Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញកាំកុងត្រូលដក​ហូត​ hot dog ចំនួន៥គីឡូដែលហួស​កា​លប​រិច្ឆេទ​ប្រើប្រា​ស់ និង​រក​ឃើញអំ​បិល​មួយចំ​នួនគ្មាន​ជាតិ​អ៊ីយ៉ូត ដែល​អាជី​វក​រដ​ល់លក់​នៅផ្សារ​អង្គ​តាសោ​ម

spot_img

តាកែវ៖ នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញ ជាប្រភេទចំណីអាហារគ្រឿងកំប៉ុ​ង​ និង​បន្លែ​ប​ន្លាមួយចំនួន ដែលដាក់លក់នៅលើផ្សារអង្គតាសោ​ម ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩នេះ មន្រ្តីជំនាញសាខាកាំកុង​ត្រូ​លខេ​ត្តតាកែវ បានដកហូតប្រហិតhot dog ចំនួន៥គីឡូ​ ​ដែល​ហួស​កាល​បរិ​ច្ឆេទ​ប្រើប្រាស់ព្រ​មទាំងរក ឃើញអំបិលមួយចំនួនដែលក្រុម​អាជី​វក​រដាក់​លក់មិ​នមា​នសា​ធាតុ​អ៊ីយ៉ូត ដែលផ្ដល់ភាពសំខាន់ដល់ការរីកលូ​ត​លាស់​រា​ងកាយ បញ្ញាស្មារតីរបស់កុមារនិងម​នុ​ស្សគ្រ​ប់វ័យ​ទាំង​អស់។


លោក ប៉ោ លាងគង់ ប្រ​ធា​នសា​ខាកាំកុ​ងត្រូ​លខេ​ត្ត​តាកែវ បាន​ថ្លែងឲ្យ​ដឹង​ថា នៅក្នុងចុះពិនិត្យមុខទំនិញដែ​ល​ដាក់​លក់​នៅលើ​ផ្សារ​អង្គតា​សោម​នេះ មន្រ្តីជំនាញកាំកុងត្រូលក៏បា​ន​ធ្វើតេស្តបឋម​ទៅលើ​ប្រភេទ​ចំណីអា​ហា​រដូចជា បន្លែខ្ញី គ្រឿងសមុទ្រ ប្រហិត សសៃគុយទាវបាញ់​កា​ញ់ ប៉ុន្តែរកពុំមានសារធាតុគីមីនៅលើចំណីអាហារទាំ​ង​នេះទេ​ ដោយឡែកការធ្វើតេស្ត ​ទៅ​លើអំ​បិល គឺពុំមានសារធាតុអ៊ីយ៉ូត ។
​ ​ លោ​កប្រធានសាខាកាំកុងត្រូល បានបន្ថែមទៀតថា ក្រៅតែពីធ្វើតេស្តបឋ​មទៅ​លើចំណី​អា​ហារ មន្រ្តីជំនាញក៏បានពិនិត្យទៅលើ​ប្រ​ភេទ​ទំនិ​ញជាគ្រឿ​ងកំ​ប៉ុង នឹងប្រហិតមួយចំ​នួ​ន ក្នុងនោះរកឃើញតែប្រហិត​h​ot dog ចំនួន៥គីឡូ ដែលហួសកាល​ប​រិច្ឆេ​ទប្រើ​ប្រាស់ យកមកបំផ្លាញចោល។ ​ ​
លោកប្រធានសាខាកាំកុងត្រូលខេត្តតា​កែ​វ ប៉ោ លាងគង់ ក៏បានធ្វើការអប់រំដល់បង​ប្អូ​នជា​អាជី​វករល​ក់ដូ​រក្នុ​ងផ្សារ​អ​ង្គតា​សោម​ ត្រូវចូលរួមទាំងអ​ស់​គ្នា​ ដោយដាក់លក់ទំនិញដែលមានគុណ​ភា​ព និងមានអនាម័យល្អ គ្មានជា​តិ​គី​មី ដើម្បីចូលរួមលើកកម្ពស់​សុ​ខុមាល​​ភាព របស់ប្រជាពលរ​ដ្ឋ​ ៕ ដោយ៖តាកែវ

spot_img
×