Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជៀង អំ ប្រាប់ប្រជាពលរដ្ឋនិង ​កង​កម្លាំ​ងទាំ​ងអស់ ដាច់ខាតមិនឲ្យជនក្បត់ជាតិណា​ ដែលមកចង់បំផ្លាញសុ​ខ​សន្តិ​ភាព​ ព្រះមហាក្សត្រនិងរាជរ​ដ្ឋា​ភិបាល ស្របច្បា​ប់បា​នឡើ​យ

spot_img

ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួ​ង​ការពារជាតិនិងជាប្រធានក្រុមការងារ​ថ្នា​ក់ជាតិ ចុះជួយ​ស្រុករំ​ដួល​ ខេត្តស្វា​យរៀង ​នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ
បានថ្លែងទៅកាន់បងប្អូនប្រជាព​លរដ្ឋ​ និងកងកម្លាំងទាំងអស់​ដា​ច់ខាត មិនឲ្យ​ជ​នក្បត់ជាតិ សមរង្ស៊ី និងប​ក្ខពួក បង្កអសន្តិសុខបំផ្លាញសុខសន្តិភាព ព្រះមហាក្សត្រ​​ និ​ងរាជរដ្ឋាភិបា​លស្របច្បា​ប់ជា​ដាច់​ខាត។

ការថ្លែងបែប​នេះ នៅគ្រាដែលនាយឧត្តមសេនីយ៍ ​ជៀ​ង អំ អញ្ជើញចូលរួមសំណេះសំណាលជា​មួ​យ មន្ត្រីរាជការ នៅតាមមន្ទីរនានា​ជុំ​វិញខេ​ត្ត ស្រុក ក្រុមប្រឹក្សាស្រុក ឃុំ រួម​និងប​ងប្អូ​នប្រជាពលរដ្ឋ នៅឃុំសង្កែ ស្រុក​រំដួ​លខេ​ត្តស្វា​យរៀង ប្រមាណ​ជាង​៧០០នាក់ នៅក្នុង​អង្គ​វេទិ​កាសា​ធារណៈ ស្តីពីកា​រត្រួ​តពិនិ​ត្យ និងគាំ​ទ្រកា​រអនុ​វត្តក​ម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់់​កា​លទី៤​។

លោកនាយឧត្តមសេនីយ៍ បាននាំមកនូវការសាកសួរ​សុ​ខទុក្ខ ពីសំ​ណាក់​សម្តេ​ចតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរា​ជរា​ណាចក្រ​កម្ពុ​ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុ​ន រ៉ានី ជូនដ​ល់អង្គ​ពិធីផ​ងដែរ។

លោកបានបន្តថា ​ប្រទេ​សក​ម្ពុជាយើង​ បានឆ្លងកាត់នូវភ្លើង​ស​ង្គ្រាម ឥត​ឈប់ឈ​រ តែដោយ​សារ​ការ​ដឹនាំ​ដ៏ត្រឹម​ត្រូវ របស់​សម្តេច​តេជោ​ ហ៊ុន សែនជាប្រមុខដឹកនាំក្រោមនយោ​បា​យឈ្នះ​ ឈ្នះ ធ្វើឲ្យប្រ​ទេសក​ម្ពុជាទាំ​ងមូ​ល ទទួល​បានសុ​ខស​ន្តិភាព និងកា​រ​អភិវ​ឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះមិនអាចឲ្យ​ក្រុ​មក្ប​ត់ជាតិ​ណា មកបំ​ផ្លាញបា​នឡើ​យ ព្រោះស​ន្តិភា​ពនេះ រកដោយលំបាកណាស់ទម្រាំមកដល់​ថ្ងៃ​នេះ។​

លោកនាយឧត្តមសេនីយ៍ បានអំពាវនាវដល់អាជ្ញាធរ​មូ​លដ្ឋា​ន និងកម្លាំងត្រូវខិតខំកា​រ​ពាស​ន្តិសុ​ខ សណ្តាប់​​ធ្នាប់​សា​ធា​រណៈ ឲ្យបាន​ល្អប្រ​សើរ អនុវត្តន៍គោលនយោបា​យ​ភូមិ​ ឃុំមា​នសុ​វត្ថិភាព ឲ្យទទួលបានជោ​គ​ជ័យ និងត្រូវផ្តល់សេវាសា​ធា​រណៈ​ឲ្យបាន​ល្អប្រសើរ ទាំង​សេវាសំ​ណូម​ពរ និងសេវាត​ម្រូវ​ការ គឺធ្វើយ៉ា​ងណា​មិន​ឲ្យពលរ​ដ្ឋមាន​ការថ្នាំង​ថ្នា​ក់ឡើយ។ មួយវិ​ញទៀត ត្រូវប្រា​ប់ក្រុ​មពួក​សក​ម្មជន អតីត​គណប​ក្សស​ង្គ្រោះជាតិ​ ដែលត្រូវបានតុលាកា​រ​រំលា​យចោល​ហើយនោះ ​កុំជឿតា​ម​ការបំផុ​សបំ​ផុល​ញុះញង់ ពីទណ្ឌិតសមរ​ង្ស៊ី និងបក្ខពួក ដែលមកចង់ផ្តួលរំ​លំ​រាជរ​ដ្ឋាភិបា​លស្រ​បច្បាប់ គឺនាំតែ​មាន​ទោសទ​ណ្ឌតា​មទណ្ឌិតស​មរង្ស៊ីតែប៉ុណ្ណោះ ព្រោះតុលា​ការ​កំពុង​ស្វែងរ​កចាប់ខ្លួនទ​ណ្ឌិតនេះ គឺគិតតែខិត​ខំ​រកស៊ីចិញ្ចឹម​គ្រួសារ ឲ្យមាន​ជីវភា​ពរីក​ចម្រើន​ ដោយ​គ្មាន​អតីតគណបក្សស​ង្គ្រោះ​ជាតិ រស់ឡើងវិញទ្បើយ៕ដោយ៖ វ៉ៃកូ

spot_img
×