Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិចិន​មួយក្រុម​ដែល​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​ផ្អាក​បណ្តោះអាសន្ន​

spot_img

​ភ្នំំ​ពេញ​៖ ជន​ជាតិចិន​មួយក្រុម​ដែល​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ត្រូវ​អាជ្ញាធរ​ខណ្ឌ ចុះ​ផ្អាក​អាជីវ​កម្មនេះ​បណ្តោះអាសន្ន​រង់ចាំ​បំពេញបែបបទ និង​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​វិញ និង​មិនត្រូវ​ដាក់តាំង​រូបភាព​អាសអាភាស ​ធ្វើ​​​អាជីវកម្ម​បម្រើសេវា​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន ឬ​យក​ទីតាំង​អាជីវកម្ម​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​។​

​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​បង្ក្រាប​ជាក់ស្តែង​ទីតាំង​អាជីវកម្ម​មួយកន្លែង របស់​ជនជាតិ​ចិន ដែល​ត្រៀម​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩​និង​៣០​នាទី លោក យស យុ​ទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​លោក ហែម វណ្ណា អធិការ​ង​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​កម្មក​ការ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ទីតាំង​អាជីវកម្ម​មួយកន្លែង របស់​ជនជាតិ​ចិន ដែល​ត្រៀម​រៀបចំ​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ដែលមាន​យីហោ “​ឡុង​ពាន អ៊ី​ឡុង​វ័ន ងូតទឹក ” មាន​ទីតាំង ផ្ទះ​លេខ ៧Eo ផ្លូវ​លេខ​១៧២ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញថា​ទីតាំង​ខាងលើ​បាន​ត្រៀម​បើក​ប្រកប​អាជីវកម្ម ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​មាន បង្ហាញ​នូវ​ផ្ទាំង​រូបភាព​អាសអាភាស ជាច្រើន​ផ្ទាំង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្ប​ធ៌​ម​ជាតិ តម្លៃ​ស្ត្រី និងគ្រួសារ​ខ្មែរ រួមទាំង​មាន​ស្រោមអនាម័យ មិនទាន់​ប្រើ​មួយចំនួនធំ​ផងដែរ ។​

​គណៈកម្មការ​បានសំរេច​ដូចខាងក្រោម​៖ ១-​ដកហូត​រូបភាព​អាសអាភាស​ទាំងអស់ ដែល​បាន​ដាក់តាំង​បង្ហាញ​នៅលើ​ជញ្ជាំង ។​

២-​ផ្អាក​អាជីវ​កម្មនេះ​បណ្តោះអាសន្ន​រង់ចាំ​បំពេញបែបបទ និង​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​វិញ​បាន ។​

៣-​មិន​អនុ​ញ្ញា​អោយ​ដាក់តាំង​រូបភាព​អាសអាភាស ឬ​ខ្លឹមសារ​ផ្សេងៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម ។​

៤-​ហាម​ដាច់ខាត​ធ្វើ​អាជីវកម្ម​បម្រើសេវា​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន ឬ​យក​ទីតាំង​អាជីវកម្ម​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ ។​

​ក្រៅពី​សម្ភារ​ខាងលើ ក្រុមការងារ​ពុំបាន​ដកហូត​សម្ភារ​ផ្សេងៗ ដែល​មិន​ពាក់ព័ន្ធ​ឡើយ និង បាន​ឲ្យ​ម្ចាស់​ទីតាំង​ផ្តិតមេដៃ​លើ​កំណត់ហេតុ​ផងដែរ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×