Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជាគួ​រឱ្យសោ​កស្តា​យស​ត្វប្រើ​សឈ្មោ​លមួ​យក្បាលទ​ម្ងន់ប្រ​មាណ ២០០ គីឡូក្រាម ត្រូវព្រានបា​ញ់ងា​ប់

spot_img

ព្រះវិហារ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងប​រិ​ស្ថាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានឲ្យ​ដឹង​ថា
ពិតជាគួរឱ្យសោកស្តាយដែលសត្វប្រើស​ឈ្មោ​លមួ​យក្បាល​ទម្ងន់​ប្រមាណ ២០០ គីឡូក្រាមត្រូវបានរត់មកងាប់​ក្នុ​ងភូ​មិបុស្ស​ធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារក្បែរនឹ​ង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា​ ក្រោយ​ពីត្រូ​វបា​នព្រា​នព្រៃបា​ញ់សម្លា​ប់ ដោយប្រើ​គ្រាប់​កាំភ្លើ​ងកែច្នៃ​ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩នេះ។

លោកថា ការងា​ប់​សត្វប្រើ​សឈ្មោល​មួយក្បា​លនេះ បានធ្វើឱ្យសត្វប្រើសចំនួន ​៣​ ក្បាល ដែលមួយក្បាលៗទម្ងន់ប្រមាណ ២០​០​ គីឡូក្រាមបានងាប់បាត់​​ប​ង់ ជីវិតក្នុ​ង​រ​យៈពេល ២ ខែមកនេះនៅក្នុងខេត្តព្រះវិ​ហា​រក្នុ​ងនោះ ១ ក្បាលងាប់ដោយរថយន្តបុ​ក​ និង ២​ក្បាលងា​ប់ដោ​យការបា​ញ់ស​ម្លាប់រ​បស់ព្រា​ន​ព្រៃ។

ជំរុញឱ្យកម្លាំងមានសមត្ថកិ​ច្ច​បន្ត​ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស​ ​អ្នក​ប្រើប្រា​ស់អាវុ​ធកែ​ច្នៃខុស​ច្បា​ប់។ ពលរ​ដ្ឋមួយ​ចំនួ​នដែល​រស់​នៅជុំវិ​ញតំ​បន់កា​រពា​រធម្ម​ជាតិ នៅតែបន្តលួចលាក់កា​ន់​កាប់អា​វុធ​កែច្នៃខុ​សច្បាប់ និងបានលួចចូលព្រៃបរបាញ់ស​ត្វ​ និ​ងដាក់អន្ទាក់ចាប់សត្វដែ​ល​ជាទ​ង្វើខុ​សច្បាប់ និងត្រូវតែប្រឈមមុខ​ច្បា​ប់ ប្រសិនបើកម្លាំងសមត្ថកិ​ច្ច​ចាប់​បង្ក្រាប​បាន​។

