Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើ​លហ្វូ​ងស​ត្វននាល រាប់ពា​ន់ក្បាល នាំគ្នា​មករ​កចំណី នៅជិតច្រកទ្វារព្រំដែនអ​ន្ត​រជាតិ​បាវិត

spot_img

ខេត្តស្វាយរៀង៖ ហ្វូងស​ត្វននាល ប្រមា​ណរាប់​ពាន់​ក្បាល បាន​ហើរម​កចុះនៅ​ក្នុងវា​លស្រែ ដើម្បីរកចំណី ​ជិតច្រ​កទ្វារ​ព្រំដែនអ​ន្តរ​ជាតិ​បាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល​ សង្កាត់បាវិ​ត ក្រុង​បាវិត ខេត្តស្វា​យរៀ​ង។

តាមការឱ្យដឹងពីសំណាក់ប្រជាពល​រ​ដ្ឋនៅ​ម្តុំនេះ និយា​យថា៖ ហ្វូងស​ត្វន​នាលបា​នហើរ និងចុះមករកចំណីទីនេះ​ ​គឺនៅចម្ងាយតែជាង២០០​ម៉ែ​ត្រ ពីមាត់ច្រកទ្វារព្រំដែនអន្ត​រ​ជាតិ​បាវិត ហើយវាសំបូរនៅរដូ​វ​ទឹក​ស​ម្រក សំបូរត្រី ជាចំណីរបស់វា ​ស្រប​ពេលទី​នេះគឺ​ពុំមានអ្នក​បរបាញ់​នោះ​ទេ ដោយឆ្នាំមុនវាមាន​ចំ​នួនមិ​នដល់​១០​០ក្បាលនោះទេ តែនៅពេលរសៀលវា ហើរ​ទៅប្រ​ទេសវៀ​តណាម​វិញ ដើម្បីរកទី​ជម្រក​ ។

បើតាមមន្រ្តីនគបាលអន្តោប្រវេសន៍ប្រចាំ​កា​រ នៅច្រក​ទ្វារ​ព្រំដែន បានឲ្យដឹ​ងថា សត្វននាលប្រមាណជាង១ពាន់ក្បា​ល​នេះ ​ទើបតែហើរមកចុះ​រ​កចា​ប់ចំណី បានប្រហែ​លរ​យៈពេ​ល បីបួនថ្ងៃនេះទេ​។ កន្លងមក ពួកវាចុះរកចំណី​ តាមវា​លស្រែ​ នៅតា​មព្រំ​ដែន ហើយពេលល្ងាចគេឃើញ​ស​ត្វន​នាលទាំ​ងនេះ ហើរចូលទៅក្នុងប្រទេស​វៀ​តណាម​ ហើ​យស​ត្វននា​លទាំងនេះ យប់ហើ​រទៅ​ដេក​នៅឯភ្នំជើងមីដែង (ភ្នំយាយម៉ៅ) បច្ចុប្ប​ន្ន​នៅ​ខេ​ត្តតៃនិ​ញ ប្រទេសវៀតណា​ម លុះព្រឹក​ឡើង សត្វន​នាលទាំ​ងនេះបា​នហើ​រត្រឡ​ប់មក​វិញ រកចំ​ណីនៅតា​មវា​លស្រែ ជាប់ព្រំដែន​នៃក្រុ​ងបាវិ​ត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឃ្លាំមើលមិន​ឲ្យ​មានកា​រប​របាញ់ ឬទាក់សត្វននាលនេះ​ទេ​ ហើយតំបន់នេះ បើមានទីជម្រក ឲ្យវាពងកូន​បាន ច្បាស់ជាវានៅ​ទី​នេះ ​ព្រោះគ្មាន​អ្នកចា​ប់ត្រី ឆក់ត្រី ដូចនៅប្រទេសជិត​ខា​ងនោះ​ឡើយ ៕ ដោយ៖ វ៉ៃកូ

 

spot_img
×