Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងប្រដាប់អាវុធ​ទាំងមូល ត្រូវ​អនុវត្តន៍​ម៉ឺងម៉ាត់ ចំពោះ​ជន​ក្បត់ជាតិ សម រង្ស៊ី ទៅតាម​ផ្លូវច្បាប់​

spot_img

​ស្ទឹងត្រែង ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានបញ្ជាក់​យ៉ាងច្បាស់​នៅ​នៅ​ចំពោះមុខ​នាយទាហាន​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងមូល មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ ត្រូវតែ​ចូលរួម​ថែរក្សា​ឲ្យ​បាន នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ ហើយ​អនុវត្តន៍​ម៉ឺងម៉ាត់ ចំពោះ​ជន​ក្បត់ជាតិ សម រង្ស៊ី ទៅតាម​ផ្លូវច្បាប់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វរ​សេនា​តូច​រថក្រោះ យោធភូមិភាគ​ទី​១ ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ចែក​អាវ​រងារ ដល់​កងកម្លាំងប្រដាប់អាវុធ​ចំនួន ១៣​អង្គភាព នៅ​ទិស​យោធភូមិភាគ​ទី​១ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​មានប្រសាសន៍ អំពី​ការឆ្លង​បន្ទាត់​ក្រហម​ទាំង​២ របស់​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​បន្ទាត់​ក្រហម​ទី​១ គឺមាន​គំនិត​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​បន្ទាត់​ក្រហម​ទី​២ គឺ​ការប្រមាថ​មើលងាយ​ព្រះមហាក្សត្រ មិន​ទទួលស្គាល់​ព្រះមហាក្សត្រ និង​បង្ខំ​ព្រះមហាក្សត្រ​ដាក់​រាជ​។

​លោក​វង្ស ពិ​សេន បាន​បញ្ជាក់ថា “​ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ទាំងមូល មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ ត្រូវតែ​ចូលរួម​ថែរក្សា​អោយបាន នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍ ហើយ​អនុវត្តន៍​ម៉ឺងម៉ាត់ ចំពោះ​ជន​ក្បត់ជាតិ សម រង្ស៊ី ទៅតាម​ផ្លូវច្បាប់​។ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រៀមលក្ខណៈ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​ចូលរួម​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ការហូប​អំបុក​សាមគ្គី​ជាតិ​”៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×