Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ​នៅសាធារណរដ្ឋឆែក

spot_img

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅសាធារណរដ្ឋឆែក នៅថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ ២០១៩។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន
អញ្ជើ​ញបំ​​ពេញ​ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ​ នៅសាធារណរដ្ឋឆែក នៅថ្ងៃទី១៣​-១​៤ ខែ
តុលា ឆ្នាំ២០១៩។ ស​ម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីជាមួយឯកឧ​ត្តម អេនដ្រេហ្គ បាប៊ីស
(Andrej Babié) នាយករដ្ឋមន្ត្រីនៃសាធារ​ណ​រដ្ឋឆែក ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយ​រាក់​ទាក់
ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិត​ស្និ​ទ្ធ និងមានជាយូរមកហើយ​ ​ដែលបានកសាងឡើងដោយមេដឹក​នាំ​
កំពូ​លនៃ​ប្រទេស​ទាំង​ពីរ។

សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានសង្កត់ធ្ងន់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម
​សី​ហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ​បានបំពេញព្រះរាជតួនាទីយ៉ាង​សំ​ខាន់​ក្នុងកា​រជំ​រុញ
ទំនាក់ទំនងមិត្តភាព និ​ង​កិច្ចសហការដ៏កក់ក្តៅរវាងប្រជា​ជ​ននៃ​ប្រទេស​ទាំ​ងពីរ។ ក្នុងនាមរាជរដ្ឋា​ភិ​បាល​
និងប្រជាជនកម្ពុ​ជា​ សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ បានថ្លែងអំណរគុណយ៉ាង​ជ្រា​លជ្រៅ​ចំពោះ​ជំនួ​យដ៏​ថ្លៃថ្លា
របស់រដ្ឋាភិបាលនិងប្រ​ជា​ជន​នៃសាធា​រណ​រដ្ឋឆែក ដែលបានផ្តល់មកកម្ពុជាក្នុង​គ្រា​ដ៏លំ​បាក​បំផុត បន្ទាប់ពី
ការរំដោះប្រទេសក្នុងឆ្នាំ​១​៩៧​៩។

សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសាធារ​ណ​រដ្ឋ​ឆែក ដែលទទួល
បានជោគជ័យក្នុង​ផ្នែ​កសេដ្ឋ​កិច្ចរ​បស់ខ្លួន ពោលគឺជាប្រទេសមានសេដ្ឋកិច្ចលូ​ត​លាស់​លឿន​បំផុតនៅ​ក្នុង
តំបន់ ដែលមាន​អ​ត្រាអ្ន​កគ្មា​នការងារធ្វើទាប។ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី មានការជឿជាក់យ៉ាងមុតមាំ​ថា​
​ក្រោមការដឹកនាំដ៏ឈ្លាសវៃរ​ប​ស់ ឯកឧត្តម អេនដ្រេហ្គ បាប៊ីស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែ​ក​
​ប្រជា​ជននៃ​សាធារ​ណរដ្ឋឆែក នឹងបន្តទទួលបាន​ស​ន្តិភាព វឌ្ឍនភាព និងវិបុលភាព។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានពិនិត្យឡើ​ង​វិញ​ដោយ​ក្តីពេញ​ចិត្តចំ​ពោះការ​អភិវឌ្ឍ​នៃទំនាក់
ទំនងកម្ពុជា-ចែក និ​ង​វឌ្ឍនភាពដែលសម្រេច​បា​ន​ក្នុងប៉ុ​ន្មាន​ឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍​រួ​ម​សម្រាប់​សម្តេច​តេជោនាយ​ករ​ដ្ឋមន្ត្រី បានជម្រាបជូនភាគីមិ​ត្ត​អំពី​ស្ថានភាពនយោបាយបច្ចុប្បន្ន​នៅ​កម្ពុ​ជា
និងបានចង្អុលប​ង្ហា​ញថា ការធ្វើបដិវត្តន៍ពណ៌ឬការ​ប៉ុ​ន​ប៉ង​ធ្វើរ​ដ្ឋប្រហារនៅកម្ពុជានឹងត្រូវ​ប​រាជ័​យ។
រាជរដ្ឋាភិបាល ​នឹ​ងចាត់វិធានតាមផ្លូវ​ច្បា​ប់​និងចាំ​បាច់នានា ដើម្បីពង្រឹងនីតិរដ្ឋ និងការពារសន្តិភា​ព​ ស្ថិរភាព
នៅកម្ពុជា ដើម្បីផលប្រ​យោ​ជន៍ជា​តិ។ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិ​ត្ត​យ៉ាង​មុត​មាំ
របស់ប្រទេសកម្ពុជា​ចំ​ពោះប្រ​ជាធិ​បតេយ្យ​សេរីព​ហុបក្ស និងការគោរពសិទ្ធិមនុស្សក្នុ​ង​ក្រប​ខ័ណ្ឌនី​តិរដ្ឋ។