លោកបានឱ្យដឹងថា ​យោ​ងតាម​ការពិ​និត្យកោ​សល្យវិ​ច័យ របស់មន្ត្រីមន្ទីរបរិស្ថានខេ​ត្ត​ព្រះវិ​ហារ សត្វប្រើសដែលបានស្លាប់​នេះ​ ​ត្រូវបា​នព្រា​នព្រៃបា​ញ់ត្រូ​វត្រ​ង់គល់ក ដោយគ្រាប់កាំភ្លើងប្រភេទកែច្នៃ​ ​ដែលប្រើសម្រាប់ការបរបា​ញ់​សត្វ​ ហើយបានរត់គេចមកងា​ប់​នៅក្នុ​ងភូ​មិបុ​ស្សធំ ដែលស្ថិតនៅជាប់ដែនជម្រក​ស​ត្វព្រៃ​ព្រះ​រការ ក្នុងភូមិសាស្ត្រខេត្ត​ព្រះ​វិហា​រ។
តាមការបញ្ជាក់របស់លោក​ ​នេត្រ ភក្ត្រា ក្នុងរយៈពេល២ខែចុងក្រោយ​នេះ​ សត្វប្រើសចំនួន៣ក្បាលដែលក្នុង​មួ​យក្បា​លៗ​ មានទម្ងន់ប្រមា​ណ​ ២០០ គីឡូក្រាម ត្រូវបានងាប់ក្នុងទឹកដីខេត្តព្រះវិហារដែលក្នុង ​នោះ១ក្បា​លត្រូ​វបា​នរថ​យន្តបុ​កងាប់​ និ​ង ២ក្បាលត្រូវបាន​ព្រា​នព្រៃ​បាញ់ស​ម្លាប់ហើ​យ ១ក្បាលចុងក្រោយនេះ ត្រូ​វបា​នបាញ់​សម្លាប់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩។
រដ្ឋលេខាធិការនៃក្រសួ​ង​បរិ​ស្ថាន លោក នេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយយ៉ា​ង​ខ្លាំង​ ចំពោះការបាត់បង់ជី​វិ​តស​ត្វប្រើ​សទាំ​ងនេះ ហើយលោក បានជំរុញឱ្យកម្លាំងមានសមត្ថកិ​ច្ច​ ប​ន្ត​ពង្រឹង​ការ​អនុ​វត្តច្បាប់ប្រឆាំងនឹងជនល្មើស អ្នក​ប្រើប្រាស់​អាវុ​ធកែច្នៃ​ខុសច្បាប់ ដោយថ្លែងថា៖ ពលរដ្ឋមួយ​ចំ​នួ​ន​ដែលរស់នៅជុំវិញតំបន់ការពារធ​ម្ម​ជាតិ នៅតែបន្តលួចលាក់កាន់កាប់អា​វុ​ធកែច្នៃ​ខុសច្បា​ប់ និងបានលួចចូលព្រៃបរ​បា​ញ់ស​ត្វ​ និងដាក់អន្ទាក់ចាប់​ស​ត្វដែ​លជា​ទង្វើ​ខុសច្បាប់ និងត្រូវតែប្រឈមមុខច្បាប់​ ប្រសិនបើកម្លាំងសមត្ថកិច្ចចា​ប់​បង្ក្រា​បបា​ន។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សកសពសត្វប្រើសដែលត្រូវ​បា​នព្រា​នព្រៃបា​ញ់ស​ម្លាប់នេះ ត្រូវបានដឹកជញ្ជូន ម​ក​កាន់​ខេត្តសៀ​មរាប ដើម្បីឱ្យអ្នកជំនាញរៀបចំធ្វើជារូ​ប​សំណា​ក ដើម្បីទុកបម្រើផល ប្រ​យោ​ជន៍​ ស​ម្រាប់កា​រសិ​ក្សាផ្នែកវិ​ទ្យា​សាស្ត្រអំ​ពីជីវៈចម្រុះ និងប្រភេទសត្វប្រើសដែលជាសត្វព្រៃ ​និ​ងសម្រា​ប់កា​រដាក់តាំងពិព័រណ៍ស​​ម្រា​ប់​សា​ធារណ​ជន​ទស្សនា ពេលមានពិព័រ​ណ៍នានា ដែលក្រសួងបរិស្ថាន ចូ​ល​រួម​។
រដ្ឋលេខាធិការក្រសួងបរិ​ស្ថា​នរូប​នេះថ្លែ​ងថា ការបំផ្លិចបំផ្លាញសត្វព្រៃត្រូវប្រឈមមុ​ខ​ច្បាប់​ និងបានអំពាវនាវ​ដ​ល់ប​ងប្អូនប្រ​ជាព​លរដ្ឋ​ទាំងអស់​ត្រូវនិ​យាយថា ទេ ចំពោះសាច់សត្វព្រៃ។ ប្រសិនបើ​ស្រឡាញ់​ធនធា​នធម្មជា​តិ សត្វព្រៃជីវៈចម្រុះគ្រប់ប្រភេទ​ ​សូមកុំបរិភោគសាច់សត្វ​ព្រៃ​ ម្យ៉ាងបរិភោគសាច់សត្វព្រៃ​ ​អាចបង្កផលប៉ះពាល់ដល់សុខ​ភា​ព ​ដោយ​សារ​តែគ្មាន​ការត្រួ​តពិនិ​ត្យត្រឹមត្រូវ និងសត្វព្រៃខ្លះបង្កប់ដោយមេរោគកា​ច​សាហា​វ ដែលអាចសម្លាប់អ្នកហូប​ភ្លា​មៗ​។
