Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនល្មើស​៣​នាក់ ចាប់រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត​

spot_img

​កំពត ៖ ជនល្មើស​ចំនួន​៣​នាក់ ដែល​ធ្វើ​សកម្មភាព​រំលោភ​បូក ស្ដ្រី​ជនជាតិ​បារាំង​ម្នាក់​បានសម្រេច ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត លោក គាំ គង្គា បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​។​

​សូមជម្រាបថា ជនដៃដល់​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​បូក​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ខេត្តកំពត ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពត តាម​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​១៥ និង​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ក្រោយរ​ត់ទៅ​លាក់ខ្លួន​នៅលើ​ភ្នំ​បូកគោ​។​

​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ សមត្ថកិច្ច​បាន​ចាប់​ម្នាក់ ហើយ​ជន​ដល់​ក៏បាន​សារភាព និង​ប្រាប់​ពី​តម្រុយ​បន្ថែម​ចំពោះ​បក្ខពួក​២​នាក់​ទៀត ដែល​រត់គេចខ្លួន ទើប​កម្លាំង​ប្រើប្រាស់​វិធានការ​ជំនាញ ឈានដល់​ចាប់ខ្លួនបាន​តែម្ដង​។​

ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖ ១៖ ឈ្មោះ សេង ស្រ៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ​បើកឡាន​ឈ្នួល ២៖ ឈ្មោះ ពុំ លី​វី ហៅ​ហ្វ៊ី អាយុ​១៩​ឆ្នាំ នៅ​សាង​គង់ ឃុំ​និទាន ស្រុក​បរ​សេដ ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ ត​ទឹក​នៅលើ​ភ្នំ​បូកគោ និង​៣៖ ឈ្មោះ ង៉ែត នភា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត មុខរបរ​កម្មករ ត​ទឹក​នៅលើ​ភ្នំ​បូកគោ​។​

​សូមជម្រាបថា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ស្ដ្រី​ជនជាតិ​បារាំង​ម្នាក់ អាយុ​៤៣​ឆ្នាំ ត្រូវបាន​មនុស្ស​៣​នាក់ ចាប់បង្ខំ​រុញ​ចូល​រថយន្ត យកទៅ​ចាប់រំលោភ​បូក (​ក្នុង​ឡាន​) នៅតាម​ផ្លូវ​ចាក់​បេតុង រួច​ចូលទៅ​ក្នុងព្រៃ​ស្ងាត់​មួយកន្លែង នៅ​ម្តុំ​ឆ្នេរ​មាត់​ព្រែក​កំពត ក្រុង​កំពត​។ ក្រោយមក​ក្រុម​ជនដៃដល់ បាន​ទម្លាក់​ចុះ​រងគ្រោះ​ចុះ​ក្រោយ រួច​គេចខ្លួនបាត់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×