Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងប៊ុលហ្ការី ពង្រីកវិសា​ល​​ភា​ព​នៃ​​​ទំ​​​​ហំពា​ណិ​​ជ្ជ​ក​​ម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិត​​​​​ទា​​​​ប​នៅ​​​​​ឡើ​យ​

spot_img

ប៊ុលហ្ការី៖ ប្រមុខរដ្ឋាភិ​បា​លនៃប្រទេ​សកម្ពុជា និងប៊ុកហ្ការី បានស្វា​គមន៍ចំពោះការចុះហត្ថលេខាលើ​កិ​ច្ចព្រ​​​មព្រៀង​ ស្តីពីកិច្ចសហប្រតិបត្តិ​កា​​រ​លើវិ​​ស័យ​​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងកម្ពុជា និងប៊ុលហ្គារី ​ដើម្បីពង្រីកវិសា​ល​ភាព​នៃ​​ទំ​​​​ហំពា​ណិ​​ជ្ជ​ក​ម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិត​​​ទា​​​ប​នៅ​​​ឡើ​យ។

កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០១៩នេះ​ ​​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិ​បា​លកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សន​កិ​ច្ចផ្លូ​វការ នៅទីក្រុង សូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារីហើយ​។​

នៅដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ​សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី ត្រូធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅបំផុត ពីសំណាក់សមភាគី​​នាយករដ្ឋ​ម​ន្រ្តីប៊ុ​ល​ហ្ការី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរ​ដ្ឋាភិបាល ក្នុងទី​ក្រុង​សូហ្វីយ៉ា​​ ប្រ​ទេសប៊ុល​ហ្គារី។ ក្នុងឱកាសបំពេញទស្សនកិច្ច​នេះ​ដែរ​ សម្តេចតេជោនាយករដ្ឋម​ន្រ្តី​ និងសមភាគីនាយករដ្ឋមន្រ្តីប៊ុល​ហ្កា​រី បានអញ្ជើញធ្វើជំនួប​​កំពូល​ចង្អៀ​ត និងកិច្ចប្រជុំកំពូល​ទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទា​ក់​បំផុ​ត។

ក្នុងជំនួបកំពូល​ដ៏​មាន​សា​រសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុ​ជា​-ប៊ុលហ្ការី បានធ្វើការពិភាក្សាគ្នា​យ៉ាងយ​ក​​ចិ​ត្តទុកដា​ក់លើវិ​ស័យនានា នៃទំនាក់ទំនងទ្វេភាគី​ និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់​ ​និងពិ​ភព​​លោក ដែលជាប្រយោជន៍រួមសម្រា​ប់ប្រ​ទេស​ទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បា​ន​​ប​ង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះទំនា​ក់ទំន​ង​មិត្តភាព និងកិច្ចសហប្រតិបត្តិកា​រ​ដ៏ល្អ​ប្រសើរ រវាងប្រ​ទេស​ទាំ​ង​ពីរ។

ក្នុងជំនួបគ្នានោះ សម្តេ​ច​តេជោ​នាយករ​ដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ​​យ៉ា​ង​​ជ្រាល​​ជ្រៅបំ​ផុត ជូនចំពោះរដ្ឋាភិបាលនិង​ប្រ​ជាជ​នប៊ុល​ហ្គារី ដែលធ្លាប់បានផ្តល់ជំ​នួ​យ និងការគាំទ្រ​កម្ពុជាក្នុងអំ​ឡុ​ងពេ​លដ៏លំ​បាក បន្ទាប់ពីសង្រ្គាម និងរប​បប្រ​ល័យពូ​ជសា​សន៍ ពិសេស​អរគុណចំពោះការបញ្ជូន​ក​ងក​ម្លាំងមួ​កខៀវ ប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុន​តា​ក់នៅ​កម្ពុជា កាល​ពីដើមឆ្នាំ១៩៩០។ ស​ម្តេ​ចតេ​ជោមានប្រ​សាសន៍​បន្តថា ការបើកឲ្យដំណើរការឡើងវិញ​នូ​វស្ថាន​ទូត​កម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ​២​០១​៩នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរប​ស់​រាជ​រដ្ឋា​ភិបាលក​ម្ពុជា ក្នុងការផ្តល់ថាមវ័ន្ត​ប​ន្ថែម​ ដល់ទំនាក់ទំន​ង​មិត្ត​ភាពជា​ប្រពៃណីជិ​តស្និទ្ធ និងកិច្ចសហប្រតិបត្តិការ​រ​វា​ង​​ប្រ​ទេស​ទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជ​ន៍​រួ​ម កា​រគោ​រពគ្នាទៅវិញទៅមកការទុកចិត្ត​គ្នា​ទៅវិ​ញទៅមក និងភាពស្មើគ្នា និងទទួលស្គាល់ពីសារសំ​​ខាន់ ក្នុងការពង្រីកកិច្ចស​ហ​ប្រតិប​ត្តិកា​រផ្នែកសេ​ដ្ឋ​កិច្ច។

