Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំ​ធ​ម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា​ សាធារ​ណរ​ដ្ឋប៊ុល​ហ្គារី

spot_img

​​ប៊ុល​ហ្គារី៖ នៅព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញទ​ស្ស​នកិច្ច​ផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋ​ប៊ុលហ្ការី សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុ​ជា​ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ​បា​លក​ម្ពុជា បានអញ្ជើញទស្សនាតំបន់ភ្នំ​​​ធម្ម​​ជាតិ Kopitoto ក្នុងទីក្រុ​ង​សូហ្វី​យ៉ា សាធារណរដ្ឋប៊ុ​ល​ហ្ការី។

វត្តមាននៃការអញ្ជើ​ញ​ដល់រ​បស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ ​ត្រូវបានទទួលនូវការស្វា​គ​មន៍យ៉ា​ងរ៉ាក់​ទាក់ និងស្និទ្ធស្នាលបំផុត ពីសំ​ណាក់​​ថ្នាក់​ដឹកនាំ​នៃតំប​ន់ភ្នំធ​ម្មជាតិ Kopitoto។ សូហ្វីយ៉ា គឺជាទីក្រុងរបស់សាធារណ​រ​ដ្ឋប៊ុ​លហ្ការី​ មានប្រជាជនរស់នៅជាង​១​លាន​២សែន​៧ម៉ឺ​ននាក់ ជាទីក្រុងដែលមានប្រជាជ​ន​រស់​នៅច្រើ​នជាង​គេ និងក៏​ជា​ទីក្រុងចំណាស់​ជា​ងគេ​ទី២ នៅតំបន់អឺរ៉ុប​។ ទីក្រុងនេះស្ថិនៅលើជើងភ្នំវី​តូ​សា (Vitosha) នៅភាគ​ខាងលិ​ច​ នៃប្រទេសប៊ុល​ហ្កា​រី​។

ដោយស្ថិតនៅចំណុចកណ្តា​ល​ នៃតំប​ន់បា​ល់កង់ សូហ្វីយ៉ាក៏ស្ថិតនៅ ​ចន្លោះ​សមុទ្រ​ខ្មៅ និងសមុទ្រ Adriatic និងស្ថិតនៅ​ជិ​តស​មុទ្រ Aegean ជាងគេ។ ទីក្រុងសូហ្វីយ៉ា គឺ​ជាមជ្ឈ​មណ្ឌល​នយោ​បាយ រដ្ឋបាល និងវប្បធម៌ របស់ប្រទេសប៊ុល​ហ្កា​រី។ ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធទៅដោយភ្នំ មានទឹកធ្លាក់ កម្តៅក្តៅចំនួន៤​៩ក​ន្លែង និងមានទំ​ន​ប់ទឹក​ និ​ងបឹង​សិប្បនិ​ម្មិតពាសពេញ​ទី​ក្រុង។ ភ្នំវីតូសាជានិម្មិតរូបនិង​ជា​ភ្នំខ្ព​ស់ជាង​គេ នៅទីក្រុងសូហ្វីយ៉ា​។​ ភ្នំនេះត្រូវបានគេចា​ត់​ចូល​ជា​​ឧទ្យាន​ជាតិ កាលពីឆ្នាំ១៩៣៤ ហើយវាត្រូវបានគេថែ​រ​ក្សាចា​ប់តាំ​ងពីពេ​លនោះមក។

សូហ្វី​យ៉ាជាទី​ក្រុង​ដែល​មានការ​បំពុ​លខ្យល់ច្រើ​ន​ជាងគេ នៅក្នុងសហភា​ព​អឺរ៉ុ​ប។ មូលហេតុចម្បង​គឺ​ដោយសា​រ ទី តាំងរបស់ទី​ក្រុង​នេះ​ ស្ថិតនៅតាមជ្រល​ង​ភ្នំ ហើយភ្នំដែលនៅជុំ​វិ​ញទីក្រុ​ងអស​មត្ថភា​ពក្នុងកា​រស​ម្អាត ខ្យល់កខ្វក់​។ សក្តា​នុពល​សេដ្ឋ​កិច្ច និងពាណិជ្ជកម្ម ​សូហ្វីយ៉ា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់​មួ​យ របស់ប្រទេស​ប៊ុ​លហ្ការី​ និងបានទាក់ទា​ញ​អ្នក​ជំនួញ​អន្ត​រជាតិ ក្នុងវិស័យមួយ​ចំ​នួនដូ​ចជា សេវាហិរញ្ញវត្ថុ អេឡិចត្រូនិក ព័ត៌មានវិទ្យា និងទូរគមនាគ​ម​ន៍។​

