Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រ​ពន្ធ​ជន​ជាតិប៉េរូ ត្រូវបាននគរបាលឃា​ត់​ខ្លួន ករណីលួចកា​បូ​បស្ពា​យរ​បស់ស្រ្តី​ជន​ជាតិចិ​ន

spot_img

សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀម​រា​ប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ នេះ​ថា ជនសង្ស័យ២នាក់ប្តីប្រពន្ធ ជន​ជាតិប៉េ​រូ ត្រូវបាននគរបាលជំនាញឃាត់ខ្លួន ​ក​រណីលួចកាបូបស្ពាយរបស់ស្រ្តីជនជា​តិ​ចិន​រួច​គេចខ្លួ​ន។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើ​ង​នៅវេ​លាម៉ោង​ប្រហែល ១៧និង៣០នាទីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់​ស្វាយដ​ង្គំ ក្រុង/ខេត្តសៀមរាប និងបញ្ជូនមកការិយាល័យ ស៊ើ​បអង្កេ​តនិ​ងអនុ​វត្ត​ន៍នីតិ​វិធី នៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី១៨​ ​ខែតុលា​ឆ្នាំ២០​១៩។

លោកឧត្តមសេនីយ៍ត្រី​ ​ជា គឹមសាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍នៃ​ស្នង​កា​រដ្ឋាននគរបាល​ខេត្តសៀ​មរាប បានឲ្យដឹងថា កម្លាំងនគរបាល​ការិ​យាល័​យស៊ើ​បអង្កេ​តនិងអ​នុវត្តន៍នីតិវិ​ធី បានឃាត់ខ្លួនជនបរទេសចំនួន​ ​២នាក់​ ពាក់ព័ន្ធនឹងករណីអំពើលួច​។ ជនបរទេសទាំង២នាក់នេះ ១-MENDEZ TINCO EPIFANIO ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ប៉េរូ កាន់លិខិតឆ្លងដែនលេខ​ ​២១៦២៥២៥០៣ ជាភ្ញៀវទេសចរ (ប្តី) ស្នាក់នៅសណ្ឋាគារ សាកវ៉ក ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងឈ្មោះ QUISPE ESPINOZA CARMEN LUZ ភេទស្រី​ អាយុ៤៩ឆ្នាំ ជនជាតិ ប៉េរូ កាន់លិខិត​ឆ្លង​ដែនលេខ ១១៨៦១៣០៥៤ ជាភ្ញៀវទេសចរ (ប្រពន្ធ) ស្នាក់នៅសណ្ឋាគារ សា​យ​វ៉ក ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

​លោកស្នងការរង បានបន្តថា អង្គហេតុ នាវេលាម៉ោងប្រហែល​ ​១១និង៥៥នាទីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៩ នៅចំណុច​ភោ​ជនីយដ្ឋានសមុទ្រធម្មជា​តិ​ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចកាបូបស្ពាយរ​បស់​ជនរ​ង​គ្រោះឈ្មោះ ZHOU LI HUA ភេទ ស្រី កើតឆ្នាំ ១៩៥៦​ ជ​នជាតិចិន ជាភ្ញៀវទេសចរ ហើយគេចខ្លួនបាត់។

លោ​ក បានបន្ថែមថា សម្ភារៈក្នុងកាបូបរួមមា​ន​៖ លិខិតឆ្លងដែន ២ក្បាល-ទូរស័ព្ទដៃ ម៉ាក HUAWEI ១គ្រឿង-ប័ណ្ណឥណទាន ១សន្លឹក។ រ​ហូតដល់វេលាម៉ោងប្រហែល ១៧និង៣០នាទីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៩ ជនសង្ស័យទាំង២នាក់ បានចូលទៅក្នុងភោជនីយ​ដ្ឋា​នសមុ​ទ្របៃ​តង ហើយក៏ត្រូវបានបុគ្គលិ​ក និងថៅកែហាងឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគ​រ​បាលទេ​សច​រណ៍ ចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនស​ង្ស័យ​ទាំង២នាក់​ត្រូវ​បានលោ​ក ​កើត ​វណ្ណារ៉េ​ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀម​រាប សម្រេ​ចឲ្យ​ឃាត់​ខ្លួនប​ណ្តោះអា​សន្ន នៅការិយាល័យស៊ើ​ប​អង្កេ​តនិង​អនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាននគរបាល​ខេ​ត្តសៀម​រាប​ ដើម្បីរៀបចំកសាង​សំ​ណុំរឿ​ង បញ្ជូនទៅសាលាដំបូងខេត្ត​ចា​ត់កា​រប​ន្តតា​មនីតិវិធី៕ ដោយ៖កូឡាប

spot_img
×