Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ទេសច​រជិត ៤០នាក់ស្លាប់ បន្ទាប់ពីឡានក្រុង​ពួ​កគេបុ​កគ្នា​ ជាមួយ​នឹងរ​ថយ​ន្តធន់ធំ នៅអារ៉ាប៊ីសៅ​អូ​ឌីត​

spot_img

ជនបរទេសចំនួន ៣៥នាក់បានស្លាប់ និង​ ៤នាក់ផ្សេងទៀតរងរបួស​ ​ក្នុង​គ្រោះថ្នាក់​ច​រាចរ នៅទីក្រុង Medina ប្រទេសអារ៉ាប៊ី សៅអូឌទី។ ​នេះបើ​តាមប្រ​ព័ន្ធផ្សព្វផ្សាយនៅថ្ងៃព្រហស្ប​តិ៍​នេះ។​

គ្រោះថ្នាក់ចរាចរ​ណ៍ដ៏​រន្ធត់​កើតឡើង​កាលពី​ថ្ងៃពុ​ធម្សិល​មិញនេះ នៅពេលដែលរថយន្តក្រុងមួ​យ​គ្រឿង បុកគ្នាជាមួយនឹងរថតយន្តធន់​ធ្ង​ន់។

ជនរ​ងគ្រោះ​ គឺជាអ្នកទេសចរមកពីអារ៉ា​​ប់​ និងតំប​ន់អាស៊ី។ ចំណែកអ្នករងរបួសត្រូវបានគេប​ញ្ជូ​នទៅ​កាន់មន្ទី​រ​ពេទ្យ Al-Hamna Hospital។

អាជ្ញាធរប្រចាំតំបន់ បានបើកការស៊ើបអង្កេត​លើ​ករ​ណគ្រោះថ្នា​ក់ខាង​លើ​៕

អត្ថបទប្រែសម្រួល​ដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×