Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​សង្ស័​យជ​នជា​តិចិន៥នាក់ទៀត ត្រូវសមត្ថកិច្ចចាប់​ខ្លួន ពាក់ព័ន្ធបទល្មើសចាប់ជំ​រិ​ត

spot_img

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងគណៈបញ្ជាការឯក​ភាព នៃរដ្ឋបាលខេត្តព្រះសីហនុ​ បានចុះបង្ក្រាប និងចាប់ខ្លួន ក្រុមឧក្រិដ្ឋជនចំនួន​៥នាក់ ដែលធ្វើសកម្មភាពទាក់ទងបទល្មើសចា​ប់​ជំរិ​តមនុ​ស្សយ​កប្រា​ក់ ក្នុងខេត្តព្រះសីហនុ។​

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ​នេះ កម្លាំងជំនាញ បានរំដោះជន​រ​ងគ្រោះម្នា​ក់ជា​ជន​ជាតិចិន ដែលក្រុមជនសង្ស័យជនជាតិ​ចិ​នដូ​ចគ្នា ចាប់បង្ខាំងទុកក្នុ​ង​ផ្ទះធ្វើ​ទារុណ​កម្ម ក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួ​យ​សប្តា​ហ៍កន្លងមកហើយ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះ​សី​ហនុ​ (ម្តុំស្ថានីយរថភ្លើង)។​

មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលសមត្ថកិច្ចរំដោះ​បា​ន គឺមានរបួសពេញខ្លួ​ន​ ហើយត្រូវបានរថយន្តស​ង្គ្រោះ​ រ​បស់កំពង់ផែក្រុងព្រះ​សី​ហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យប​ង្អែ​កខេ​ត្ត​ព្រះសីហ​នុភ្លា​មៗដែរ។

ប្រភពបន្តទៀតថា ក្រុ​ម​ឧក្រិដ្ឋជន បានប្រើហិង្សាលើជនរងគ្រោះ ជា​មួយនឹងការផ្តល់អាហារគិតជាប្រាក់​ ​(បាយមួយកញ្ចប់ ៣​០​០ដុ​ល្លារ ទឹកសុទ្ធមួយដប១០​០​ដុ​ល្លារ​)។

យ៉ាងនេះក្តី សម​ត្ថកិ​ច្ចនៅមិ​នទា​ន់បញ្ចេ​ញរបាយការណ៍លម្អិតជុំវិញបទល្មើ​ស​ខាង​លើនេះទេ ដោយស្នើរង់ចាំកម្លាំ​ងជំនា​​ញ ធ្វើការសាកសួរ និងស្រា​វ​ជ្រាវប​ញ្ចប់​សំណុំរឿងខាងលើឲ្យរួចរាល់សិន​៕​ ដោយ៖ ដែន សីមា

spot_img
×