Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេ​ចតេជោ នាំចៅ​ស្រីច្ប​ង ឱ្យបានស្គាល់ប្រធា​នាធិប​តី និងនាយករដ្ឋមន្ត្រីនៃប្រទេ​សប៊ុល​ហ្ការី សំដៅឱ្យចៅបានយល់​អំ​ពី រ​បៀប​ចរចានៃថ្នាក់ដឹកនាំជាតិ

spot_img

ប៊ុលហ្ការី៖ សម្តេចតេជោ នៅថ្ងៃទី១៧ខែតុលានេះ បានថ្លែងសារនៅលើហ្វេសប៊ុកថា ចៅស្រីខ្ញុំដែលកំពុ​ងរៀ​ន នៅ​សាក​លវិទ្យាល័យមួយនៅអឺរ៉ុបបាន​ខិត​ខំម​កជួបជីតានៅប្រទេសប៊ុលហ្ការី។​ ដោយចៅ​រៀន​យកជំ​នាញ​វិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំ​ជាជី​តាដែ​លជាអ្នកវិទ្យាសាស្ត្រនយោបាយមួយ​រូ​បខិ​តខំជួយ​ចៅ ដើម្បីសម្រេចគោលដៅដែលចៅច​​ង់​ទៅ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ថ្ងៃនេះ​បាន​នាំចៅឱ្យបា​នស្គាល់​ប្រធានា​ធិប​តី និងនាយករដ្ឋមន្ត្រី​នៃ​ប្រទេ​សប៊ុ​លហ្ការី សំដៅឱ្យ​ចៅបាន​យល់​អំពីរបៀ​ប​ចរចា​ នៃថ្នាក់​ដឹកនាំ​ជាតិ​។ កាលពីខែមិថុនា២០១៩ក​ន្ល​ងទៅចៅ​ក៏
បាន​ចូល​រួមរ​បៀបនេះ នៅប្រទេ​សហុង​គ្រី ក្នុងពេលដែលខ្ញុំទស្ស​នកិច្ច នៅទីនោះផ​ងដែ​រ៕ ដោយ៖កូឡាប

spot_img
×