Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ខ្មែរ​ជំនាន់​ក្រោយ មិនសូវ​ឈ្វេងយល់​ពី​ភាសាជាតិ គឺ​ពួកគេ​បាន​ឈ្វេងយល់​ភាសា​អន្តរជាតិ

spot_img

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អះអាងថា យុវជន​ខ្មែរ​ជំនាន់​ក្រោយ មិនសូវ​ឈ្វេងយល់​ពី​ភាសាជាតិ​នោះទេ គឺ​ពួកគេ​បាន​ឈ្វេងយល់​ភាសា​អន្តរជាតិ ដូចជា បារាំង អង់គ្លេស វិញ ដូច្នេះ ខ្ញុំ​ជំរុញ​ឱ្យ​ប្អូន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ភាសា​ខ្មែរ ដែល​សម្បូរបែប​របស់​យើង​។

​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ភាសា វប្បធម៌ និង​ការអប់រំ នៅ​អាស៊ីអាគ្នេយ៍ អត្តសញ្ញាណ និង​ភាព​សម្បូរបែប នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា យើង​ត្រូ​ដឹងថា ដើម្បី​ដឹង​អនាគត​យើង​ត្រូវ​ដឹង​អំពី​អតីត និង​បច្ចុប្បន្ន​។ ដូច្នេះ​ភាសា​របស់​យើង គឺជា​វប្បធម៌​មួយ​ដែល​សម្បូរបែប ហើយ​ភាសា​ខ្មែរ ដែលជា​ភាសា​មួយ​មាន​ប្រវត្តិ​យូរ​ជាង​ភាសា​មួយចំនួន នៃ​ប្រទេស​អឺរ៉ុប​ផងដែរ​។ អីចឹង​ប្រទេស នៅ​អឺរ៉ុប ទើប​មាន​ភាសា​ផ្ទាល់ខ្លួន​ក្រោយ​ខ្មែរ​នោះទេ​។ យុវជន​ជំនាន់​ក្រោយ មិនសូវ​ឈ្វេងយល់​ពី​ភាសាជាតិ​នោះទេ គឺ​ពួកគេ​បាន​ឈ្វេងយល់​ភាសា​អន្តរជាតិ (​បារាំង អង់គ្លេស​)​វិញ​។ ដូច្នេះ​ខ្ញុំ​ជំរុញ​ឱ្យ​ប្អូន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ភាសា​ខ្មែរ ដែល​សម្បូរបែប​របស់​យើង​។ យុវជន​បើ​ចង់ដឹង​ពី​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ អត្តសញ្ញាណ​ជាតិខ្មែរ ត្រូវ​ចេះ​ភាសា​បារាំង អង់គ្លេស ព្រោះថា​សៀវភៅ​ដែល​អ្នកស្រាវជ្រាវ​មុនៗ គេ​សរសេរ​ពី​ប្រវត្តិសាស្ត្រ​ភាគច្រើន សរសេរ​ជា​ភាសា​បារាំង និង​អង់គ្លេស​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា សន្និសីទ​ថ្ងៃនេះ បាន​ផ្តោត​សំខាន់​លើ​បញ្ហា​អតីតកាល បច្ចុប្បន្ន និង​អនាគតកាល​ផងដែរ ដើម្បីឱ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។ ខ្ញុំ​ចង់ឱ្យ​យុវជន​វ័យក្មេងៗ​របស់​យើង​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិវិទ្យា ហើយក៏​ដូចជា​ភាសា របស់​កម្ពុជា​។ ខ្ញុំ​គិតថា ភារកិច្ច​នេះ គឺ​ធំធេង​ណាស់​សម្រាប់​យុវជន​កម្ពុជា ដើម្បី​លើកកម្ពស់ ការយល់ដឹង​អំពី​វប្បធម៌ អត្តសញ្ញាណ​ជាតិ​។ យើង​ក៏​ត្រូវការ​ផងដែរ គឺត្រូវធ្វើ​ការស្រាវជ្រាវ ផ្នែក​អន្តរជាតិ​ផងដែរ​។​

​លោក ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការស្រាវជ្រាវ​នេះ យើង​ចង់ឱ្យ​កូន​ខ្មែរ​របស់​យើង​ចេះដឹង និង​ចេះ​ដោះស្រាយ​បញ្ហា​អ្វីដែល​កើតឡើង​។ អ្វីដែល​សំខាន់​នោះ ភាសាបរទេស ក៏​សំខាន់​សម្រាប់​យុវជន នៅពេល​ចាប់ផ្តើម​សិក្សា ដល់​ឧ​ត្ត​មសិ​ក្សា​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា យុវជន​មិន​ត្រឹមតែ​ធ្វើ ការស្រាវជ្រាវ​នោះទេ គឺ​ត្រូវតែ​យល់ដឹង​អំពី​អតីតកាល​នោះទេ តែ​ត្រូវ​រៀបចំ​គម្រោង​សម្រាប់ អនាគត​ផងដែរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បានល្អ​។​

​លោក​បញ្ជាក់ទៀតថា ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្អូន​ទាំងអស់គ្នា​ធ្វើការ​ស្រាវជ្រាវ ហើយ​ជាពិសេស នោះ​ឈ្វេងយល់​បន្ថែមទៀត នូវ​វប្បធម៌​នូវ​សម័យ​ភាវូបនីយកម្ម​នេះ គឺ​ត្រូវ​ចេះ​ភាសាបរទេស​ឱ្យបាន​ច្បាស់​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×