Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណោយ​ពី​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ផ្តល់​អំណោយ​ដល់​ម្ចាស់ផ្ទះ​ឆេះ​

spot_img

​បន្ទាយមានជ័យ ៖ ថ្ងៃទី​៧​មករា អំណោយ​ពី​លោក​រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ហឹល រ៉ា​យា អភិបាលក្រុង​សិរីសោភ័ណ លោក ស្រេង សុផល អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម​ការងារ​បាន​ផ្តល់ជូន​លោក​អ៊ំ ម៉ែន គីម ភេទ​ប្រុស​អាយុ​៦៨ ឆ្នាំ រស់នៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត ​បន្ទាយមានជ័យ​។​

​លោក​អ៊ំ​ជា​ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​មាន​ទំហំ​៩​ម៉ែត្រ​×៨​ម៉ែត្រ ធ្វើ​អំពំ​ពី​ថ្ម​ក្រោម​ឈីលើ​ប្រក់​សង្ក័សី​អស់​ទាំងស្រុង​មាន ប្រាក់​បាត​២០​ម៉ឺន​បាត ប្រាក់​ខ្មែរ​១២​លាន​រៀល និង សំភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ធំ​ខូចខាត​ទាំងស្រុង មក​ពី​ទុស្សេ​ខ្សែភ្លើង​នោះ កាលពី​ព្រឹក ថ្ងៃទី ៦​ខែ​មករា ឆ្នាំ​២០១៨ ។​

​លោក​អ៊ុំ រាត្រី បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​អ៊ំ ម៉ែន​គឹម កុំឲ្យ​អស់សង្ឃឹម​ក្នុង​ជីវិត​ត្រូវ​ខិតខំ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​បន្តទៀត​។​

​លោក​បន្តថា អំណោយ​ដែល​គេ​ចែក​ឲ្យ​នោះ វា​ចិត​តួ​ចណាស់​សំរាប់​យក​ទៅ​ដោះស្រាយ​ក្នុង​គ្រួសារ តែ​វា​បាន​រួមចំណែក​ដោះ​ទ័ល​មួយគ្រា​ដែរ៕ ដោយ ៖ បន្ទាយ

spot_img
×