Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន នៃ​អតីត CNRP ៤​នាក់ នៅ​ខេត្តកណ្តាល ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ទៅ​ទទួល​ផែន​ការធ្វើ​រដ្ឋប្រហារ​ពី​ឧក្រិដ្ឋជន សម រ​ង្ស៉ី​

spot_img

(​កណ្ដាល​)៖ គិត​ត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ខេត្តកណ្ដាល បាន​ចាប់ខ្លួន​អតីត​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​នាក់​ហើយ និង​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ផងដែរ​។ បុគ្គល​ខ្លះ បាន​ទៅ​ចូលរួម​ទទួល​ផែន​ការធ្វើ​រដ្ឋប្រហារ​ពី​ឧក្រិដ្ឋជន សម រ​ង្ស៉ី នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​មន្ដ្រីនគរបាល​ជាន់ខ្ពស់ បាន​ប្រាប់ថា ជន​ទាំង​៤​នាក់​នេះ​រួមមាន​៖

*​ទី​១៖ ឈ្មោះ ឈុន ថៃ តួនាទី​អតីត​ជំទប់​ទី​១ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​

*​ទី​២៖ ឈ្មោះ លី ម៉េង​ឃៀង អតីត​សមាជិក​ប្រតិបត្តិ​ស្រុក​ស្អាង​

*​ទី​៣៖ ឈ្មោះ លី លីន អតីត​មេឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​

*​ទី​៤៖ ឈ្មោះ ផុន សុភា អតីត​មេឃុំ​ឈើខ្មៅ ស្រុក​កោះធំ​។​

​សម្រាប់​បុគ្គល​ខ្លះ ត្រូវ​តុលាការ​ចោទ​ពីបទ «​រួមគំនិត​ក្បត់​» តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ការចោទប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​អង្គហេតុ «​រួមគំនិត​ក្បត់​» ដែល​ពួកគេ​បាន​ទៅ​ជួប​ទណ្ឌិត សម រង្សី នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ទទួល​ផែនការ​អូសទាញ​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ងើបឡើង​ប្រឆាំង​រាជរដ្ឋាភិបាល ក្រោម​ឧបាយកល «​ផែនការ​នៃ​ការវិល​ត្រលប់​វិញ​របស់​ទណ្ឌិត សម រ​ង្ស៉ី » នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​គួរ​ជម្រាប​ថា មួយរយៈ​ក្រោយនេះ កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ និង​អ្នក​ទៅ​ទទួល​ផែនការ​ពី​ទណ្ឌិត សម រ​ង្ស៉ី ជា​បន្ដបន្ទាប់​។ ប៉ុន្ដែ​ក៏មាន​សកម្មជន​មួយ នៅពេល​ដឹងខ្លួន​ខុស​ក៏បាន​ចូល​សារភាព​ទោសកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច​ជា​បន្ដបន្ទាប់​ដូចគ្នា​ផងដែរ ហើយក៏​បានប្រកាសថា ពួកគេ​នឹង​បន្ដសកម្មភាព​នេះ​ទៀតឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×