Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វតិរច្ឆានក៏មិនដល់​ថ្នាក់​ហ្នឹង​ដែរ! រួមស្នេហ៍​​នឹង​គ្នា​​គ្មាន​ការ​ទទួល​ខុស​ត្រូវ លុះ​​មាន​​កូន​យក​គ្នា​ទៅ​កប់​ប៉ង​សម្លាប់​ទាំង​រស់​បែបនេះ

spot_img

​រូបភាព​១​សន្លឹក​ដ៏​សែន​ខ្លោចផ្សា​បំផុត បង្ហាញ​ឲ្យ​ឃើញ​ទារក​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ត្រូវបាន​កប់​ដងខ្លួន​ទៅនឹង​ដីខ្សាច់​ក្នុង​ដី​១​កន្លែង (ពុំស្គាល់ទីតាំង) ដោយ​នៅសល់តែ​ក្បាល និង​ដៃ​ម្ខាង បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្តែង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ជាមួយ​ពាក្យ​ជេរប្រទេច ដាក់​បណ្តាសា​រធ្ងន់ៗធ្ងរបំផុត ចំពោះ​ឪពុកម្តាយ​របស់​ទារក​ដ៏​អភព្វ​ម្នាក់នេះ ។​

​នៅលើ​បណ្តាញ​សង្គម គេ​បាន​ចែករំលែក​រូបភាព​ដ៏​សែន​អាណោច​អាធ​ម​នេះ អម​ជាមួយ​សារ​សរសេរថា​៖ «​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​…. ខំ​ពរ​ពោះ​៩​ខែ​១០​ថ្ងៃ បង្កើត​រួច​យកទៅ​កប់​ចោល​ទាំង​រស់ តែ​សំណាង​មាន​គេ​ឃើញ ហើយក៏​សង្គ្រោះ​ទាន់ពេលវេលា គឺ​ក្មេង​មិនទាន់​ស្លាប់​ទេ​» ។​

​ជាមួយគ្នា​នោះ​ផងដែរ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បាន​ខម​មិន​វាយប្រហារ​យ៉ាង​ធ្ងន់ៗដូចៗគ្នា ទៅលើ​ស្រ្តី និងបុរស ដែលបានបង្កើត​ទារក​ដ៏កំសត់​ម្នាក់នេះ​ថា​៖ «​មី​ថោក អា​ថោក បើ​មិន​ចង់ ម្ដេច​មិន​អោយគេ​ទៅ ខំ​សាង​បាប​ម្លេះ​» ។ រីឯ​អ្នកដទៃ​ទៀតថា​៖ «​ចេះធើ្វចឹងទៅរួចដែរ អីក៏ចិត្តខ្មៅម្លេះ អាណិត​ណាស់ លោក​អើយ សូម​ព្រះ​តាម​ថែរក្សា​កូន​នេះ​ផង​!!» ៕

  

spot_img
×