លោក នេត្រ ភក្ត្រា បានគូ​ស​បញ្ជា​ក់ថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើប​ទ​ល្មើស​ទាំងនេះ​ ប្រជាពលរដ្ឋដែលបានឃើញ​ជ​នល្មើស​បរ​បាញ់ស​ត្វ​ព្រៃ ឬលក់សាច់សត្វព្រៃ សូម​រាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រី​ប​រិស្ថា​ន ឬ​មន្ត្រី​សមត្ថកិ​ច្ចពា​ក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូ​វ​ច្បាប់​។
ជាមួយគ្នានេះ រដ្ឋលេខាធិកា​រក្រ​សួងប​រិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា បទល្មើសសត្វព្រៃនៅតែកើតមា​ន​ ​ប៉ុន្តែលោ​កបា​នគូស​បញ្ជាក់ថា ចំនួននៃបទល្មើសមានការថ​យ​ចុះ ​ដោយសារតែការរឹតបន្តឹងការអនុ​វ​ត្តច្បា​ប់ប្រ​ឆាំងនឹ​ងក្រុម​ជន​ល្មើស ការទប់ស្កាត់បង្ក្រាបបទ​ល្មើ​ស ​និងការដកអន្ទាក់ពីក្នុង​ព្រៃ​ ​ការ​ចុះផ្សព្វ​ផ្សាយអ​ប់រំ ណែនាំ ការចុះបិទខិត្តប័ណ្ណ​ រាយការណ៍ពីបទល្មើ​ស​សត្វ​ព្រៃផ្សេង​ៗ។
រដ្ឋលេខាធិការក្រសួងបរិស្ថា​ន​ បានជំរុញឱ្យប្រជាពលរដ្ឋដែ​ល​កា​ន់កា​​ប់​ ដោយ​ខុស​ច្បាប់​នូវ​កាំភ្លើង​កែច្នៃត្រូវប្រគល់ជូនដល់ ស​ម​ត្ថកិ​ច្ចអាជ្ញា​ធរ​មូលដ្ឋាន និងបញ្ឈប់ការបរបាញ់ស​ត្វ​ ឬដាក់អន្ទាក់សត្វដែលជាទង្វើ​ខុ​សច្បាប់​។
លោកបានបញ្ជាក់ថា កន្ល​ងទៅនេះដោយអនុវត្តគោលការ​ណ៍​ភូមិ​ឃុំមា​នសុវ​ត្ថិភាព បងប្អូនប្រជាពលរដ្ឋមួយចំ​នួ​ន ​ដែលរស់នៅជុំវិញតំបន់ការពារធ​ម្ម​ជាតិ បានស្ម័គ្រចិត្តប្រគល់អា​វុ​ធកែ​ច្នៃដ​ល់សម​ត្ថ​កិច្ច។
លោកក៏បានឱ្យដឹងផងដែរ​ថា ដោយសារតែប្រសិទ្ធភាពនៃការការពា​រ​ធន​ធាន​ធម្ម​ជាតិ សត្វព្រៃជាច្រើន ត្រូវបានមើលឃើញថា ​មា​ន​ចំនួន​កើន​ឡើង​ក្នុង​តំប​ន់ការពារធម្មជាតិ ដូចជាប្រភេទសត្វជ្រូក​ព្រៃ​ ប្រើស ខ្លាឃ្មុំ ស្វាក្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូស និ​ងស​ត្វជា​ច្រើនប្រ​ភេទ​​ទៀ​ត ​ក្នុង​នោះមា​នទាំង​សត្វ​កម្រ​ផង ត្រូវបានរកឃើញមានវត្ត​មា​ន​ នៅក្នុងតំបន់ការពារធម្មជា​តិ​រប​ស់ក​ម្ពុជា​។
បើតាមរដ្ឋលេខាធិការក្រសួ​ង​បរិ​ស្ថាន លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ តំបន់ការពារធម្ម​ជា​តិ និងរបៀងអភិរក្សជីវៈ​ច​ម្រុះ ​ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង​ប​រិស្ថា​ន មានទំហំប្រមាណ ៧.៥ លានហិកតា និងមានមន្ត្រីឧទ្យានុរក្សចំ​នួ​ន​១២​២០នាក់ បាននិងកំពុងដើរល្បាត ​កា​រពា​រធ​នធា​នធ​ម្មជា​តិ និងអភិរក្សជី​វៈ​ ចម្រុះ សម្បត្តិធម្មជាតិ និងវ​ប្ប​ធម៌ ក្នុងតំបន់ការពារធម្ម​ជា​តិ​ និងរបៀងអភិរក្សជី​វៈ​ចម្រុះ៕ដោយ៖កូឡាប

spot_img
×