Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន​ស្រុ​កឱ​រ៉ាល់ ប្រតិបត្តិការរុករ​ក​ឡាន​ប៉ាកុ​ងបា​នចំនួន ២គ្រឿងបន្ថែមដែលលាក់ទុកក្នុ​ង​ព្រៃ

spot_img

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៩ ក​ម្លាំ​ងកង​រាជ​អាវុធហ​ត្ថ​មូលដ្ឋាន​ស្រុក​ឱរ៉ាល់ ដឹកនាំដោយលោក​វរសេនី​យ៍​ទោ​ សោម​ ពុទ្ធតារា​ មេបញ្ជាការស្រុក​ បាន​ប្រ​ទះឃើញឡានកែច្នៃប៉ាកុងចំនួន២គ្រឿង ក្នុងប្រតិបត្តិការនោះមានការសហការជាមួ​យ​កម្លាំង​​ក​ងរាជ​អាវុធ​ហ​ត្ថលើផ្ទៃប្រ​ទេស​​ផងដែរ ។

ករណីប្រទះឃើញឡានកែច្នៃប៉ាកុងចំនួន​២គ្រឿង​ ដែលក្រុមឈ្មួញយកមកលាក់​នេះ​ ស្ថិតនៅក្នុងព្រៃឫស្សីមាត់អូរ​​ ខាង​លិច​ផ្លូ​វលេខ៤៤​ ស្ថិតក្នុងភូមិច្រកទៀក​ ​ឃុំត្រពាំ​ងជោ​ ស្រុកឱរ៉ាល់​ ។

បច្ចុប្បន្ន​ កម្លាំងកំពុងនៅការ​ពា​រ​ និងរកមធ្យោបាយដឹកយក​ម​ករ​ក្សាទុក ជាបណ្តោះ​អាស​ន្ននៅ​មូលដ្ឋា​ន​កងរាជអាវុធ​ហ​ត្ថមូ​លដ្ឋា​នស្រុកឱរ៉ាល់ ជាប​ណ្តោះអាសន្ន ៕ដោយ៖កូឡាប

spot_img
×