Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកហង់ជួន ណារ៉ុន៖ “គ្រូ​​បង្រៀន​ជា​វិស្វ​ក​រ​​ព្រលឹង”

spot_img

ខេត្ត​កំពង់​ចាម៖ “​គ្រូ​​បង្រៀន​ជា​​​វិស្វ​ករ​ព្រលឹង” ជា​ចំណង​ជើង​​កំណា​ព្យ និង​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​​រ​ប​ស់​លោក​បណ្ឌិត​​​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អ​ប់​រំ យុវជន និង​កីឡា ដែល​មាន​ខ្លឹម​សារ​​​​បាន​​ប​ង្ហាញ​​ពី​​គុណវុឌ្ឍិ​​ ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​រប​ស់​​លោ​ក​​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ ទូទាំង​ប្រទេស។ លោក​បាន​សូត្រ​កំណាព្យ​នេះ​​ជូ​ន​​​លោក​គ្រូ អ្នក​គ្រូ ​​ក្នុង​ឱកាស​នៃ​ការ​​​ប្រារព្ធ​​ទិ​វា​​គ្រូ​​​ប​ង្រៀន​ ៥ ​តុលា ២០១៩ ​ក្រោម​ប្រធាន​ប​ទ​ “​គុណភាព​គ្រូ​ ជា​មូលដ្ឋាន​​គ្រឹះ​ នៃ​​យុ​គ​​សម័យ​​​ឌីជីថល” នៅ​វិទ្យាល័យ​កង​តា​ណឹង ​ស្រុ​ក​ក​ង​មាស ខេត្ត​កំពង់​ចាម។​

ក្នុង​ឱកាស​នោះ លោករដ្ឋ​មន្ត្រី​​បាន​​មា​ន​​ប្រសាសន៍​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​​​ម្នាក់ ត្រូវ​គិត​ដល់​យុទ្ធសាស្ត្រ​នៃ​​កា​រ​​គ្រប់គ្រង ពង្រឹង​វិស័យ​អ​ប់​រំ ផ្ដល់​ការ​លើក​​ទឹ​ក​ចិត្ត គាំទ្រ​លោក​គ្រូ អ្នក​គ្រូ រៀប​ចំ​ជា​ច​ក្ខុ​​វិស័យ យុទ្ធសាស្ត្រ ​ដាក់​ផែន​ការ​អ​នុ​វត្តន៍ និង​ស្វែង​រក​ថវិកា​​​ដើម្បី​​កំណែ​​​ទ​ម្រង់​​ស៊ី​ជម្រៅ​វិស័យ​អប់រំ។ ប​ច្ចុប្បន្ន វិស័យ​អប់រំ ទទួល​បាន​ជោគជ័យ​​​ ក៏​ដោយសារ​ការ​ខិត​​​ខំ​​ប្រឹង​ប្រែង​​រ​បស់​លោ​ក​គ្រូ អ្នក​គ្រូ ដែល​​នេះ​ជា​ជោគជ័យ​​រួ​ម​​មួយ។ ​

ក្នុង​ឱកាស​​​នៃ​​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នេះ លោក​រដ្ឋមន្ត្រី​ ក៏​បាន​ជូន​ប័ណ្ណ​ស​រ​សើរ ​ដល់​លោក​គ្រូ អ្នក​គ្រូ ចូល​និវត្តន៍ ដែល​ធ្លាប់​មាន​ស្នា​ដៃ​ ខិត​​ខំ​​ប្រឹ​ងប្រែង​​ក្នុ​ង​ការ​​ផ្ទេរ​​ចំណេះ​​ដឹង​ជូន​ដល់​សិស្សានុសិស្ស​ផង​ដែរ​។ ​ សូម​ជម្រាប​ថា កម្មវិធី​នេះ​មាន​ការ​ចូលរួ​ម​​ពី​​សំណាក់ ថ្នាក់​ដឹ​ក​នាំ​ក្រសួង​អប់រំ យុវជន លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស​សរុប​ប្រមាណ៨២​៥​​នាក់៕ដោយ៖កូឡាប

spot_img
×