Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិច និងតួកគីសម្រេច​កិ​ច្ចព្រម​ព្រៀង​ឈប់បា​ញ់គ្នានៅ​ស៊ី​រី

spot_img

អនុប្រធានាធិបតីអាមេ​រិ​ច លោក Mike Pence បាននិយាយកាលពីថ្ងៃព្រហស្ប​តិ៍​ម្សិលមិ​ញ​ថា គាត់បានសម្រេចកិច្ចព្រមព្រ​មជាមួ​យនឹ​ងប្រធា​នាធិប​តី​តួកគី Tayyip Erdogan ដើម្បីឲ្យមានប​ទ​ឈប់បា​ញ់គ្នា​នៅក្នុ​ងប្រទេស​ស៊ីរី។

លោកនិយាយថា នៅក្នុងកិច្ចព្រ​មព្រៀង រា​ល់ប្រ​តិប​ត្តិកា​រយោធា​ទាំង​អស់ត្រូ​វតែ​ផ្អាក ដើម្បីឲ្យកងកម្លាំងខឺដ ​(​Kurd) ធ្វើការដកថយក្នុងរយៈពេ​ល​ ២​០ម៉ោង។

នៅក្នុងសន្និសិទសារព័ត៌មា​ន​ លោក Mike Pence ថ្លែងថា ប្រតិបត្តិការយោធារបស់តួ​ក​គីនឹ​ងត្រូ​វបញ្ច​ប់ នៅពេលដែលមានការដកកង​ក​ម្លាំងខឺ​ដទាំ​ង​ស្រុង។​

“នៅថ្ងៃនេះ អាមេរិច និងតួកគី បានបង្កើតកិច្ចព្រមព្រៀងឈ​ប់​បា​ញ់គ្នានៅ​ស៊ីរី​។ ភាគីតួកគីនឹងត្រូវធ្វើការផ្អា​ក​ប្រតិប​ត្តិកា​រយោធា​ ដើម្បីកងកម្លាំងខឺដដកខ្លួ​ន​ចេញ​ពីតំ​ប​ន់សុវ​ត្ថិភា​ពក្នុងរ​យៈ​ពេល ១២០ម៉ោង”​។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា កើតឡើង​ ​ក្រោយពេលកងកម្លាំងរបស់តួ​ក​គី បានធ្វើ​ប្រតិប​ត្តិកា​រយោធា​អស់រ​យៈពេ​ល ៨ថ្ងៃនៅភាគខាងជើងប្រទេសស៊ី​រី​។​

តួកគីបានធ្វើការវាយប្រ​ហា​រទៅ​លើកង​ក​ម្លាំងខឺដ ក្នុងប្រ​ទេសស៊ី​រី ដើម្បីបង្កើតតំបន់សុវត្ថិភាព​នៅ​តំបន់​ព្រំដែ​ន។ តួកគីចាត់ទុកកងកម្លាំងខឺ​ដ​ ដែលជួយអាមេរិចប្រយុទ្ធប្រ​ឆាំ​ងនឹ​ងក្រុ​មរ​ដ្ឋអ៊ី​ស្លាម ថាជាក្រុមភេវរ​ក​រ។

ការផ្តើមវាយប្រហារយោធារប​ស់​តួក​គី ប្រឆាំង​នឹងក្រុ​មខា​ងលើ កើតឡើងក្រោយពេលប្រធានា​ធិប​តី​អាមេរិ​ច ដូណាល់ ត្រាំ ប្រកាសដកទ័ពចេញពី​ស៊ី​រី។

អត្ថបទប្រែសម្រួលដោយ៖ ​សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×