Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានសភាស៊ែប៊ី ស​រសើ​រក​ម្ពុជា ក្នុងការគោ​រព​គោ​លកា​រណ៍ និ​ងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹង​ទំ​នាក់ទំ​នង និងបង្កើនកិច្ចសហប្រតិប​ត្តិ​ការ ឱ្យកាន់តែរឹងមាំជាមួ​យ​សភា​កម្ពុជា

spot_img

ស៊ែប៊ី៖ អំឡុង​ពេល​នៃមហា​សន្និ​បាតលើ​កទី១៤១ របស់សហភាពអន្តរសភា ​IPU លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋស​ភា បានជួបសម្តែងការគួរសម និង​ពិភា​ក្សាកា​រងារ​ជាមួយ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច (Vladimir Marinkovic) អនុប្រធានស​ភា​នៃសាធា​រណរ​ដ្ឋស៊ែប៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧​ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava C​entre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។​

​លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានអរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំ​ពោះលោ​កស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានដឹកនាំគណៈ​ប្រតិ​ភូស​ភាកម្ពុជា ចូលរួមវេទិកាពហុភាគី (I​PU)​ លើកទី១៤១ ដែលនេះជាការបង្ហាញពីការ​ប្តេ​ជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន របស់​កម្ពុជា ក្នុងការផ្តល់តម្លៃ និងគោរពគោលការណ៍និងច្បាប់អន្តរជា​តិ​។

ក្នុង​ជំនួបនេះ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានមានប្រសាសន៍ថា តាងនាមឱ្យសភានៃសាធារណរដ្ឋស៊ែប៊ី លោក ពិតជាមានកិត្តិយស ដែលបា​ន​ជួបពិ​ភាក្សាកា​រងារ ជាមួ​យគណៈ​ប្រតិភូ​សភា​កម្ពុជា។ លោក បានលើកជាយោបល់ស្នើសុំឱ្យមានការប​ង្កើ​នកា​រអ​ភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរួមគ្នា​រ​វាង​ប្រទេស​ស៊ែ​ប៊ី-កម្ពុជា លើគ្រប់វិស័យ រួមមានការផ្លាស់ប្តូរសេដ្ឋ​កិ​ច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិ​ទ្យា​សាស្រ្ត ​រដ្ឋាភិ​បាល និងសភា។ លោក បានបន្ថែមថា រយៈពេល ៧ ខែដំបូង ក្នុងឆ្នាំ ២០១៨ ទំហំទឹកប្រាក់នៃការផ្លាស់​ប្តូ​រពា​ណិជ្ជ​កម្ម ដែលទំ​និញ​កម្ពុជា បាននាំ​ចូល​ម​កស៊ែប៊ី មានតម្លែគិតជាទឹកប្រាក់ប្រមាណ ៨​,៣ លានអ៊ឺរ៉ូ ក៏ប៉ុន្តែស៊ែប៊ីនៅមិនទាន់​នាំ​ចេញ​អ្វីទៅ​កម្ពុជា​ឡើយ។ ចំណែកឯវិស័យទេសចរណ៍ លោកសង្កេត​ឃើញ​ថា កម្ពុជាជាប្រទេសពោរពេញទៅដោ​យ​សម្ប​ត្តិវ​ប្បធម៌ ជំនឿ និងសាសនា ហើយស្រប​ពេល​ដែល​ប្រជា​ជ​នស៊ែ​ប៊ី មាន​កំណើ​នអ្ន​កធ្វើ​ទេស​ចរណ៍ ដូ​ច្នេះ លោក យល់ថា នេះជាការ​ដែ​លល្អ ដែល​ប្រជា​ជន​ស៊ែប៊ី អាច​នឹង​ទៅធ្វើ​ទេស​ច​រណ៍​នៅកម្ពុ​ជា កាន់តែ​ច្រើន​ឡើង​ ។
​លោក ក៏បាន​វាយ​តម្លៃ​ខ្ពស់ និងអរគុណចំពោះ​ក​ម្ពុជាដែលគាំទ្រនូវបូ​រណ​ភាព​ទឹកដី និងអធិបតេយ្យភាពរ​ប​ស់ស៊ែ​ប៊ី ដែលមិនទទួលស្គា​ល់​ និ​ងអ​នុញ្ញា​តកូសូវ៉ូ ចូលជាសមាជិកក្នុងអាំង​តែ​ប៉ូ​ល និងអង្គការយូណេសស្កូ​ ​ដែល​នេះប​ង្ហាញពី​ជំ​ហរយ៉ា​ងច្បាស់ រប​ស់កម្ពុជា ក្នុង​ការគោ​រពយ៉ា​ងខ្ជា​ប់ខ្ជួននូវគោរពការណ៍ និងច្បាប់អន្តរ​ជាតិ​ តាមអនុសញ្ញានៃអង្គការស​ហ​ប្រជា​តិ និងគោលការណ៍អន្តរជាតិ​ស្តីពី​ការ​គោរព​បូរណ​ភាពទឹកដី និងអធិបតេយ្យភាព។​

