Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសៅរ៍ ទី ១៩​ ខែតុលា ឆ្នាំ ២០១៩​

spot_img

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​ឡើងវិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ផល​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​គួរសម​។

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​នឿយណាយ​និង​ធុញទ្រាន់​ដូចនេះ​ការប្រកប​ការងារ​បើ​មិនចេះ​អត់ធ្មត់​ទេ​ពិតជា​មិន​សម្រេច​ជោគជ័យ​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ​បើ​ពុំនោះ​នឹង​នាំ​បាត់បង់​ចំណូល​ពុំខាន​។​

​រីឯមនោសញ្ចេតនា​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​កើត​មានការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​បន្តិច​ដូចនេះ​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​បញ្ហា​ផ្សេងៗ​តែងតែ​លេចចេញ​មកជា​បន្តបន្ទាប់ ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទទួលរង​ផល​លំបាក​យាយី​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។​ក្រៅពីនេះ​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​កូនចៅ​នៅក្រោម​បង្គាប់​ឬ​បើជា​កូនចៅ​គេ​អាច​នឹងត្រូវ​ជួប​ផល​លំបាក​អ្វីមួយ​នាំ​មានរឿង​រាវ​ឈឺក្បាល​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ត្រូវ​ជួបតែ​រឿង​រាវ​វែងឆ្ងាយ​បន្តទៅទៀត​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​រឿង​ឯកសារ​ពីព្រោះថា​តែង​ផ្តល់​ជា​ផល​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​។ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ឃើញ​ល្អ​ជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​នឹង​ប្រែ​មក​ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ធ្វើការ​ចរចា​រឿង​អ្វីមួយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​តានតឹង​និង​រឿង​រាវ​ចាស់​ថ្មី​រត់​ចូល​ច្រើន​។ ក្នុង​ពេលនេះ​សម្រាប់​បុរស​ឃើញថា​កិច្ចការងារ​មាន​ច្រើន​ដូចនេះ​ទាល់តែ​ចេះ​ខិតខំ​បំពេញ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​អ្វីមួយ​ដែល​ត្រូវ​ជួប​បញ្ហាលំបាក​ក្នុងការ​ដោះស្រាយ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​វិញ​មានការ​រីកលូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ការដែល​ធ្វើ​អ្វីៗ​ហាក់​ធ្លាក់​ទាប​បន្តិច ម្ល៉ោះហើយ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះ​ងាយ​ជួបនឹង​បញ្ហា​យាយី​ផង​។​សម្រាប់​ពេលនេះ​ទ្រព្យ​សំណាង​មានការ​ប្រែប្រួល​ដែរ​ចូរ​ប្រយ័ត្ន​ការខាតបង់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ទទួលជោគជ័យ​គ្រាន់​គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា ការបណ្តាក់ទុន​ឬ ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​។​ក្រៅពីនេះ​សម្រាប់​បុរស​ទៅណា​មក​ណា​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​រាវ​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ងាយ​ជួប​បញ្ហា​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​វិញ តែង​កើត​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​

​រីឯមនោសញ្ចេតនា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕

spot_img
×