Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ជប៉ុន រួមគ្នា​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ​៖ ភាគី​ទាំងពីរ គឺ​កម្ពុជា​និង​ជប៉ុន បាន​ឯកភាពគ្នា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​ទប់ស្កាត់​អំពើ​ភេរវកម្ម និង​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ រួមទាំង​បទល្មើស​គ្រឿងញៀន តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ឆ្នាំ​២០១៩ នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ឲ្យ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ ។​

​ជា​កិច្ច​ចាប់ផ្តើម លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ក្រុមគ្រួសារ និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួប​នូវ​សោកនាដកម្ម បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់ ដោយសារតែ​គ្រោះធម្មជាតិ​កាលពី​សប្តាហ៍​មុន​នោះ​។ ក្រៅពីនេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន ដែល​បាន​កន្លងមក​បាន​ជួយ​ទៅលើ​ការងារ​បណ្តុះបណ្តាល និង​ចែករំលែក​បទពិសោធន៍​ដល់​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ជាពិសេស​សមត្ថភាពរ​បស់​កងកម្លាំង​នគរបាលជាតិ​កម្ពុជា គឺ​មិនអាច​កាត់ផ្តាច់​ជាមួយនិង​ជំនួយ​នៃ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​នោះទេ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ជូន​ភាគី​ជប៉ុន ថា បច្ចុប្បន្ននេះ នគរបាលជាតិ​កម្ពុជា​បាន​បំពេញ​កិច្ចការ​យ៉ាងសកម្ម ក្នុង​ការរក្សាសន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ ជាពិសេស​ទប់ស្កាត់បាន​នូវ​អំពើ​ភេរវកម្ម​។ ជាមួយគ្នានេះដែរ ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក៏មាន​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ជប៉ុន រួមទាំង​កិច្ចការ​របស់​នគរបាល​ផងដែរ​។​

​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​នគរ​បាល​ជាតិ​កម្ពុជា ក្នុង​ការជួយ​ការពារ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​របស់​ជប៉ុន ដែលមាន​វត្ត​មាននៅ​កម្ពុជា ជាពិសេស​តាមរយៈ​ការបង្កើត​ឲ្យ​មាន​ក្រុមការងារ​ហ​ត​ឡាញ (HOTLINE) ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ជប៉ុន​។​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​ទប់ស្កាត់​អំពើ​ភេរវកម្ម និង​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ រួមទាំង​បទល្មើស​គ្រឿងញៀន តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។ ក្រៅពីនេះ ភាគី​ជប៉ុន​បាន​ឯកភាពគ្នា​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ដល់​ភាគី​កម្ពុជា​ក្នុងការ​ការពារ​នូវ​រាល់​ព្រឹ​ត្ត​ការណ៍​ជាតិ អន្តរជាតិ​ធំៗ ជាពិសេស​ដោយសារ​ជប៉ុន និង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក និង​កីឡា​បាល់អោប​ពិភពលោក​នៅពេល​ខាងមុខ ដូច្នេះ​ភាគី​ជប៉ុន​រីករាយ និង​ចែ​ល​រំលែក​បទពិសោធន៍​ជូន​ដល់​កម្ពុជា ខណៈដែល​កម្ពុជា​ក៏​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប និង​កីឡា​ស៊ី​ហ្គេម​ផងដែរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×