Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​គេស​ម្លាប់ ដៃជាប់ខ្នោះ ហើយឃាត​ករ​ ដុតសពកម្ទេច​ចោ​ល ដើម្បីបំបាត់ភស្តុតា​ង

spot_img

ខេត្តបាត់ដំបង​ ៖ សពបុរសម្នាក់ដែលត្រូវគេ​ស​ម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករបាន ដុតសាក​ស​ពកម្ទេ​ចចោ​ល ដើម្បីបំបាត់ភស្តុតាង​ ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាជ​ន​ជាតិចិន។ រហូតដល់រសៀលថ្ងៃទី១៨តុលានេះ ស​មត្ថកិច្ចមិនទាន់អះអាង​ពី​មូលហេ​តុ​នៃអំពើ​​​ឃាតកម្ម​នេះ និង​អំពី​តម្រុយនៃ​ក្រុម​ជ​ន​​ដៃដ​ល់​នៅ​ឡើ​យ​ទេ សូ​ម្បី​តែ​អត្តសញ្ញាណ​ជន​​រង​គ្រោះ ក៏​មិន​ទាន់​ស្គាល់​ជា​ក់​លាក់​​ដែរ​ ព្រោះ​ពេល​នេះ ​​​កម្លាំក​ម្លាំងជំ​នាញ​កំពុង ស្រាវជ្រាវនៅឡើយ ។



លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​នៅ​​ព្រឹ​ក​ថ្ងៃ​ទី​១៨ ​តុលា ​នេះ​ថា សាកសព​ជាប់​​ខ្នោះដៃ​ ​ដែល​​ត្រូ​វ​ឃាតករព្រួត​គ្នា​សម្លាប់​យ៉ាង​​ឃោ​​រ​​ឃៅ​ ហើយ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​​​ក្បាល​ស្ពាន​​ដង​ទង់ នៅស្រុករតនមណ្ឌល នៅថ្ងៃ​ទី១៧​តុលា ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយ​ក​ដ្ឋាន​​ប​ច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​​​។ លោកស្នងការ​រង​បាន​ប​ញ្ជា​ក់​ថា មូលហេតុ​ដែល​ត្រូវ​បញ្ជូន​​​សា​កសព​នោះ​ទៅ​កាន់​នាយកដ្ឋាន​​​បច្ចេ​កទេស ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បា​ន​​ស​ង្ស័យ​ភាគច្រើន​អាច​ជា​ជនជាតិ​​​ចិន ដោយ​មានការ​ស្នើ​សុំ​ពី​​​ស្ថា​នទូ​ត​ចិន​ ។

សមត្ថកិច្ចបាន​ឲ្យដឹ​ងថា ពេល​នេះ​ សាកសព ត្រូវ​បាន​ក្លា​ស្សេ​​​តម្កល់​​ទុ​ក​នៅ​ក្នុង​វត្ត​ស្ទឹ​ង​​មាន​ជ័យ ក្នុងរា​ជធា​នីភ្នំពេញ តាមការស្នើសុំរបស់ស្ថាន​ទូ​តចិន ហើយ​នាយកដ្ឋាន​ប​ច្ចេ​កទេ​ស​នឹ​ង​​ធ្វើ​កោសល្យវិច័យ​បន្ថែ​ម​​ទៀត​។

សូម​បញ្ជាក់​​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​​១៧ ខែតុលា ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លា​ប់​ផ្កាប់​មុខ​ទាំងដៃជាប់ខ្នោះដៃក្រពាត់មកក្រោយ នៅ​ក្បែ​រ​​ក្បា​ល​ស្ពាន​ដងទង់ ដែល​ស្ថិ​ត​​នៅ​ក្នុ​ងភូមិ​​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​​មណ្ឌល ​។ សាកសព​នោះ​ ត្រូវ​គេ​ដាក់​ខ្នោះ​ជា​ប់​ដៃ​ម​ក​ក្រោយ យក​ថង់​ប្លា​ស្ទិ​​​ក​ច្រ​ក​ក្បាល ហើយ​ ត្រូវក្រុមឃាតករ យ​កភ្លើងដុតឆេះរោលខ្លោចរាងកា​យ​ ស្ទើរ​មើល​​មិ​ន​យល់​៕ ដោយ៖កូឡាប

spot_img
×