Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​ឥណ្ឌូនេស៊ី វាយ​បាន​ពស់​យក្ស​មួយ ហើយ​ចម្អិន​វា​ធ្វើ​ម្ហូប​

spot_img

​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ជួប​រឿង​អកុសល ដោយសារតែ​អ្នកភូមិ​យក​ធ្វើ​ចំអិន​ធ្វើ​ម្ហូបអាហារ នៅពេល​វា​ប្រយុទ្ធ​ជាមួយនឹង​បុរស​ម្នាក់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​រសៀល​ថ្ងៃទី ៥ ខែតុលា​នេះ​។​

​សន្តិសុខ​យាម​ម្នាក់​ឈ្មោះ Robert Nababan បាន​ពើបប្រទះ​នឹង​ពស់​យក្ស​មួយ​ក្បាល​ប្រហែល​រហូតដល់ ៧,៨​មែត្រ នៅក្នុង​ចំការ​ដូងប្រេង ស្ថិត​ស្រុក Batang Gansal នៃ​កោះ Batang Gansal កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

សន្តិសុខ​ម្នាក់​នោះ​ព្យាយាម​ចាប់​វា ប៉ុន្តែ​ពស់​យក្ស​នោះបាន​វាយប្រហារ​គាត់ និង​បុរស​ម្នាក់ ប៉ុន្តែ​ជា​អកុសល ពស់​យក្ស​ដ៍​ធំ​នេះ​ត្រូវបាន​សម្លាប់ ដោយ​សន្តិសុខ ដោយមាន​ការជួយ​ពី​អ្នកភូមិ​ជាច្រើន​នាក់​ផងដែរ​។​

​សន្តិសុខ​ដែល​ប្រយុទ្ធ​ជាមួយនឹង​ពស់ថ្លាន់​បាន​រងរបួស​ធ្ងន់ ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​

​នៅពេល​ពស់​នោះ​ត្រូវគេ​វាយ​ងាប់ សព​របស់​វា​ត្រូវបាន​អ្នកភូមិ​ចង់​ព្យួរ​ដាក់​បង្ហាញ មុនពេល​ពួកគេ​កាត់​វា​ជា​កង់ៗ ចៀន និង​ហូប​សាច់​របស់​វា​។​

​បើតាម​រូបភាព ពស់​នោះ​មាន​ទម្ងន់ យ៉ាងហោចណាស់​ក៏ ១០០​គីឡូក្រាម​ឡើង​ដែរ​៕​ សុភ័ក្ត្រ

spot_img
×