Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកញៀនគ្រឿងញៀនមួយចំនួន នៅមិនទាន់ភ្ញាក់រ​លឹក ស្ម័គ្រចិ​ត្តទៅទ​ទួ​លសេវាព្យាបាល និងស្តារ​នីតិសម្ប​ទា

spot_img

សៀមរាប​ ​: ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា បានថ្លែងថា អ្នកញៀនគ្រឿងញៀនមួយចំនួន នៅមិនទាន់ភ្ញាក់រ​លឹក ស្ម័គ្រចិ​ត្តទៅទ​ទួ​លសេវាព្យាបាល និងស្តារ​នីតិសម្ប​ទា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ដែលជាអ្នកពាក់​ព័​ន្ធត្រូវខិ​តខំបន្ថែមទៀត ឈរលើស្មារតីរួម សហកា​រគ្នា ក្នុងគោលបំណងតែមួយ ជួយអ្នកប្រើនិងអ្ន​កញៀនគ្រឿង​ញៀន ឲ្យទទួលបានការព្យាបាល​ស្តារនីតិសម្បទា។

នៅថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ វគ្គបណ្តុះបណ្តាល​ស្តីពីការគ្រប់គ្រង​​ និ​ងអភិ​បា​លកិច្ច លើការងារព្យាបាលនិងស្តារនីតិសម្ប​ទា​ អ្នកញៀ​នគ្រឿ​ងញៀននៅ​កម្ពុជា ដែលជាជំនួយLOAប្រចាំឆ្នាំ២០១៩​ ត្រូវ​បាន​បិទប​ញ្ចប់ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រងនៃ​អាជ្ញា​ធរ​ជាតិប្រយុ​ទ្ធប្រឆាំងគ្រឿងញៀន​ ។

លោកវេជ្ជ​បណ្ឌិត​ ស៊ិន​ អ៊ាប​ ពីក្រសួងសុខាភិបាល​​ បានរាយការណ៍បូកសរុបវគ្គប​ណ្តុះ​បណ្តាល ស្តីពីការគ្រប់គ្រង និង​អភិបាលកិច្ចលើការងា​រ​ព្យាបាល ​និងស្តារនីតិសម្បទា អ្នកញៀន​គ្រឿ​ងញៀន បានផ្តល់ដល់សិក្ខាកា​ម​បង្កើ​ននូវចំ​ណេះដឹង ដែលឈានឆ្ពោះទៅសម្រេចបាន​ការព​ង្រឹងការគ្រ​ប់គ្រ​ង និងអភិបាលកិច្ចលើការ​ងារ​ព្យាបាល និងស្តារនីតិសម្បទាអ្នក​ញៀ​នគ្រឿ​ងញៀននៅ​កម្ពុ​ជា។

ឧត្តមសេនីយ៍ត្រី​ ឈឿន​ សុចិត្ត​ ស្នងការរង​និងជាអនុប្រធានអ​ចិន្រ្តែយ៍ លេខាធិការដ្ឋា​នគណៈកម្មា​ធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀ​ន ខេត្តក​ណ្តាល បានមានប្រសាសន៍ថា​​ វគ្គបណ្តុះបណ្តាល​នេះពិតជា​មាន​សារសំ​ខាន់ ស្នើសុំឲ្យវគ្គបណ្តុះបណ្តា​លបែ​បនេះ ក្រោយ​ៗទៀត ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពការងារ​ព្យា​បាល​ស្តានីតិ​សម្ប​ទា អ្នកញៀនគ្រឿងញៀននៅកម្ពុ​ជា​។​

ក្នុងឱកាសនោះ​ លោកស្រី​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិកា​រ​​រ​ង បានមានប្រសាសន៍ដោយបាន​លើកឡើង​ ​ពីកា​រខិ​តខំប្រឹងប្រែង របស់គណៈកម្មាធិការទ​ទួ​លប​ន្ទុកការ​ងារ​ព្យាបាល និងស្តារនីតិសម្បទា​អ្ន​កញៀ​នគ្រឿ​ងញៀ​ន​បានពង្រឹងនិងព​ង្រី​កការ​ងារ​ព្យាបាល​ សហការកាន់តែល្អប្រសើ​រ រវាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធពិសេ​ស​រវា​ងអង្គ​ភាព​អនុវត្តន៍​ច្បាប់ ព្រះរាជអាជ្ញា តុ​លាកា​រ និងមូលដ្ឋានផ្តល់សេវា​សុ​ខ​ភាព​ ជាមួយនឹងការកើនឡើ​ង​នូវ​ការយ​ល់ដឹង និងភ្ញាក់រលឹ​ក​រប​ស់ប្រ​ជាពល​រដ្ឋ ក្នុងការជំរុញកូន​ចៅ​ដែល​ប្រើ​ប្រាស់ ឬញៀនគ្រឿងញៀ​ន ឲ្យទៅទទួលយកសេវាព្យាបាល ​និ​ងស្តារនីតិស​ម្ប​ទា​ ។

ក្នុងឱកាសនោះដែរ​ លោក​ស្រី​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានថ្លែងបន្តថា ទន្ទឹមនឹងការខិត​ខំ​សម្រេ​ចបា​ន នូវលទ្ធផលការងា​រ​ អ្វីដែលនៅ​​​ជាបញ្ហា​នោះ គឺអ្នកញៀនគ្រឿងញៀ​ន​មួយ​ចំនួន នៅមិនទាន់ភ្ញាក់រលឹក​ស្ម័​គ្រចិត្ត ទៅទទួលសេវាព្យាបាល និងស្តារ​​នី​តិស​ម្បទា​ដែល​តម្រូវឲ្យយើងទាំងអ​ស់គ្នា ដែលជាអ្នកពាក់ព័ន្ធត្រូវ​ខិ​តខំ​បន្ថែ​មទៀត ឈរលើស្មារ​តីរួម​ សហការគ្នាក្នុងគោលបំណង​តែ​មួយ ជួយ​អ្នក​ប្រើនិង​អ្នកញៀ​នគ្រឿ​ងញៀន ឲ្យទទួលបានការព្យាបាល​​​ស្តារ​នីតិសម្បទា​ ដោយមិនត្រូវទុក​ឲ្យអ្ន​ក​ញៀន​​គ្រឿង​​ញៀន ​ណា​ម្នាក់នៅ​ក្រៅការព្យាបាលឡើយ៕ដោយ៖កូឡាប

spot_img
×