Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនប​រទេ​សវង្វេង​ក្នុង​ព្រៃកោះរ៉ុ​ង ត្រូវបានសមត្ថកិ​ច្ច​រកឃើញ ដោយ​សុវត្ថិភាព

spot_img

ខេត្តព្រះសីហនុ៖ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និ​ង៨នាទី នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុ​ង​សន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ​មានក​រ​ណីភ្ញៀ​វទេ​សចរបរទេសម្នាក់មាន ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានវង្វេងក្នុង​ព្រៃ។​

ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន​ ​ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជា​ឲ្យ​កម្លាំងនគរបាលទេសចរណ៍, ការិយាល័យកណ្តាលសន្តិសុខ ស​ហ​ការ​ជាមួ​យ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះ​រ៉ុ​ងស​ន្លឹម ក៏មានការចូលរួមពីប្រជាព​លរដ្ឋ ជនបរទេសនៅតំបន់នោះ ​ចុះដើរ​ស្វែង​រក ជាលទ្ធផលបានរកឃើ​ញ​ជនរ​ង​គ្រោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡ​ង​ប៊ិ​ចស​ង្កាត់កោះ​រ៉ុង នៅវេលា​ម៉ោ​ង ២០៖៣០នាទីយប់ ថ្ងៃដដែល។

​ខ​ណៈពេល​នេះ ជនរងគ្រោះត្រូវបានបញ្ជូនមកកា​ន់​ទីស្នា​ក់នៅ​បឹងហ្គា​ឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹ​ម​ ប្រ​កប​ដោយសុវត្ថិភាពហើយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×