Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យឆេះឃ្លាំងស្តុកទំនិញ ចានឆ្នាំង បណ្តាលមកឆ្លងចរន្តអគ្គីសនី

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុង បុរីស៊ីធីហោ ឃ្លាំងគ្មានលេខ ផ្លូវ​លេខ៦១២ ក្រុម ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានករណីអគ្គីភ័យឆេះឃ្លាំង​ សង់អំពីដែកប្រក់ដំបូលនឹងជញ្ជាំង ​សង្ក័សី​ទាំងអស់ ដែលមានទំហំបណ្តោយម៉ែត្រ ៤០​មែត្រ ទទឹង ៣០ម៉ែត្រ។


ម្ចាស់ឃ្លាំងឈ្មោះ គង់ រដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ស្នាក់នៅកន្លែងកើតហេតុខា​ង​លើ។ ឃ្លាំងនេះ ជួលពីម្ចាស់បុរីឈ្មោះ ជៀង ញឹម ភេទប្រុស អាយុ ៥៦ឆ្នាំ ផ្ទះលេខ ១២៧ ផ្លូវ៦១២ ក្រុម១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ច្បារ​អំពៅ​។ ការខូចខាត ឆេះអស់ចំនួន២ឃ្លាំង​ រួម​ទាំងទំនិ​ញដែ​លស្តុក មិនបណ្តាលឲ្យរបួសស្នាមស្លាប់អ្វីទេ​
។ អគ្គិភ័យបង្កឡើងដោយមូលហេតុបណ្តាលមកឆ្លងចរន្តអគ្គីសនី។ ប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ជួយអ​ន្តរាគមន៍ សរុប១៤គ្រឿង ក្នុងនោះមាន: រថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងម​ហា​ផ្ទៃចំ​នួន ៣ គ្រឿង។ រថយន្តពន្លត់អគ្គីភ័យរបស់​ស្ន​ងការ​នគ​របាលរា​ជធា​នីភ្នំពេ​ញចំនួ​ន ៩គ្រឿង។ រថយន្តពន្លត់អគ្គីភ័យរបស់​សា​លាខ​ណ្ឌ ​១គ្រឿង។ រថយន្តពន្លត់អគ្គីភ័យរបស់​បុ​រី ប៉េ​ងហួ​ត ១គ្រឿង។ ប្រើប្រាស់ទឹកចំនួន ២​៤រថ​យន្ត ស្មើរនឹង ៩៤ម៉ែត្រគីប។​

ការជួយអន្តរាគមន៍ពីរថយន្តពន្ល​ត់​អគ្គីភ័យ រលត់ទាំងស្រុងនៅវេលាម៉ោ​ង​១៥និង១៥នាទី នាថ្ងៃខែឆ្នាំដដែល៕ដោយ៖កូឡាប

spot_img
×