Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំ​ងក​ងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសី​ហនុ ចុះបង្រ្កាបករណីលួច និង​ចែក​ចាយគ្រឿ​ងញៀ​ន ឃាត់ខ្លួនជនសង្ស័យ១៦នាក់

spot_img

ខេត្តព្រះសីហនុ៖ របាយការណ៍ពីបញ្ជាការរដ្ឋានកង​រា​ជអាវុ​ធហត្ថ​ខេត្តព្រះ​សីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៥ និង៣០នាទី រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមន្ទីរជំនាញយុត្តិ​ធ​ម៌ បា​នសហ​ការ​ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុ​ង​ព្រះសីហ​នុ បានចុះបង្រ្កាបករណីលួច​ ​និងចែ​កចា​យ ប្រើ​ប្រាស់សា​រធាតុ​ញៀ​ន នៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ដោយ បានឃា​ត់ខ្លួ​នជន​សង្ស័យ​ចំនួន​១៦​នាក់ (ស្រី៣នាក់)។

ជនសង្ស័យទាំង១៦នាក់រួមមាន៖ ១~ ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មុ​ខរ​បរ​ទិញ​អេត​ចាយ ​មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ២~ ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ​ក​ងបី​ មានទីលំនៅភូមិ៤ ស​ង្កា​ត់៤ ក្រុងព្រះសីហនុ។ ៣~ ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​ង​សំណ​ង់ មានទីលំនៅ​ភូ​មិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ៤~ ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ​មុខរ​បរ​មិ​ន​ពិតប្រាក​ដ មាន​ទីលំ​នៅភូ​មិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ៥~ ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរ​ប​រមិ​នពិ​ត​ប្រាកដ មានទីលំនៅភូមិ៤​ ​សង្កាត់៤ ក្រុងព្រះសីហនុ។ ៦~ ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ងសំណ​ង់ មានទីលំ​នៅភូ​មិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ៧​~ ឈ្មោះ អ៊ី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ា​ស៊ីនត្រ​ជាក់ មានទីលំនៅភូមិ៤ ស​ង្កាត់​៤ ក្រុងព្រះសីហនុ។ ៨~ ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​ង​ភ្លើង​ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់៤ ក្រុងព្រះសីហ​នុ​។ ៩~ ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុ​ស អា​យុ៣​៦ឆ្នាំ មុខ​រ​បរ​មិន​ពិត​ប្រាកដ មានទីលំនៅភូ​មិ​៤ សង្កាត់៤ ក្រុងព្រះសីហ​នុ។ ១០~ ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ខ្មែ​រ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។​ ១១~ ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ​១៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ១២~ ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ​៤​ សង្កាត់៤ ក្រុងព្រះសីហនុ​។ ១៣~ ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររ​ត់​ម៉ូតូ​កងបី មានទីលំនៅភូមិ​៤​ សង្កា​ត់៤ ក្រុងព្រះសីហនុ។ ១៤~ ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើ​ស​អេតចា​យ មានទីលំនៅ​ភូ​មិ៤ស​ង្កាត់​៤ ក្រុង​ព្រះ​សីហ​នុ។ ១៥~ ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ មា​នទីលំ​នៅភូ​មិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ១៦~ ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុ​ខរ​បរជា​ងសំ​ណង់​ មានទី​លំនៅភូ​មិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។​

ចំពោះសកម្មភាពបង្ក្រាបបទល្មើស​គ្រឿ​ងញៀន​នេះ កម្លាំងកងរាជអាវុធហ​ត្ថ​ខេត្ត​ព្រះសី​ហនុ បានចា​ប់យក​វត្ថុ​តាងមួ​យចំ​នួនរួ​មមា​ន៖ ១~ ម្សៅសថ្លាចំនួន ១កញ្ចប់​តូច ២~ ម៉ូតូចំនួន ១១គ្រឿង ៣~ រឺម៉ក់កង់បីចំនួន ២គ្រឿង ៤~ ដាវសាំម៉ូរៃ​ចំនួ​ន ៤ដើម
៥~ ដែកជន្ទាសឡានចំ​នួន​២ដើម ៦~ ដង្កាប់កាត់ដែ​កចំ​នួន​១ , ៧~ ញរ​ញួរ​ចំនួ​ន១ , ៨~ បំណែកគ្រឿងម៉ូតូមួយ​ចំ​នួន ៩~ សម្ភារសម្រាប់​ជក់​គ្រឿង​ញៀន​មួយ​ចំ​នួន ១០~ សម្ភារៈសម្រាប់សោដោះ​ម៉ូ​តូមួ​យ​ចំនួន ១១~ ទូរស័ព្ទចំនួន ៤គ្រឿង​
១២~ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំ​នួន​ ១៣~ ដែកកេះចំនួន​២១ , ១៤~ សោម៉ូតូចំនួន៤ , ១៥~ ស្លាកលេខម៉ូ​តូចំ​នួន១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ​នេះ កំពុងត្រូវបានមន្ត្រីការិយា​ល័​យជំនា​ញ កងរាជអាវុធហត្ថ​ខេ​ត្តព្រះ​សីហនុ​ កំ​ពុងសា​កសួ​រ និងឈាន​ទៅកសា​ងសំណុំរឿ​ង ដើម្បីបន្តនីតិវិធី​តាម​ច្បាប់៕ ​ដោយ៖ ដែន សីមា

spot_img
×