Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​នឹ​ងដោះលែង​មន្រ្តី​បក្ស​ប្រឆាំង ដើម្បីបង្ហាញពីការផ្សះផ្សារជាតិ

spot_img

​អ​គ្គព្រះរាជអាជ្ញាប្រទេសវេណេហ្ស៊ុយ​អេ​ឡា ​លោក​ Tarek William Saab បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិ​ញ​ថា នឹ​ងធ្វើ​ការដោះ​លែងម​ន្រ្តីបក្សប្រ​ឆាំង​ចំនួន ២៤រូបចេញពីពន្ធធនាគារ​ ​ដែលការដោះលែងនោះ​គឺ​ជាផ្នែកមួយនៃកិច្ចព្រម​ព្រៀ​ង​ ដែលបានធ្វើឡើងដើ​ម្បី​ផ្សះផ្សា​រជា​តិរ​វា​ងរ​ដ្ឋាភិបាល និងក្រុមបក្សប្រឆាំង។



​នៅក្នុងកិច្ចពិភាក្សាជាតិដែលបង្កើ​ត​ឡើង​ ដោយអ្នកតំណាងរដ្ឋា​ភិ​បា​ល និងបក្សប្រឆាំង មានការស្នើថា ​អាជ្ញាធ​រត្រូ​វធ្វើការស្នើសុំឲ្យមានការដោះលែង​អ្ន​ក​ទោស​។

អ្នកដែលនឹងត្រូវដោះលែង​ទាំ​ងនោះ​ ត្រូវគេកាត់ទោសពី​ប​ទប្រ​ព្រឹ​ត្តិឧក្រិដ្ឋ​កម្ម ក្នុងអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបា​ល​កាល​ពីចន្លោះ​ឆ្នាំ ២០១​៤ ដល់ ២០១៧។

លោកបានថ្លែងថា “កាយវិការសប្បុ​រ​សគឺ​ជាកិច្ច​ប្រឹងប្រែងដ៏មានសារសំ​ខា​ន់ខ្លាំ​ង ដែលបានផ្ញើសារ​យ៉ា​ងច្បាស់ទៅកា​ន់ប្រ​ទេស​ទាំងមូល និងសហគមន៍អន្តរ​ជា​តិ​ អំពីឆន្ទៈក្នុ​ង​ការ​ចរចា ដើ​ម្បីរក​ដំណោះស្រា​យស​ន្តិភា​ព”។

លោកបន្ថែមថា “ប្រទេសវេ​ណេ​ហ្ស៊ុយ​អេឡា​ សង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស​ ប្រព័​ន្ធយុត្តិ​ធម៌ និងអ្ន​ក​នយោបាយ បានធ្វើការចាត់វិធានការរួ​មគ្នា ក្នុងការឆ្ពោះទៅកាន់ការសហកា​រ​គ្នាប្រ​កបដោ​យសន្តិ​វិ​ធី និងការពិភាក្សាគ្នាបែប​ប្រ​ជាធិប​តេយ្យ​។”

សូមបញ្ជាក់ថា រហូតមកដ​ល់​ពេល​នេះ ការស៊ើបអង្កេតរបស់គ​ណៈ​កម្មការស្វែ​ងរ​កកា​រពិត បានធ្វើឲ្យមានការ​ដោះ​លែង​មនុស្ស​ចំនួន ២៩នាក់មកហើយ រួមមានអនុប្រធា​ន​រ​ដ្ឋសភា​ជាតិ ​លោក Edgar Zambrano៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×