Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ន​ងកា​រន​គរ​បាលខេ​ត្តតាកែវ ជំរុញឲ្យមន្ត្រី​នគ​របាល នៅជា​ប់មូ​លដ្ឋាន​ត្រូវ​ក្តាប់​សភា​ពការណ៍ឲ្យបានចំ​ពោះសក​ម្មភា​ពរ​បស់​មុខ​សញ្ញា

spot_img

តាកែវ: លោកឧត្តមសរនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត​តា​កែវ បានធ្វើការជំរុញទៅ​លើម​ន្ត្រីន​គរបាល ដែល​ឈរ​ជាប់​នៅតា​មមូលដ្ឋាន ត្រូវសិក្សា និងក្តាប់ពីសភាពការណ៍​ឲ្យបាន​ ចំពោះ​ក្រុ​មជន​អមិត្ត ដែលមានចេតនាគៀរគរ​ប្រ​ជា​ព​ល​​រដ្ឋ​ប្រឆាំង និងរាជរដ្ឋាភិបា​ល ​ស្របច្បាប់ដែលកើតឡើងចេញពីការបោះឆ្នោត​ ​។ លោកស្នងការបានបន្តថា សកម្ម​ភា​ពរ​បស់ជ​នអមិត្ត បានធ្វើចលនាជាច្រើ​ន​ ប្រឆាំ​ងជា​មួ​យនិ​ងរាជរ​ដ្ឋាភិ​បាលក​ម្ពុជារ​បស់យើង នៅផ្នែកខាងក្រៅនៃប្រទេស​ ​ដូចជា​ធ្វើកា​រ​ញុះញង់ គៀរគរគ្នា​ ធ្វើការ​រារាំ​ងអ្ន​កវិនិ​យោគ​ក្រៅប្រទេ​សមិនឲ្យមក​វិនិយោ​គនៅ​ក្នុងស្រុក ដែលចលនានេះ ជាចេ​តនា​មួយ​ក្នុងគោ​លបំ​ណ​ងប្រ​ឆាំង ជាមួ​យនិង​រា​ជរ​ដ្ឋាភិ​បាលស្រ​ប​ច្បាប់ ។

ថ្លែងបែបនេះក្នុ​ងពេ​ល​ដែល​លោក​ស្នង​ការន​គរ​បាលខេ​ត្តតាកែវ ចូលរួមក្នុងកិច្ច​ប្រ​ជុំបូ​កស​រុប​សភា​ពការ​ណ៍ និងលទ្ធផលកិច្ចស​ហ​ប្រតិ​បត្តិ​ការកា​រពា​រសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា​ ​និង​ផ្សព្វ​ផ្សាយ ផែន​ការកា​រ​ពារបុ​ណ្យឯ​ករា​ជ្រជាតិ បុណ្យអ៊ុំទូកប​ណ្តែត​ប្រទី​បសំ​​ពះ​ព្រះខែ និងប្រកាសផ្ទេរមុ​ខ​តំណែ​ង បំពាក់ឋាន្តនរសិក្តជូនន​គ​របា​លជា​តិចំនួន ៤៦០រូប នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នង​កា​រខេ​ត្ត ។

លោកឧត្តមសេនីយ៍​ទោ​ សុខ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា​ ​ដើម្បីទុបទល់ជា​មួ​យ​និង ការគ្រោងធ្វើផែ​ន​ការ​រប​ស់ជ​នអ​មិត្ត​ កងកម្លាំងទាំ​ងអស់ ដែល​ជាន​គរ​បាល​ជា​តិ ត្រូវតែមានការទទួ​ល​ខុស​ត្រូវ​ខ្ពស់ មានមុខលើ​កា​រ​ប្រចាំ​បញ្ជា​ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមទប់ទល់ រាល់​ស​កម្ម​ភាព ដែលអាចកើត​មា​ន​ឡើង​ អំពីសកម្មភា​ព​រប​ស់​ជនអមិត្ត ដែលជាចេតនាមួ​យ​ធ្វើ​ឲ្យ អស​ន្តិសុ​ខក្នុង​សង្គម និងអសណ្តាប់ធ្នាប់​សា​​ធា​រណៈ ដូច្នេះក្នុងនាមយើងជាន​គ​រ​បាល​ ដែល​មា​នភារកិ​ច្ចរ​ក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារ​ណៈ​ ត្រូវតែបង្ក្រាប និ​ង​ឃាត់​ខ្លួនភ្លៀ​ម ​ៗ ចំពោះក្រុមអមិត្តណាដែលបង្កើត​ឲ្យមានសកម្មភាពចលាចល់នៅក្នុងសង្គ​ម​ ក្នុ​ងគោល​បំណ​ងប្រឆាំ​ងនិ​ងរាជរដ្ឋាភិបាល ស្របច្បាប់ ៕ដោយ៖ ​តាកែវ

spot_img
×