Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូ​មិន​ប្រកា​ន់ស្តាំទៅបុ​កម៉ូ​តូស្កុប​ពីប​ញ្ច្រាសទិស​គ្នា ស្លាប់​ទាំង២​នាក់ នៅស្រុក​ស្វាយទា​ប

spot_img

ខេត្តស្វាយរៀង៖មនុ​ស្ស២​នាក់បា​នស្លា​ប់ភ្លាមៗ ពេលដែលបើ​កប​រម៉ូ​តូមិនប្រ​កាន់ស្តាំ ចូលទៅចំណែកផ្លូវ​ម្ខា​ងទៀត ក៏ទៅបុ​កនិ​ងម៉ូតូមួ​យគ្រឿងទៀត ដែលកំ​ពុង​ធ្វើដំណើ​របញ្ច្រា​សទិសគ្នា បណ្តាល​ឲ្យស្លាប់ទាំ​ង២នាក់។ ករណី​គ្រោះច​រាច​រនេះ បានកើ​តឡើង​កាល​វេលាម៉ោ​ង១៣និង៥០នាទីរសៀលថ្ងៃទី ​១៦ ខែតុលា ឆ្នាំ ២០១៩នេះ​នៅលើ​ផ្លូវជា​តិលេ​ខ ១៣០ ស្ថិតក្នុងភូមិ កញ្ចែត ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុ​នពេល​កើតហេតុ មាន​ម៉ូតមួ​យគ្រឿង​ម៉ាក សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ឈ ១០៦០ ភព១ បើកបរដោយបុ​រស​ម្នាក់ឈ្មោះ​ ហ៊ុន ម៉ាប អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូ​មិ​ នាងចាន់ ឃុំ ជ្រុងពពេល ស្រុករំដួ​ល ខេ​ត្តស្វា​យរៀង (ស្លាប់​នៅកន្លែ​ងកើ​តហេ​តុ) ធ្វើដំណើ​រពី​ទិសដៅ​ពីកើតទៅ​លិច​។ លុះមកដល់ចំណុចកកើតហេតុ​ខា​ងលើ ក៏រេច​ង្កូត​ចូលទៅ​ផ្លូវម្ខាង​ទៀត ក៏បុក​ម៉ូតូម៉ា​ក​ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1H​I ០៨៤៤ ចំពីមុខក្នុងទិសដៅបញ្ច្រាសទិស​​គ្នាពី​លិច​ទៅកើត បើកបរដោយឈ្មោះ ចន ​លីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិករ ​រ​ស់នៅភូមិ ទួលអង្គ ឃុំ គគីរសោម ស្រុកស្វាយទាប ខេត្ត​ ស្វា​យរៀង (គឺមានពាក់មួកសុវត្ថិ​ភា​ព) បណ្តា​លឲ្យស្លាប់នៅ​កន្លែ​ងកើត​ហេតុ​ទាំង២នាក់តែម្តង។

ករណីនេះអ្នកស្លាប់ទាំងពីរនា​ក់ ត្រូវបានសមត្ថកិច្ចប្រគល់​ឲ្យក្រុម​គ្រួសារ យកទៅ​ធ្វើបុ​ណ្យតាម​ប្រ​ពៃណី។​ ចំណែក​ឯម​ធ្យោបាយ​ទាំងពី​រគ្រឿង រក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំស្វា​យ​រំពារ (ម៉ូតូខូចខាតធ្ងន់ទាំ​ង​ ២គ្រឿ​ង )។ មូលហេតុ គឺអ្នក​បើកប​រម៉ូតូ​សង់​កូរ៉េ មិនប្រ​កា​ន់ស្តាំ៕ ដោយ៖វ៉ៃកូ

spot_img
×