ថ្នាក់ដឹកនាំទាំងពីរ​បា​នស្វា​គម​ន៍ការចុះហត្ថលេខាលើឯកសារទ្វេភា​គី​ចំនួ​នបី ក្នុងអំឡុងពេលនៃ​
​ដំណើ​រទ​ស្សនកិច្ច​ផ្លូវការនេះ ដែលមានគោលបំណងជំរុញកិ​ច្ច​សហ​ប្រតិប​ត្តិកា​របន្ថែមទៀតនៅក្នុងវិស័យ
សុខា​ភិបា​ល ធុរកិច្ច និងការទូត។ ឯកសារទាំងនោះរួមមា​ន​ អនុស្សរណៈនៃការយោគយល់គ្នា​ស្តី​ពីកិ​ច្ច
សហប្រតិបត្តិការរ​វា​ងក្រ​សួងសុ​ខាភិបា​លកម្ពុជា និងភ្នាក់ងារអនុវត្តគម្រោងសុ​ខា​ភិបា​លឆែ​ក VAMED)
អនុស្សរណៈនៃការយោគយ​ល់​គ្នារ​វាងស​ភាពាណិជ្ជ​ក​ម្មកម្ពុជា និងសភាពាណិជ្ជកម្មចែ​ក និងអនុស្សរណៈ
នៃកា​រ​យោគ​យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​រ​វាងវិទ្យាស្ថាន​ជាតិ​ការទូត និងទំនាក់ទំនង​អ​ន្តរ​ជាតិ នៃ
ក្រសួងការបរទេស និ​ងសហប្រ​តិបត្តិ​ការអន្ត​រជា​តិកម្ពុជា និងបណ្ឌិតសភាការទូត​ នៃក្រសួ​ងការ​បរទេ​សឆែក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង​ជ្រា​លជ្រៅចំ​ពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី​
អេនដ្រេហ្គ បាប៊ីស ក៏ដូចជារដ្ឋាភិបាលនិងប្រជាជន​នៃ​សាធារ​ណរ​ដ្ឋឆែក ដែលបានទទួលស្វាគម​ន៍​និង​
បដិសណ្ឋារកិច្ចដ៏ក​ក់​ក្តៅចំពោះ​សម្តេច​ផ្ទាល់ និង សមាជិកគណៈប្រតិភូកម្ពុ​ជា ក្នុងអំឡុងពេលស្នាក់នៅទី​ក្រុង​ប្រាក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ ឯកឧត្តមនាយក​រ​ដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស មកបំពេញ
ទស្សនកិច្ចនៅកម្ពុ​ជា​ នៅពេលវេលាសម​ស្រ​ប។ ឯកឧត្តមនាយករដ្ឋមន្ត្រី​ អេន​ដ្រេហ្គ បាប៊ីស បានទទួល
យក និងបានថ្លែងអំ​ណ​រគុ​ណ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ចំពោះ​ការអ​ញ្ជើ​ញនេះ។ កាលបរិច្ឆេទនៃ
ដំណើ​រ​ទស្សន​កិច្ចនេះ នឹងត្រូវទំនាក់ទំនងគ្នាតាមច្រកការ​ទូ​ត​។

សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ បានចូលជួបសម្តែងការគួ​រ​សម​ជាមួយ ឯកឧត្តម Jaroslav Kubera
ប្រធានព្រឹទ្ធសភានៃ​សា​ធារណ​រដ្ឋ​ឆែក។ សម្តេចតេជោនាយករ​ដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់​ទំ​នង​
ទ្វេភាគីដ៏ល្អរ​វា​ងស្ថា​ប័ន​នីតិប្បញ្ញ​ត្តិនៃ​ប្រទេសទាំ​ងពីរ និងបានលើកទឹកចិត្តឲ្យស្ថាប័នទាំ​ង​ពីរ​ពង្រឹងប​ន្ថែ​ម
ទៀតនូវកិច្ចសហប្រ​តិ​បត្តិ​ការនៅក្នុ​ងវេទិកាតំបន់ និងសកលនានា ​៕ដោយ៖កូឡាប

spot_img
×