Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើយើង​មាន​ជំនាញពិត នឹងធ្វើឲ្យជីវិតប្រសើរ​ឡើ​ង ប្រែក្លាយជាមនុស្សដែលសមត្ថ​ភា​ពគ្រប់​គ្រាន់ ក្នុងការបំពេញការងា​រ

spot_img

ខេត្តស្វាយរៀង ៖ លោក រស់ ផា រិទ្ធ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា បើយើងមានជំនាញពិត នឹង​ធ្វើឲ្យ​ជីវិត​ប្រសើរ​ឡើង ប្រែក្លាយជាមនុស្សដែលសមត្ថភាពគ្រ​ប់​គ្រាន់​ ក្នុងការបំពេញការងារ​។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអ​ធិ​បតី នៅក្នុងវេទិកាផ្សព្វ​ផ្សាយ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេក​ទេ​ស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេក​ទេ​ស ភូមិភាគតេជោសែនស្វា​យ​រៀង​ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

លោកបា​នមាន​ប្រសាសន៍​ប​ន្តថា ក្រសួងការងារនិងបណ្តុះ​ប​ណ្តាលវិ​ជ្ជា​ជីវៈ ក៏ដូចជា វិទ្យាស្ថានពហុបច្ចកទេស​ ​ភូមិ​ភាគតេជោ​សែនស្វាយ​រៀង ត្រូវទទួលរ៉ាប់រង ការងារធំៗ​ ក្នុងដំណាក់កាលនៃការវិវ​ឌ្ឍវិស័​យប​ច្ចេកទេ​ស ក៏ដូចជាបដិវត្តន៍ឧស្សាហ​កម្មជំ​​នាន់ទី៤ (IR4.4) ដើម្បីលើក​កម្ព​ស់គុណភា​ពប​ណ្តុះបណ្តា​ល ផលិតភាពការងារ របស់កម្ម​ និ​យោជិ​ក នៅក្នុងតំបន់ជាពិសេសក្នុងខេ​ត្ត​ស្វាយរៀ​ង ត្រូវបានបណ្តាក់ទុន វិនិយោគធំៗ បង្កើន រោងចក្រ សហគ្រាសជាច្រើន ដែល​អា​ចមា​នលទ្ធភាព ទទួលយកកម្មរឲ្យ​បម្រើការងារ នៅតាមទីផ្សារការងារ​ ​។

លោកបាន​បញ្ជាក់ថា បញ្ហាទាំងអស់នេះមានការពាក់​ព័ន្ធ ដោយផ្ទាល់ជាមួយវិទ្យា​ស្ថា​ន ព​ហុប​ច្ចេក​ទេសភូមិ​ភាគ​តេជោស្វា​យរៀង ដែលមានតួនាទីសំខាន់​ ក្នុងក្នុងបណ្តុះបណ្តាល​ ​ជំនាញ​ជូន​ពលរ​ដ្ឋ ដើម្បី​ឲ្យពួក​គាត់ទទួលបាននូវចំណេះដឹង​ និងមានសមត្ថភាពគ្រ​ប់​គ្រាន់ ជាពិសេសទៅទៀតថ្ងៃ​នេះ​មាន​អាជ្ញា​ធរ លោក លោកស្រីជាមេឃុំ ចៅស​ង្កា​ត់ ឪពុកម្តាយអាណាព្យា​បា​លនិ​ងប្អូនៗ​សិស្សានុ​សិស្ស មកពីអនុវិទ្យាល័យ វិទ្យាល័យ ចូលរួ​ម​ស្តាប់កា​រផ្សព្វផ្សាយអំពីអត្ថប្រយោជន៍​ ​នៃជំនា​ញបច្ចេ​កទេស​និងវិ​ជ្ជាជីវៈ និងជួយផ្សព្វផ្សាយបន្តដល់​ប​ងប្អូ​នប្រជា​ពលរ​ដ្ឋ និងជំរុញឲ្យមកចុះឈ្មោះចូលរៀន និងជ្រើសរើសយកជំនាញប​ច្ចេ​កទេ​ស និងវិជ្ជាជីវៈនៅវិទ្យាស្ថាននេះ​ផ​ងដែ​រ។

លោកអ​ភិបាល​រង​ខត្តស្វាយ​រៀង ក៏បានធ្វើការសំណូមពរដល់​លោ​ក លោកស្រីរួមសហការ​ ​ជាមួ​យវិ​ទ្យាស្ថាន​ ក្នុងកំណត់មុខជំនាញ​សិ​ក្សា ការអភិ​វឌ្ឍ​កម្ម​វិធីសិក្សា ដើម្បីឲ្យស្របតាមស្ថា​ន​ភាព​ ទីផ្សារការងារប​ច្ចុ​ប្បន្ន ​និង​ចូលរួ​មសហ​ការ​ក្នុងការ​ផ្ត​ល់ទីកន្លែង សម្រាប់សិក្ខាកាម​ សិស្សនិស្សិ​​តក្នុងកា​រចុះក​ម្មសិ​ក្សា ក៏ដូចជាទទួលសិក្ខាកាម​សិ​​ស្ស និស្សិតឲ្យចូលបម្រើ​កា​រងារ នៅពេលបញ្ចប់ការ​សិ​ក្សា ៕ដោយ៖វ៉ៃកូ

spot_img
×