Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ចូលរួម​ប្រកួតប្រជែង​គោរព​ច្បាប់​ចរាចរណ៍ , អាត្រា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ច​រារ នៅតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​

spot_img

​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានស្នើ​សុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ចូលរួម​ប្រកួតប្រជែង​គោរព​ច្បាប់​ចរាចរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញថា អាត្រា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ច​រា​រណ៍ នៅតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ពោលគឺ​មួយថ្ងៃ នៃ​អាត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ មិនតិចជាង​៥​នាក់​នោះទេ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន ក្រុមហ៊ុន​ដឹកទំនិញ និង​ដឹក​អ្នកដំណើរ ស្តីពី​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​បញ្ជាក់ថា វិញ្ញាសារ​ដែល​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ ត្រូវ​ប្រកួតប្រជែង និង​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នោះ​រួមមាន ការគ្រប់គ្រង​អ្នកបើកបរ និង​បច្ចេកទេស​យានយន្ត​, ការអប់រំ​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ចរាច​រណ៍​ទៅដល់​អ្នកបើកបរ​, ការគោរព​ច្បាប់ និង​បទដ្ឋាន​ចរាចរណ៍ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ការ​សេវា​ដឹកជញ្ជូន​របស់ខ្លួន ពោលគឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​ចំនួន​របួស​។​

​លោក នាយ​ឧត្ដមសេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​បញ្ជាក់ទៀតថា សម្រាប់​ការប្រកួតប្រជែង​នេះ គឺ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ធ្វើការ​បូកសរុប​របាយការណ៍​ចរាចរណ៍​នៃ​ក្រុមហ៊ុន​នីមួយៗ ដោយ​ធ្វើការ​ប្រៀបធៀប ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នេះ ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដឹកជញ្ជូន​គំរូ នៅ​ចុងឆ្នាំ​២០១៩​នេះ ក្នុងការ​ផ្ដល់​ប​ណ្ណសរ​សើរ និង​ធ្វើជា​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា​រណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការស្នើសុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ចូលរួម​ប្រកួតប្រជែង​គោរព​ច្បាប់​ចរាចរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញថា អាត្រា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ច​រា​រណ៍ នៅតែ​កើតមាន​ឡើងជា​រៀងរាល់​ថ្លៃ ពោលគឺ​មួយថ្ងៃ នៃ​អាត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មិនតិចជាង​៥​នាក់​នោះទេ ដោយសារ​ការបើកបរ​ធ្វេសប្រហែស និង​ការបំពានច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ ,​ការបើកបរ​ល្មើស​ល្បឿន​កំណត់​ការមិន​គោរព​សិទ្ធិ​អាទិភាព ការបើកបរ​មិន​ប្រកាន់​ស្ដាំ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​, ការបើក​បរទាំង​ងងុយគេង និង​ការបត់​ប្រជែង ដឹក​លើស​ទម្ងន់​ជាដើម​។​

​បើ​យោងតាម​របាយការណ៍ ស្ដីពី​សភាពការណ៍ គ្រោះថ្នាក់​ចរាចរ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​នេះ កើតឡើង​ចំនួន​៩៨៨​លើក បណ្តាលអោយ​ស្លាប់​ចំនួន​៤៨៨​នាក់ និង​របួស​ចំនួន​១៤៩៤​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ស្លាប់​ចំនួន​៨៣​នាក់ ខេត្តកណ្តាល ស្លាប់​ចំនួន​៤៥​នាក់ ខេត្តកំពង់ស្ពឺ ចំនួន​៤១​នាក់ និង​ខេត្ត​ព្រះសីហនុ​ស្លាប់​ចំនួន​៣៧​នាក់​។ មូលហេតុ​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៧% មិន​ប្រកាន់​ស្តាំ​១៣% វ៉ា​ជែង​១០% បត់​៩%​ស្រវឹង​៤% កត្តា​យាន្ត​យន្ត​៣% និង​ងងុយដេក​១%៕​ដោយ​៖​កូ​ឡាប​

spot_img
×