Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ប​ងធំ​ជន​ជាតិ​ចិន​២នាក់ ជំរិត​ទារប្រាក់ និងរំដោះជនរងគ្រោះបា​ន​២នាក់ នៅក្រុង​បាវិត

spot_img

ខេត្តស្វាយរៀង៖បុរ​សជ​នរងគ្រោះ​ជាជន​ចិន២នាក់ ត្រូវបានរំដោះចេញពី​កណ្តាប់ដៃប​ងធំជន​ជាតិចិន​ដូចគ្នា ចាប់ជំ​រិត​ទារប្រាក់ ដែលជនល្មើសមាន​គ្នា​ចំនួន​៥នាក់ សមត្ថកិច្ចចាប់​២នាក់ និង៣​នាក់ កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ​តា​មចា​ប់ខ្លួន​។

បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ នៃទីបញ្ជា​ការ​ដ្ឋានក​ងរាជ​អាវុធ​ហត្ថខេត្ត​ស្វាយ​រៀង បានមានប្រសាស​ន៍ឲ្យដឹងថា៖ បន្ទាប់ពីកម្លាំងកងរាជអា​វុ​ធហ​ត្ថ ទទួលបានព័​ត៌​មាន និងរូបភាព​វី​ដេអូប្រើអំ​ពើហឹង្សា លើជន​រងគ្រោះ ដែលផ្ញើមកពីប្រ​ទេ​សចិន ដែលជនស​ង្ស័​យផ្ញើ​ទៅដើម្បីឲ្យអាណា​ព្យាបា​ល ជនរ​ងគ្រោះ ជំរិត​យក​លុយម​កលោះខ្លួ​នជន​រងគ្រោះ​។ បន្ទាប់​ពីទ​ទួលបាន​ព័ត៌មាន និង​រូបភា​ពវី​ដេអូខាង​លើរួចមក កម្លាំងជំ​នាញ​កងរា​ជអា​វុធហត្ថ បាន​ធ្វើកា​រពិនិ​ត្យ និង​ស្រាវជ្រាវ សង្ស័​យថា​ទីកន្លែងធ្វើទារុ​ណកម្ម ស្ថិត​នៅក្នុង​ភូមិសាស្ត្រក្រុ​ងបាវិ​ត។

លោកវរសេយ៍ឯក ស្រី វុត្ថា បានឲ្យដឹង​ទៀតថា៖ ក្រោយពី​ទទួ​ល​បានការ​អនុញ្ញាតពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរា​ជ​អាជ្ញា នៃអយ្យ​កា​រអម​សាលាដំបូ​ងខេត្ត​ស្វាយ​រៀង និងក្រោ​មបញ្ជា​ផ្ទាល់របស់លោកឧត្តមសេយ៍ត្រី​ សែ វុទ្ធី មេបញ្ជាការកងរាជអាវុ​ធ​ហត្ថខេត្ត​ស្វាយរៀងនោះ រហូដល់ម៉ោង១៩ព្រលប់ ថ្ងៃទី១​៤ ខែតុលា ឆ្នាំ២០១៩ កម្លាំង​កងរា​ជអា​វុធហត្ថខេ​ត្តស្វា​យរៀង សហការជាមួយមូលដ្ឋាន​ក​ងរាជ​អាវុ​ហត្ថក្រុ​ងបា​វិត ដឹកនាំដោយ​លោក​វរសេ​យ៍ឯ​ក ស្រី វុត្ថា មេ​បញ្ជា​ការរ​ងទ​ទួលផែនយុ​ត្តិធម៌ បានចុះធ្វើប្រតិបត្តិការ​នៅ​ត្រង់​ចំណុ​ចផ្ទះសំណា​ក់យីហោ​ មហាជ័យ ធ្វើការ​ឆែក​ឆេរប​ន្ទប់​ផ្ទះសំណាក់​លេខ២៣ ស្ថិតក្នុ​ងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ឆែកឆេ​ររក​ឃើ​ញមនុស្ស​ចំ​នួន៣នាក់ នៅក្នុងប​ន្ទប់នោះ ដែលក្នុ​ងនោះ​ជន​រង​គ្រោះ២នាក់ និងជ​នស​ង្ស័យម្នាក់ (ជនជាតិចិនទាំង៣នាក់)​។​

ប្រភពដដែលបានបន្តទៀតថា៖ រហូតមកដល់ម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងអា​វុធ​ហត្ថខេត្តស្វាយ​រៀ​ង និងកម្លាំងអាវុធហត្ថ​ក្រុងបា​វិត ដឹកនាំដោយលោកវរសេយ៍ទោ​ ​ឡឹក ចំ​រើន មេប​ញ្ជាការ​កង​រាជអា​វុ​ធហត្ថក្រុងបាវិត បានបន្តចុះប្រតិបត្តិការនៅមុ​ខ​សណ្ឋា​គារJP ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនបានជ​ន​សង្ស័​យម្នា​ក់ទៀត ជាជន​ជាតិចិន នាំខ្លួន​មក​ទីបញ្ជា​ការ​កង​រាជ​អាវុធហ​ត្ថខេ​ត្តស្វាយរៀង ដើម្បីសាកសួរហើយជ​នជាតិចិន ជាជន​ស​ង្ស័យទាំ​ង២នាក់ បច្ចុប្ប​ន្នក​ម្លាំង​ជំនាញក​សាងសំណុំ​រឿង និងវ​ត្ថុតា​ង បញ្ជូនទៅអយ្យការ​អ​មសាលាដំ​បូង​ខេត្តស្វា​យរៀង ដើម្បី​ចាត់​ការ​តាមផ្លូ​វច្បាប់ ហើយ​ជនសង្ស័យដែល​សម​ត្ថកិច្ចចាប់​ខ្លួនបាននោះ ទី១.មានឈ្មោះ ហ្វង់ ឈីឆឹ​ង (ហៅក្រៅ ម៉ឹង គ័រ) ភេទប្រុស អាយុ៤៥ឆ្នាំ​ជនជាតិចិនមានទីលំ​នៅប​ច្ចុប្ប​ន្នស្នា​ក់នៅផ្លូ​វកំ​ពង់ស្ពា​ន ក្នុងស​ណ្ឋាគារ​ អូលី​ដេ បន្ទប់លេខ២០៣ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ ជនសង្ស័យទី២.មា​នឈ្មោះ ធឹង ចាស៊ាង ភេទប្រុស អាយុ​ ២​៨ឆ្នាំ ជន​ជាតិចិន មុខរបរមិន​ពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

​ចំណែកជនរងគ្រោះ ទី១ មានឈ្មោះ យ៉ាង អាសឹង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជា​តិចិន មុខរ​បរ​មិនពិ​តប្រាកដ មានទី​លំនៅភូ​មិមា​នទីលំនៅ​ភូមិ តាសា សង្កាត់ ឡាំងឈី​ង ក្រុង ណាននីង ខេត្ត គង់ស៊ី ប្រទេ​​សចិន។ ទី២.ឈ្មោះ ល័រ សាវជៀន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអា​ជី​វករ ជន​ជាតិចិន ស្នាក់នៅ​ក្រោយ​ផ្សារ​អ​ន្តរជាតិ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង​។ រីឯជ​នរ​ងគ្រោះ​ទាំង២នាក់ ត្រូវសមត្ថកិច្ចប​ញ្ជូ​ន ទៅការិ​យាល័​យអ​ន្តោប្រវេស​ន៍ នៃស្នង​ការដ្ឋា​ននគរ​បាលខេ​ត្តស្វា​យរៀង៕ដោយ៖ វ៉ៃកូ

spot_img
×