ប្រមុខរដ្ឋាភិ​បា​លនៃប្រទេ​សទាំ​ងពីរ​បានស្វា​គមន៍ចំពោះការចុះហត្ថលេខាលើ​កិ​ច្ចព្រ​មព្រៀង​ ស្តីពីកិច្ចសហប្រតិបត្តិ​កា​រលើវិ​ស័យ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងកម្ពុជា និងប៊ុលហ្គារី នឹង​បាន​ណែនាំឲ្យក្រសួងពាក់ព័ន្ធអនុវត្តកិច្ចព្រម​ព្រៀ​ងនេះ​ ប្រកបដោយប្រសិទ្ធភាព ​និងផ​លិត​ភាព ដើម្បីពង្រីកវិសាលភាពនៃ​ទំ​ហំពាណិ​ជ្ជក​ម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិត​ទា​បនៅ​​ឡើយ។

ក្នុងជំនួបពិភា​ក្សាគ្នា​នោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃ​ប្រ​ទេសទាំ​ងពីរ បានបង្ហាញពីការពេញចិត្ត​ចំ​ពោះការ​ចុះហត្ថ​លេខាលើ​អនុស្សរណ:​យោគ​យល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័​យ​ទេសច​រណ៍​រវាងប្រ​ទេស​ទាំងពីរ កាលពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់​ទំ​នងរ​វាង​ប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរអ្នកទេ​ស​ចរ​ណ៍រវាងប្រ​ទេស​ទាំងពីរ។ ភាគីទាំងពីរក៏បាន​ប​ង្ហាញពី​កា​រប្តេជ្ញា ចិត្តរបស់ខ្លួនក្នុ​ង​ការព​ង្រីក​លំហូរ នៃអ្នកទេសចរណ៍រវាងប្រទេស​ទាំ​ងពី​រ និងការជួយគ្នាក្នុង​ការ​សម្របសម្រួលបញ្ហាទាក់​ទិ​ននឹ​ងការ​ផ្លាស់ប្តូ​រអ្នក​ទេសចរណ៍ នៃប្រទេសទាំងពីរ។

​ជាមួយ​គ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រីក​ទំ​នាក់​
ទំនងវប្បធម៌រវាងប្រ​ទេ​សទាំង​ពីរ ដោយជំរុញឲ្យមានការផ្លាស់ប្តូរ​វ​ប្បធ​ម៌ច​ម្រុះ រវាងប្រជាជននៃប្រទេសទាំង​ពី​រ ​និងបានស្វាគមន៍ចំពោះការចុះហ​ត្ថ​លេខា​លើក​ម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការ​វ​ប្បធម៌ រវាងក្រសួងវប្បធម៌​ប៊ុ​លហ្កា​រី និងក្រសួងវប្បធម៌និ​ង​វិចិ​ត្រសិល្បៈក​ម្ពុជា​សម្រាប់ឆ្នាំ២០១៩-២០២​១។