​លោក បានគូសបញ្ជាក់ថា ក្នុងកម្រិតទ្វេភាគី សភាស៊ែប៊ី និងកម្ពុជា មានកិច្ចការ និ​ងប​ទពិសោធជាច្រើន ដែលត្រូវចែករំលែកពីគ្នាវិញទៅ​ម​ក ហើយមកទល់ពេលនេះ យើ​ងនៅមិ​នទា​ន់មា​ននៅឡើ​យ នូវកិច្ចសហប្រតិបត្តិការ​នៃ​ប្រទេ​សទាំង​ពីរ​ ដូច្នេះ​ពេលនេះ​ហើយជាឱកាសដ៏​ល្អ ដែលយើងគួរបង្កើតទំនាក់ទំនង​ស​ភានៃប្រ​ទេសទាំ​ងពីរ។ ក្នុងន័យនេះ សភាប្រទេសទាំ​ងពី​រគួរតែ​មាន​ក្រុមមិត្តភាពសភាកម្ពុជា-ស៊ែ​ប៊ី​។

​ជាការឆ្លើយតប​ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឯកភាពនូ​វគំ​និតផ្តួ​ចផ្តើម ក្នុងការបង្កើនកិច្ចសហប្រតិ​បត្តិការរវាងសភានៃប្រទេសទាំងពីរ​ ​ដែលជា​ការពង្រឹងទំនាក់ទំនងជាប្រ​ពៃណី ដែលមានយូរណាស់មកហើយ តែត្រូ​វបាន​កាត់​ផ្តាច់មួ​យរយៈ​ដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា។ ឥឡូវនេះ ចំណងមិត្តភាពប្រទេសទាំ​ងពីរ ត្រូវបានស្តារឡើងវិញក្នុងរ​យៈ​ពេល​១ ទសវត្សរ៍ចុងក្រោយនេះ។ លោកស្រី បានមានប្រសាសន៍បន្ថែមថា ​ប្រ​ទេស​កម្ពុជា និងស៊ែប៊ី មានចំណុចដូចគ្នា គឺបានឆ្លងកាត់នូវភាព​ជូ​រច​ត់សង្រ្កា​ម តែ​បច្ចុប្ប​ន្ននេះ​ប្រជាជននៃ​ប្រទេ​សទាំ​ងពីរ កំពុង​តែរស់នៅដោយសុខសប្បាយដែលបានមក​ពី​ផ្លែផ្កានៃ​សន្តិភា​ព។
​លោកស្រី បានលើ​កឡើងបន្ថែមថា ស​ភាកម្ពុ​ជា​គាំទ្រយ៉ា​ងពេ​ញទំហឹង ក្នុងការចូលរួមរបស់ស៊ែប៊ី ជា​សមាជិ​កសហ​គមន៍អឺរ៉ុប (EU) ដែលនេះ គឺជាឱកាសមួយបន្ថែម​ ដែលកម្ពុ​ជាជា​ប្រទេស​ក្នុ​ង ASEAN ហើយ ASEAN មានទំនាក់ទំនងពា​ណិ​ជ្ជក​ម្មជាមួ​យ EU ដូច្នេះនេះជាការណ៍មួយនៃ​កា​រព​ង្រីកទំ​ហំពា​ណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។​