បើទោះបីទីក្រុងនេះមានចំនួន​ប្រ​ជាជន​សរុប ១៦% នៃប្រជាជនសរុបរ​ប​ស់ប្រ​ទេសប៊ុល​ហ្ការីក៏​ដោយ​ សូហ្វីយ៉ាបានដើរតួ​នា​ទីយ៉ាង​សំខាន់​ក្នុងការ អភិវឌ្ឍប្រទេស ដែលវាបាន​ចូល​រួ​មចំណែក​ ៣៤% នៃផលិតផលក្នុងស្រុកស​រុ​ប ​(GDP)។ សូហ្វីយ៉ា បានក្លាយជាទិសដៅទេស​ច​រណ៍​ដ៏មានប្រ​ជាប្រិ​យភាព​ដោយ ៦៥% នៃភ្ញៀវទេសចរគឺមក​ពីប​រទេ​ស ភាគច្រើនមកពី​ប្រ​ទេស​អ៊ីតា​លី អាល្លឺម៉ង់ ក្រិក និងអង់គ្លេស។​ ចំនួនកើនឡើងនៃភ្ញៀវ​ទេ​សចរ ត្រូវបានគេរំពឹង​ថា​ នឹងនាំមកនូ​វ​ចំណុច​វិជ្ជមា​នដ​ល់វិស័យ​ទេសច​រណ៍ រួមមានទំនើ​ប​ភាវូ​បនី​យ​កម្ម និងការអភិវឌ្ឍ​កា​រផ្ត​ល់សេវា​កម្មនា​នា។

សូមបញ្ជាក់ដែរថា​ ​ព្រះរាជា​ណាច​ក្រក​ម្ពុជា និងសាធា​រណរ​ដ្ឋ​ប៊ុ​លហ្កា​រី ត្រូវបានភ្ជាប់ទំនាក់​ទំ​នង​ការ​ទូតជា​មួយ​គ្នា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦៧ ​ប៉ុន្តែត្រូវ​បាន​កាត់ផ្តា​ច់នៅឆ្នាំ​១៩៧៥ ដោយសារសង្រ្គាម​​ និងរបបប្រល័យពូ​សា​សន៍​។ នៅឆ្នាំ១៩៧៩ កម្ពុជា និងប៊ុលហ្ការី ​បា​នភ្ជាប់​ទំនាក់​ទំន​ងការទូ​តជាមួ​យគ្នាឡើ​ងវិញ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ រាជរដ្ឋាភិបាល​ក​ម្ពុជា​ បានសម្រេចបិទ​ស្ថា​នទូ​តរ​បស់ខ្លួន នៅសូហ្វីយ៉ា ដោយកង្វះថវិកា​។​ បច្ចុប្បន្ន លោក ប៉ូល សេងគី ត្រូវបានតែ​ងតាំ​ងជា​ភារធារី នៃ​ស្ថាន​ទូត​កម្ពុជា ប្រចាំសាធារណ​រ​ដ្ឋប៊ុ​លហ្ការី ដោយឡែក​លោ​កស្រី Marinela Milcheva Petkova ត្រូវបានតែងតាំង​ជាឯ​កអ​គ្គរដ្ឋ​ទូត​សាធា​រណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុ​ជា​ មាននិវេសនដ្ឋាន​នៅ​ទីក្រុ​ងហាណូ​យ ​ប្រទេ​សវៀត​ណាម​​។

នៅលើកិច្ចសហប្រតិប​ត្តិ​ការ​វិស័យ​អប់រំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ សាធារណរដ្ឋប៊ុល​ហ្កា​រី​ បាន ផ្តល់អាហារូបក​រ​ណ៍ដល់​និស្សិត​កម្ពុ​ជាចំនួន​១៥​៩នាក់ ដើម្បីទៅសិ​ក្សានៅ​ប្រទេ​សប៊ុ​លហ្ការី។ ដំណើរនៃការអញ្ជើញទៅ​ទ​ស្សនា​ភ្នំធ​ម្មជា​តិ Kopitoto គឺធ្វើឡើងបន្ទាប់ពី​ដំ​ណើរទ​ស្សន​កិច្ចថ្ងៃ​ចុ​ងក្រោយ នៅទីក្រុងសូហ្វីយ៉ា សា​ធា​រណ​រដ្ឋប៊ុ​លហ្កា​រី របស់សម្តេចតេជោនាយ​ក​រដ្ឋ​មន្រ្តី​ និ​ងគណៈ​ប្រតិភូ​ជាន់ ខ្ពស់រាជរដ្ឋាភិបាលក​ម្ពុ​ជា៕ដោយ៖កូឡាប

spot_img
×