Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម សង្ឃឹមថា គ្រូពេទ្យ​មួយចំនួន​មេត្តា​យក​លោក បេ​អា​តរី​ច​ឆ្នឺ ជា​គំរូ​

spot_img

​ភ្នំពេញ ៖ ទាក់ទង​នឹង​វិស័យ​សុខាភិបាល យើង​នៅតែ​ទទួលបាន​ការលើកឡើង​ពី​ពលរដ្ឋ ថា​សេវាកម្ម​មន្ទីរពេទ្យ​នៅមានកម្រិត​នៅឡើយ យើង​មិនដឹងថា​គ្រូពេទ្យ​គាត់​នឿយហត់ ឬ​ទទួល​សម្ពាធ​ពី​អ្នកជំងឺ​ច្រើនពេក ឬ​យ៉ាងណា​នោះទេ​។​

​ជាក់ស្ដែង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង (​វិ​ល្លាម​) ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ក៏បាន​ក្រើនរំលឹក​ដល់​គ្រូពេទ្យ​មួយចំនួន​តូច​ដែល​កំពុងតែ​អនុវត្តន៍​ការងារ​ប្រាសចាក​នឹង​វិជ្ជាជីវៈ​របស់ខ្លួន ឲ្យ​មេត្តា​យក​លោក បេ​អាត រី​ច​ឆ្នឺ ជា​គំរូ​។​

​នេះ​បើតាម​លោក​ថ្លែង​នៅលើ​បណ្ដាញ​សង្គម​របស់លោក នៅ​យប់​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩​នេះ​ថា​៖ ពលរដ្ឋ​កម្ពុជា​ទាំងអស់​ចងចាំ​រូបលោក​មិន​ភ្លេច និង​តែងតែ​អរគុណ​ចំពោះ​បេសកកម្ម​មនុស្សធម៌ របស់លោក​ពេញ​មួយជីវិត ក្នុងការ​ចូលរួម​ជួយ សង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់​ឲ្យ​បាន​រួច​ផុតពី​ជំងឺ ។ សង្ឃឹមថា​គ្រូពេទ្យ​របស់​កម្ពុ​ជាមួយ​ចំនួន​តូច​ដែល កំពុង​អនុវត្តន៍​ការងារ​ប្រាសចាក​ពី​វិជ្ជាជីវៈ​របស់ខ្លួន មេត្តា​យក​លោក បេ​អាត រី​ច​ឆ្នឺ ជា​គំរូ ៕​ដោយ​៖​កូ​ឡាប​

spot_img
×