លោកស្រីបានសម្តែងនូវការអរគុណដ​ល់​ប្រទេស​ស៊ែ​ប៊ី ដែលបានបោះឆ្នោតគាំទ្រកម្ពុ​ជា​ជាស​មាជិក​ក្រុមប្រឹ​ក្សាសេដ្ឋ​កិច្ច​ និងសង្គមនៃអង្គការ​ស​ហប្រជា​ជា​តិ (UN ECOSOC) កាលពីឆ្នាំ ២០១៨ កន្លងទៅ។ ជាងនេះទៅទៀត លោក​ស្រី បានរំលឹកអំពីការដាក់សំណើរ​ប​ស់ភាគី​កម្ពុជា ចំពោះការស្នើសុំលើកលែងទិដ្ឋាកា​រ​សម្រា​ប់ប្រជា​ជន​នៃប្រទេ​សទាំ​ងពីរ ដើម្បីជាប្រយោជន៍សម្រួ​ល​ដល់​ការធ្វើ​ដំណើ​រទៅ​វិញ​ទៅមក ក្នុងគោ​លបំ​ណង​បន្តពង្រី​កកា​រអ​ភិវឌ្ឍលើគ្រប់វិស័យទាំងរដ្ឋា​ភិ​បាល​ និងសភា។

លោកស្រី បានបញ្ជាក់ឡើងវិញនៅជំហ​រ​រប​ស់កម្ពុជា ចំពោះបញ្ហាកូសូវ៉ូ​ ដែលអនុលោមទៅតាមគោល​កា​រណ៍​ និងច្បាប់អន្តរជាតិ ដោ​យ​មិន​ជ្រាតជ្រែ​ក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេ​ស​ណាមួ​យ។​

មុននឹងបញ្ចប់ជំនួបទ្វេភា​គីនេះ លោកស្រី ក៏បានបញ្ជាក់ជូន លោកអនុប្រធានសភា នៃសាធារណរដ្ឋស៊ែ​ប៊ី​ អំពីយន្តការនៃកា​រ​បង្កើត កិច្ចស​ហប្រ​តិប​ត្តិ​ការស​ភានៃប្រទេ​សទាំ​ងពីរ និងយន្តការផ្សេង​ៗ​ រួមមានការបង្កើតក្រុមមិ​ត្ត​ភាព​ក​ម្ពុជា-ស៊ែប៊ី។

ជាចុងក្រោយ លោកស្រី កិត្តិ​សង្គ​ហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវ​ការអ​រគុ​ណយ៉ាងជ្រា​លជ្រៅ​ជូន​ចំពោះ លោកស្រី ម៉ាចា ហ្សកកូវិច ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី និង​ជាប្រ​ធានម​ហាស​ន្និបាតសហភាពអន្តរសភាលើ​ក​ទី ១៤១ ដែលបានផ្តល់បដិសណ្ឋារកិច្ច​ស្វា​គម​ន៍យ៉ា​ងកក់​ក្តៅ ជូនចំពោះគណៈប្រតិភូសភាកម្ពុជា និ​ង​ការរៀបចំមហាសន្និបាតនេះ សម្រេច​បានភា​ពជោគ​ជ័យ ប្រកបដោយវិជ្ជាជីវៈ និ​ងតម្លា​ភា​ព។

តាងនាម សម្តេចអគ្គមហាពញាចក្រី​ ​ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគោរពអញ្ជើញលោក​ស្រី ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី ឬ​តំណាង​ស​ភា នៃសាធារណរដ្ឋស៊ែប៊ី​ ​មកធ្វើទស្សនកិច្ចជាផ្លូវការ​នៅ​កម្ពុ​ជា តាមពេលវេលាស​ម​ស្រ​ប ដើម្បីពង្រឹង​ទំនា​ក់ទំ​នង និងកិច្ចសហប្រតិបត្តិការ​រ​វាង​សភា នៃប្រ​ទេស​ទាំងពីរ ឱ្យកាន់​តែរឹង​មាំ​បន្ថែម​ទៀត៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×