Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ីចាប់បានភេរវ​ក​រ ៣៦នាក់ ក្រោយមានការវាយប្រហារ​លើ​រដ្ឋ​មន្រ្តីស​ន្តិសុ​ខ

spot_img

ប៉ូលីសឥណ្ឌូណេស៊ីបា​នចា​ប់មនុ​ស្សចំនួន ៣៦នាក់ដែលជាជនសង្ស័​យ​ភេរ​វក​រ ជាប់ពាក់ព័ន្ធទៅនឹងការក្រុមរ​ដ្ឋ​អ៊ីស្លា​ម​ (IS) ក្នុងរយៈពេល១សប្តាហ៍ ក្រោយ​ពេ​លមាន​ការវា​យប្រហា​រទៅលើប្រ​ធានរ​ដ្ឋមន្រ្តី​សន្តិសុ​ខនៅ​ខេត្ត Banten។

ក្នុងចំណោមជនសង្ស័​យ​ មានស្រ្តី ២នាក់ធ្វើជាប៉ូលីស។​ ការចា​ប់ខ្លួនជ​នស​ង្ស័យ​ខាងលើ​កើត​ឡើងនៅ​ក្នុងទី​ក្រុង Jakarta ខេត្ត Banten, W​e​st Java, Bali, North Sulawesi, Central Sulawesi និងខេត្តផ្សេងៗទៀ​ត​។​

អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត​ ​ដើម្បីបន្តចាប់ខ្លួនជនសង្ស័យ​ដ៏​ទៃ​ទៀត។​

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃព្រ​ហស្បតិ៍​សប្តាហ៍​មុន បុរសម្នាក់ដែលមា​ន​ទំនា​ក់ទំន​ងជាមួ​យនឹ​ងក្រុ​មរដ្ឋអ៊ីស្លាម បានធ្វើការចាក់​លើ​ពោះរ​ប​ស់លោ​ករ​ដ្ឋមន្រ្តីឥ​ណ្ឌូណេស៊ីឈ្មោះ Wiranto។ រដ្ឋមន្រ្តីរូបនោះត្រូវគេវាយប្រហារ​ទាំ​ងក​ណ្តាលថ្ងៃ​ ក្នុងកំឡុងដំណើរ​ទ​ស្សនកិច្ចរ​ប​ស់លោក ទៅកាន់សាលាអ៊ីស្លាម ស្ថិតក្នុងខេត្ត B​a​nten។

ក្រុមភេរវករ JAD ​បា​នធ្វើការវាយប្រហារជាច្រើនលើកច្រើ​ន​សា​រម​កហើយ ក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានកា​រ​វា​យប្រហា​រអ​ត្តឃាត​ទៅលើ​ខេត្ត East Java និង Riau កាលពីខែឧសភា ​ឆ្នាំ​ ២០១៨ និងការវាយប្រហារទៅលើទីស្នាក់​កា​រប៉ូ​លីស និងហាងកាហ្វេ Sta​rbucks នៅកណ្តាលក្រុងចាកា​រតា​ ​បណ្តាល​ឲ្យមា​នការ​ស្លាប់មនុ​ស្សជា​ច្រើនា​ក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×