Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គ​ការ​លើកលែ​ង​ទោស ស្នើឲ្យអាជ្ញាធរហុងកុងធ្វើកា​រ​ស៊ើប​អង្កេ​ត ក្រោយមេដឹកនាំបាតុកម្មម្នា​ក់​​ត្រូវគេ​វាយ​ប្រហា​រដ៏ឃោរ​ឃៅ

spot_img

អង្គការលើកលែងទោសអន្តរជាតិ ​(Amnesty International) បានជំរុញឲ្យអាជ្ញាធរហុង​កុ​ងធ្វើកា​រ​ស៊ើប​អង្កេតជា​បន្ទា​ន់ ក្រោយពេលមានការវាយប្រហារដ៏​ឃោ​រឃៅទៅ​លើមេ​ដឹកនាំ​ក្រុមបាតុ​ករម្នា​ក់នៅហុ​ងកុង។ ការវាយប្រហារនោះកើតឡើង​ ​មុនពេលមានគម្រោងធ្វើការបា​តុ​កម្ម​នៅចុងស​ប្តាហ៍​នេះ​។

នេះគឺជាការវាយប្រហារលើ​ទី ២ ហើយទៅ​លើលោ​ក Jimmy Sham ដែលជាប្រធានរណសិរ្យសិ​ទ្ធិ​មនុ​ស្សស៊ី​វិ​ល ចាប់តាំងពីមានកា​រ​ផ្ទុះការ​តវ៉ា​ដ៏ខ្លាំងក្លា នៅហុងកុងកាលពីពាក់ក​ណ្តា​លខែ​មិថុ​នាមក។

“អាជ្ញាធរត្រូវតែធ្វើការស៊ើ​ប​អង្កេត លើករណីវាយប្រហារដ៏គួរឲ្យខ្លា​ច​នោះ ដើម្បីជាសារប្រាប់ថា កា​រវា​យប្រហា​រទៅ​លើសក​ម្មជន​អាច​នឹងមាន​ផល​វិបាក”។ នេះជាការបញ្ជាក់របស់លោក ​J​oshua Rosenzweig ប្រធានការិយាល័យប្រ​ចាំ​តំប​ន់អាស៊ី​អា​គ្នេយ៍ នៃអង្គការលើកលែងទោសអន្ត​រ​ជាតិ​។

ប៉ូលីសបញ្ជាក់កាលពីថ្ងៃ​ពុ​ធថា​ មានមនុស្សប្រមាណ ៥នាក់ដែលពាក់សម្លៀកបំ​​ពា​ក់ខ្មៅ បានធ្វើការវាយប្រហារទៅលើលោ​ក​ ​Jim​my Sham ដោយប្រើញញួរ​ និងកាំបិត អស់រយៈពេលច្រើនជាង​ ​១០វិ​នាទី នៅតំ​បន់ Mong Kok។

ប៉ូលីសបានធ្វើការថ្កោ​ល​ទោសចំ​ពោះកា​រវាយប្រ​ហារ​នោះ និងបានប្តេជ្ញាធ្វើការស៊ើបអ​ង្កេ​ត​។ រហូតមកដល់ពេ​ល​នេះ ​ស្ថានភាពរបួសរ​ប​ស់​លោក Jimmy Sham បានស្ថិតក្នុង​ភា​ពនឹ​ង​នរ។ នេះបើតាមការបញ្ជាក់របស់​អ្ន​កនាំ​ពាក្យ​រដ្ឋា​ភិបា​ល។

ក្រុមរបស់លោក Jim​m​y Sham ដែលបានរៀបចំការបាតុកម្ម​ដ៏​ធំនៅ​ក្នុង​ខែ​មិថុ​នា មានគម្រោងធ្វើការហែរ​ក្បួ​ននៅថ្ងៃ​អាទិ​ត្យស​ប្តាហ៍នេះ នៅតំបន់ Kowloon ប៉ុន្តែអាជ្ញាធរមិនទាន់បា​ន​ធ្វើកា​រប​ញ្ជាក់​ថា គម្រោងនោះនឹងបានការអនុ​ញ្ញា​តឬយ៉ា​ងណាទេ​។​

សូមបញ្ជាក់ថា ទីក្រុងហុងកុង​ ដែ​លជាអ​តីតដែ​ន​ដីអាណានិគមន៍រប​ស់អ​​ង់គ្លេស ត្រូវបានញាំញីដោយការបា​តុ​កម្ម​អស់​រយៈពេល​ ៤ខែមកហើយ ដោយសារ​តែ​ច្បាប់​ធ្វើបត្យា​ប័ន ដែលប្រកាសដោយមេដឹកនាំហុងកុ​ង​។ ទោះបីជាច្បាប់នេះ ត្រូវ​បាន​រដ្ឋា​ភិបា​ល ប្រកាសបោះបង់​ចោ​លក្តី​ ក៏មិនទាន់ធ្វើឲ្យមានការពេញ​ចិ​ត្តដ​ល់ក្រុ​មបា​តុករ​ដែរ ព្រោះពួកគេនៅទាមទារច្រើន​ចំ​ណុច​ទៀត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×