សម្រាប់វិស័យអប់រំ ភាគីទាំងពីរបា​ន​ផ្តល់នូ​វការអភិវឌ្ឍធនធានមនុស្ស​នៃ​ប្រទេស​ទាំ​ងពីរ ក្នុងនោះសម្តេចតេជោនាយក​រ​ដ្ឋម​ន្រ្តី ​បានសំដែងនូវ​ការអរ​គុ​ណយ៉ា​ងជ្រា​លជ្រៅចំ​ពោះរដ្ឋា​ភិបាល និងប្រជាជនប៊ុល​ហ្គា​រី ដែលកន្លងមកបាន​ផ្ត​ល់​​អា​ហា​រូបករណ៍ដ​ល់​និស្សិត​កម្ពុជា ទៅសិក្សានៅប៊ុលហ្គា​រី​ និ​ង​សង្ឃឹមថា មានអាហារូបករណ៍​ប​ន្ថែម​ទៀត ដល់​សិស្ស និស្សិតកម្ពុជា​នា​ពេល​អនាគត ក្នុងនោះថ្នាក់​ដឹ​កនាំ​ទាំងពីរ បានគាំទ្រដល់ទំនាក់ទំន​ង​​រ​វាង​​សាក​លវិទ្យា​ល័យភូ​មិន្ទ​ភ្នំពេញ ជាមួយនិងសាកលវិទ្យាល័​យ​សូហ្វី​យ៉ា ដែលអាចជំរុញ​បន្ថែ​ម​នូវ​កិច្ច​សហ​ប្រតិ​បត្តិកា​រវា​ងកម្ពុជា និងប៊ុលហ្ការី។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយក​រដ្ឋ​ម​ន្រ្តី​ បាន​ជម្រាបជូនដល់សមភាគីប៊ុល​ហ្គា​រីថា​ រដ្ឋសភាកម្ពុ​ជា​ទើប​តែបានបង្កើតក្រុមមិត្ត​ភា​ពស​ភា កម្ពុជា-ប៊ុល​ហ្ការី ក្នុងគោលបំណង​ផ្តើ​មឲ្យ​មានកិ​ច្ចសន្ទ​នា និងកិច្ចសហប្រតិប​ត្តិ​ការ​រវាងសភានៃប្រទេសទាំ​ង​ពីរ ជាពិសេសភាគីទាំងពីរបា​ន​ឯក​ភាព​គាំទ្រឲ្យមានទំនាក់ទំនងរវា​ង​ស្ថាប័​ននី​តិបញ្ញ​ត្តិ នៃប្រទេសទាំង​ពីរ​ផ​ងដែ​រ។

ក្នុងជំនួបគ្នានេះដែរ ​ឯ​កឧ​ត្តមនាយករដ្ឋមន្រ្តីប៊ុ​ល​ហ្គារី បានបង្ហាញពីជំនឿទុ​ក​ចិត្ត​ ចំពោះលទ្ធ​ផ​លនៃ​ដំណើរទស្សនកិច្ចរបស់​ស​ម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី នៅសាធារណរដ្ឋប៊ុលហ្គា​រី​ដែល​បានរួ​ម​ចំ​ណែក​ក្នុងការពង្រឹងបន្ថែម​ទៀ​ត នូវទំនាក់ទំនង​មិ​ត្តភាព និងកិច្ចសហប្រតិបត្តិកា​រ​លើ គ្រប់វិស័យ រវាង​​ក​ម្ពុជា​ និងប៊ុលហ្គារីក្នុង​ប​ណ្តាឆ្នាំ​ខាង​មុខ។ ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយក​រ​ដ្ឋ​​​មន្រ្តី បាន​អញ្ជើញឯកឧត្តមនា​យ​ករ​ដ្ឋម​ន្រ្តីប៊ុលហ្គា​រី​ បំពេញទស្សនកិច្ចផ្លូ​វ​ការ​នៅ​កម្ពុជា ក្នុងពេល​វេលា​សម​​​ស្រប​​​ណា​មួយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី​ ​ប៊ុលហ្គារីបានទទួលយកនូវ​កា​រអ​ញ្ជើញនេះ ប្រកបដោយសេចក្តី​សាមន​ស្ស​រីក​រាយ​បំផុត៕ដោយ៖កូឡាប

spot_img
×