Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី ១៨ ខែតុលា ឆ្នាំ ២០១៩​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ចំពោះ​គ្នា​ឡើង​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ។​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

ឆ្នាំឆ្លូវ

​រាសី​ស្រុតចុះ​។ ​នៅពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​តែង​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​និង​ពិសេស​មានរឿង​រាវ​រត់​ចូល​នាំ​ពិបាក​តស៊ូ​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូង​ចម្រាស​ផង​៕

​ឆ្នាំខាល

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មាន​កិច្ចការងារ​ថ្មី​ច្រើន​ចូលមក​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯមនោសញ្ចេតនា​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ នៅ​អំឡុង​ពេលនេះ​បើ​លោក​អ្នកធ្វើ​អ្វី​មិន​គប្បី​សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស ហេតុនេះ​ឱ្យ​ប្រយ័ត្ន​ខ្លាំង​បំផុត​គឺ​ការកើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​ប្រយ័ត្នប្រយែង​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ចាប់​ថ្នាំងថ្នាក់​និង​បង្កហេតុ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯមនោសញ្ចេតនា​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការងារ​មួយចំនួន​លោកអ្នក​មិនត្រូវ​ឆាប់​ទុកចិត្ត​គេ​ពេក​ទេពី​ព្រោះ​ងាយ​ប្រែប្រួល​មក​អាក្រក់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

​ឆ្នាំមមែ

​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បញ្ហា​មិនល្អ​ងាយ​រត់​ចូល​ណាស់​ផង​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសបស្ចឹម មិនសូវមាន​សុ​វ​តិ្ត​ភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

​រីឯ​មនោសញ្ចេតនាសេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ក្តីសង្ឃឹម​និង​ជឿនលឿន​ទៅមុខ​គួរសម​។​ការរស់នៅ​ដោយសារ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់​ឡើងវិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​គាប់ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​៕

​ឆ្នាំចរ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ និង សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម និង ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ

​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​ធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ថយក្រោយ​ច្រើន ហើយ​ពិសេស​បើ​ចង់​បើក​ការធ្វើ​ជំនួញ​​តូចធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់​៕

spot_img
×