ប្រទេសអាឡឺម៉ង់ប្រកាសមិនធ្វើការហាមប្រាមការប្រើប្រាស់ប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសខ្លួនឡើយ ដោយលើកឡើងថា ខ្លួនចង់បង្កើតឱកាសជោគជ័យស្មើភាពគ្មាសម្រាប់អ្នកលក់។
ក្រុមហ៊ុន Huawei បានស្វាគមន៍ចំពោះអាឡឺម៉ង់។
ក្រុមហ៊ុននិយាយថា “ការបង្កើតបញ្ហានយោបាយតាមប្រព័ន្ធអ៊ីនធឺណេតនឹងរារាំងដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការរីកចម្រើនរបស់សង្គម ខណៈដែលមិនបានធ្វើអ្វីសោះដើម្បីដោះស្រាយបញ្ហាសន្តិសុខ ដែលប្រទេសទាំងអស់កំពុងជួបប្រទះ”។
“ក្រុមហ៊ុន Huawei និងបន្តធ្វើកិច្ចការដោយបើកចំហរ ជាមួយនឹងនិយតករ អតិថិជន និងស្ថាប័នឧស្សាហ៍កម្មដើម្បីឲ្យប្រាកថា បណ្តាញទូរស័ព្ទមានសុវត្ថិភាព”។
“ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះយើងបានបម្រើមនុស្សជាង ៣ ពាន់លាននាក់នៅជុំវិញពិភពលោក ហើយយើងបានរក្សានូវកំណត់ត្រាដ៏រឹងមាំមួយនៅក្នុងវិស័យសន្តិសុខ”។
សូមបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនត្រូវបានអាមេរិចហាមឃាត់មិនឲ្យធ្វើការលក់ឧបករណ៍ 5G របស់ខ្លួនទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្លួនឡើយ ដោយអាមេរិចមានការព្រួយបារម្ភពីការស៊ើបការណ៍របស់ចិន។ អាមេរិចបានបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនអោយបោះបង់ 5G បើមិនចង់ឲ្យចិនស៊ើបការណ៍ពីពួកគេ។
ចំណែកអង់គ្លេសវិញ បានសន្យាថា នឹងធ្វើការសម្រេចិត្តថាតើគួរដកប្រព័ន្ធ 5G នេះចេញឬយ៉ាងណា នៅរដូវស្លឹកឈើជ្រុះនេះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC