Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ចំការមីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មិនទាន់បាន​បោសសម្អាត​នៅឡើយ​

spot_img

​ព្រំដែន​កម្ពុជា​-​ថៃ ៖ ចំការមីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មិនទាន់បាន​បោសសម្អាត​នៅឡើយ និង​បាន​បង្ក​គ្រោះថ្នាក់​ជា​ហូរហែរ ជាពិសេស​តំបន់​ច្រករបៀង​តូចៗ​ដែល​ពលករ ឬ​ប្រជាពលរដ្ឋ​ខ្លះ បាន​ដើរចូល​ចំការមីន​ទាំងនោះ​។​

​ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ទាំង​២ អង្គភាព​CMAC និង​អង្គភាព​TMAC កំពុង​សម្របសម្រួល​ខាង​ការងារ​បច្ចេកទេស និង​ផ្លាស់ប្តូរ​ពិសោធន៍ ក្នុងការ​សហការ​ជាមួយគ្នា ដើម្បី​ពិនិត្យ​លទ្ធភាព​ជំរុញ​ការ​បោសសម្អាត​គ្រាប់មីន​ទាំងនោះ​។​

​បើតាម​រយៈ​ការផ្សព្វផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ កាលពី​ថ្ងៃទី​១៨​ខែតុលា បាន​ថ្លែងថា កន្លងទៅ​ថ្មីៗ​នេះ ភាគី​ថៃ​រួមមាន​ក្រសួង​ការពារ​ថៃ ដែល​អនុវត្តន៍​បទបញ្ជា​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​ថៃ (TMAC) និង​ក្រសួងការពារជាតិ​កម្ពុ​ជា​អនុវត្តន៍​ប្រតិ​ប​តិ្ត​ការ​ដោយ​CMAC ក្រោយ​ការដឹកនាំ​របស់​គណៈកម្មកា​រ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ដែលមាន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​២ ជា​សហប្រធាន​។

​លោក​បាន​បន្តថា ចំការមីន​តាម​បណ្តោយ​ព្រំដែន​នេះ បាន​បង្ក​គ្រោះថ្នាក់​ជា​ហូរហែរ​មកហើយ ជាពិសេស​តំបន់​ច្រករបៀង​តូចៗ​ដែល​ពលករ ឬ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ដើរចូល​ចំការមីន​ទាំងនោះ​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ទាំង​២ អង្គភាព​CMAC និង​អង្គភាព​TMAC កំពុង​សម្របសម្រួល​ខាង​ការងារ​បច្ចេកទេស និង​ផ្លាស់ប្តូរ​ពិសោធន៍ ក្នុងការ​សហការ​ជាមួយគ្នា ដើម្បី​ពិនិត្យ​លទ្ធភាព​ជំរុញ​ការ​បោសសម្អាត​គ្រាប់មីន​ទាំងនោះ ព្រោះថា​នៅ​ចំពោះមុខ​នេះ នៅតែមាន​ចំការមីន​យ៉ាងច្រើន​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មិនទាន់បាន​បោសសម្អាត​នៅឡើយ​ទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×