដើម្បីឲ្យជួយអន្តរាគមន៍ ចាប់ជនល្មើសមកផ្តន្ទាទោស តាមច្បាប់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×